Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ៖ នាយករដ្ឋមន្ត្រី​អេស្ប៉ាញ​​ ថាកូវីដ-១៩ ​ជាជំងឺផ្ដាសាយធម្មតា​​ តែយើងត្រូវតែប្រុងប្រយ័ត្ន

បានផុស

នៅ

មានប្រសាសន៍​​ពី​វេទិកាទេស​ចរណ៍អាស៊ាន​លើកទី ៤០ (ATF 2022) ឆ្នាំ ២០២២​ ដែល​រៀបចំឡើង​​​នៅ​ខេត្ត​ព្រះសីហនុ នាព្រលប់ថ្ងៃទី ១៨ ខែមករា នេះ សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា បាន​អះអាងថា កម្ពុជានៅមិនទាន់ដឹង​ថា ជំងឺនេះ នឹងទៅជាយ៉ាង​ណាទេ តែ​​នាយករដ្ឋមន្ត្រី​អេស្ប៉ាញ​ បាន​​ចេញមកអំពាវ​នាវឱ្យទទួលស្គាល់​ជំងឺកូវីដ-១៩ ​ជាជំងឺផ្ដាសាយធម្មតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោបញ្ជាក់យ៉ាងដូច្នេះថា៖ “មកដល់ពេលនេះ យើងមិនទាន់ច្បាស់​ថា កូវីដ-១៩ នឹងវិវត្ត​យ៉ាងម៉េច​ទេ ក៏ប៉ុន្តែយើង​បានឃើញថា នាយករដ្ឋមន្ត្រី​អេស្ប៉ាញ​បានចេញមកអំពាវនាវឱ្យទទួលស្គាល់ថា ជំងឺកូវីដ-១៩ គឺជាជំងឺផ្ដាសាយធម្មតា។ ខ្ញុំហាក់ដូចជាមាន​ការគាំទ្រ​ជាមួយនឹងដំណើរវិវត្តន៍ ដើម្បីរស់នៅជាមួយកូវីដ-១៩ ប៉ុន្តែ​ត្រូវតែមានការប្រុង​ប្រយ័ត្ន​ ត្រូវ​​តែ​ចាក់វ៉ាក់សាំង​ឱ្យបានគ្រប់គ្រាន់ ដើម្បី​ការពារនូវជំងឺនេះ”។

សម្តេចតេជោ មានប្រសាសន៍ថា បើទោះបីជា ចាត់ទុក​ជំងឺកូវីដ-១៩ គ្រាន់​តែជា​ប្រភេទជំងឺផ្ដាសាយធម្មតាក៏ដោយ ​តែការចាក់វ៉ាក់សាំង ការការពារខ្លួន ដូចដែលយើងកំពុងធ្វើ ដូចជា លាងដៃ រក្សាគម្លាត គឺត្រូវតែអនុវត្តនៅក្នុងបរិបទថ្មីនេះ​៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម