ព័ត៌មានជាតិ
រកឃើញពលរដ្ឋ១៤នាក់ បានប៉ះផ្ទាល់ និងប្រយោលជាមួយអ្នកមានវិជ្ជមានកូវីដ អូមីក្រុង នៅខេត្តកំពង់ឆ្នាំង
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានអោយដឹងថា តាមការស្រាវជ្រាវរបស់ក្រុមគ្រូពេទ្យនៅព្រឹកថ្ងៃទី១៣ ខែមករា នៅក្នុងភូមិតាអតឃុំពានី ស្រុកកំពង់ត្រឡាចឡាច មានប្រជាពលរដ្ឋប៉ះពាល់ដោយផ្ទាល់៥នាក់ និងប្រយោលចំនួន៩នាក់ ជាមួយប្ដីប្រពន្ធ២នាក់មានវិជ្ជមានកូវីដ១៩ ប្រភេទអូមេក្រុង ធ្វើការក្នុងទីក្រុងភ្នំពេញ និងដែលបានមកលេងផ្ទះម្តាយក្នុងស្រុកកំពង់ត្រឡាច ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ដោយបុរសប្តីនិងប្រពន្ធ២នាក់នេះ ត្រូវបានក្រុមគ្រូពេទ្យខេត្តកណ្ដាលធ្វើតេស្តរហ័ស និងតេស្តម៉ាស៊ីន PHD រកឃើញវិជ្ជមានជំងឺកូវីដ១៩ អូមេក្រុង កាលពីថ្ងៃទី ១១ ខែមករា ។ តាមការស្រាវជ្រាវឲ្យដឹងថា បុរសប្ដីប្រពន្ធពីរនាក់នេះនៅថ្ងៃទី១១ និង១២ ខែមករា បានលេងផ្ទះម្តាយនៅក្នុងភូមិតាអត ឃុំពានី ស្រុកកំពង់ត្រឡាច ទើបមានអ្នកប៉ះពាល់ដោយផ្ទាល់និងប្រយោលចំនួន១៤នាក់នៅក្នុងមូលដ្ឋានខាងលើនេះ។

ចំពោះវិធានការ គឺក្រុមគ្រូពេទ្យយើងបានយកសំណាកអ្នកប៉ះពាល់ដោយផ្ទាល់ចំនួន៥នាក់ នៅផ្ទះស្ត្រីជាម្តាយអ្នកមានវិជ្ជមានកូវីដ១៩ អូមេក្រុង ឈ្មោះ ជា អេង អាយុ៥៧ឆ្នាំ រស់នៅក្នុងភូមិតាអត ឃុំពានី រួមនិងអ្នកប៉ះពាល់ដោយប្រយោល៩នាក់ទៀត ប៉ុន្តែជាលទ្ធផលគឺអវិជ្ជមានទាំងអស់គ្នា។ ទោះយ៉ាងនេះក្តីក្រុមគ្រូពេទ្យ អាជ្ញាធរ និងសមត្ថកិច្ចស្រុកកំពង់ត្រឡាច បានដាក់អ្នកប៉ះពាល់ដោយផ្ទាល់និងប្រយោលទាំង១៤នាក់ ឲ្យធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ នៅផ្ទះសាម៉ីខ្លួនដោយផ្ទាល់ តាមវិធានការ ក្រសួងសុខាភិបាល ក្រោមការការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរ និងសមត្ថ កិច្ច ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ អូមីក្រុងនេះចូលក្នុងសាគមន៍ ។

លោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ សូមប្រុងប្រយ័ត្នដោយត្រូវចូលរួមទាំងអស់គ្នា អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលគឺ ៣កុំ និង៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវទៅចាក់វ៉ាក់សាំងកូវីដដូសទី២ ឬទី៣ ឱ្យបានទាំងអស់គ្នា តាមពេលវេលាកំណត់ចាប់ពីថ្ងៃទី១៨ ខែមករានេះតទៅ នៅតាមមន្ទីរពេទ្យនិងមណ្ឌលសុខភាពនានាក្នុងក្រុងស្រុកនៃខេត្តកំពង់ឆ្នាំង ៕
អត្ថបទ៖ ឈៀងថារិទ្ធ


-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់