ព័ត៌មានជាតិ
ប៉ូលិសស័ក្ដិ៤នៅក្រសួងមហាផ្ទៃម្នាក់ ផ្ទុះអាវុធ២គ្រាប់លើគូទំនាស់ បណ្ដាលឲ្យរបួសជើង ហើយបើករថយន្តគេចខ្លួនបាត់
មន្ត្រីនគរបាលម្នាក់ ដែលគេស្គាល់ថា ជាប៉ូលិសស័ក្ដិ៤នៅក្រសួងមហាផ្ទៃ បានផ្ទុះអាវុធចំនួនពីរគ្រាប់ បណ្ដាលឲ្យជនរងគ្រោះរងរបួសជើង ហើយក្រោយពីបង្កហេតុជនបង្កបើករថយន្ដគេចខ្លួនបាត់ បន្ទាប់ពីមានទំនាស់ពាក្យសម្ដីគ្នាបន្តិចបន្ទួចអស់រយះពេលជាង២ឆ្នាំមកហើយ។

ករណីផ្ទុះអាវុធដែលបណ្ដាលឲ្យមានអ្នករងរបួសនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៩យប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ជាប់ព្រំប្រទល់និងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះ ប៊ុន ស៊ិម ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបបនៅផ្ទះ ស្នាក់ នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន បានឲ្យដឹងថា ជនដៃដល់មានឈ្មោះ កេត ផារ៉េន ភេទប្រុស អាយុ ៣៩ឆ្នាំ មុនរបបជាមមន្ត្រីប៉ូលីសស័ក្តិ៤នៅក្រសួងមហាផ្ទៃ។ ។

ជនរងគ្រោះបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា មុនពេលកើតហេតុរូបគាត់និងមិត្តភ័ក្ដ៣នាក់ទៀត ជិះម៉ូតូចេញពីហូបចុកតិចតួចនៅម្ដុំបឹងត្របែក។ ហើយក៏ជូនមិត្តភ័ក្ដមកផ្ទះនៅកន្លែងកើតហេតុ ខណៈមកដល់មុខផ្ទះបានមួយសន្ទុះ ស្រាប់តែលេចមុខជនដៃដល់ដែលធ្លាប់ស្គាល់គ្នាតែមិនជិតស្និត បានចុះពីលើរថយន្ត របស់ខ្លួនមិនចាំម៉ាក ហើយដើរឆ្លងផ្លូវមកសួរនាំមិត្តភ័ក្តគាត់ម្នាក់ទៀតមួយមាត់ពីរ រួចដើរទៅជិះរថយន្តរបស់ខ្លួនវិញ។ ពេលឡើងជិះរថយន្ដជនដៃដល់បានបើកកញ្ចក់រថយន្តដកកាំភ្លើងខ្លីបាញ់សម្ដៅមកជនរងគ្រោះ ដែលនៅចំណែកផ្លូវម្ខាងទៀត ចំនួន២គ្រាប់ ចំជើងខាងស្ដាំមួយគ្រាប់ និងមួយគ្រាប់ទៀតចំទ្វាកញ្ចក់មួយផ្ទាំងបែកខ្ទេច។
ជនរងគ្រោះបានបន្តថា ក្រោយពីផ្ទុះអាវុធពីរគ្រាប់រួច ជនដៃដល់ ក៏បើករថយន្តគេចខ្លួនបាត់។ ចំណែកជនរងគ្រោះ ត្រូវបានមិត្តភ័ក្ដដឹកទៅមន្ទីរពេទ្យដើម្បីពិនិត្យនិងលាងរបួស។

ក្រោយពីលាងរបួសហើយ ជនរងគ្រោះបានមកកន្លែងកើតហេតុវិញ ទើបបង្កមានការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលបឹងទំពុន២ និងសមត្ថកិច្ចប៉ុស្ដិ៍នគរបាល ដង្កោ ចុះមកដល់កន្លែងកើតហេតុហើយរុញដាក់គ្នាទៅវិញទៅមក ដោយប្រកែកថាមិនមែនជាទឹកដីរបស់ខ្លួនទេ។
ដោយឃើញសមត្ថកិច្ចរុញដាក់គ្នាបែបនេះ ទើបជនរងគ្រោះសម្រេចចិត្តយកសម្បកគ្រាប់ដែលនៅសល់មួយគ្រាប់ទុក រង់ចាំទៅដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីឲ្យជួយស្រាវជ្រាវចាប់ជនបង្កយកមកផ្ដន្ទាទោសតាមច្បាប់៕
អត្ថបទដោយ ៖សុខុម

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


