Connect with us

ព័ត៌មានជាតិ

វេទិកា​ទេសចរណ៍​លើក​ទី​៤០ នៅ​ខេត្ត​ព្រះសីហនុ គឺ​ការបញ្ជូនសារ​មួយ​ទៅ​ក្រៅ​តំបន់​ថា វិស័យ​ទេសចរណ៍​អាស៊ាន​បាន​បើក​ឡើងវិញ​ហើយ

បានផុស

នៅ

នេះ​ជា​ការ​បញ្ជាក់​របស់លោក លឹម ចុក ហ៊ុយ (LIM Jock Hoi) អគ្គលេខាធិការ​អាស៊ាន ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៥ ដល់ទី​១៩ ខែមករា ឆ្នាំ​២០២២ ហើយ​លោក​បាន​ដឹកនាំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​ជំនួប​ដែល​ធ្វើឡើង​នៅឯ​សណ្ឋាគារ​សុខា​ខេត្ត​ព្រះសីហនុ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់​អំពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​។ អ្វីដែល​កម្ពុជា ក៏ដូចជា​សមាជិក​អាស៊ាន​ដទៃទៀត​បាននិងកំពុង​ធ្វើ​កន្លងទៅនេះ​បាន​ឆ្លុះបញ្ចាំង​អំពី​ការខិតខំ​ប្រឹងប្រែង ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង ដើម្បី​ធ្វើយ៉ាងណា​ស្ដារ​វិស័យ​ទេសចរណ៍​នៅក្នុង​តំបន់​អាស៊ាន​។

សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍​ទៀតថា រហូតមកដល់​ពេលនេះ ការប្រើប្រាស់​វ៉ាក់សាំង​ពិត​ជាមាន​ឥទ្ធិពល និង​មាន​ប្រសិទ្ធភាព ដែល​កន្លងមកនេះ​បញ្ហា នៃ​ជំងឺ​កូ​វីដ​-១៩ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា ក៏ដូចជា​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​ផងដែរ​។ ជាក់ស្ដែង​មុនពេល​មាន​ជំងឺ​កូ​វីដ​-១៩ កម្ពុជា​ទទួលភ្ញៀវ​ទេសច​រ​ប្រមាណ​ជា​៦ លាន​នាក់ ហើយ​ក្រោយពេល​មាន​ជំងឺ​កូ​វីដ​-១៩ ភ្ញៀវទេសចរ​អន្តរជាតិ បាន​ធ្លា​ក់មក​ត្រឹម​២ ម៉ឺន​នាក់​ប៉ុណ្ណោះ​។

សម្ដេច​តេ​ជោ​ក៏បាន​ជម្រាបជូន​ដល់​បណ្ដា​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ថា ដោយសារ​ឥទ្ធិពល នៃ​កូ​វីដ​-១៩ កំណើនសេដ្ឋកិច្ច​បាន​ធ្លាក់ចុះ ប៉ុន្តែ​ឆ្នាំ​២០២១ កន្លង​ទៅបាន​ឡើង​ជាង​៣ ភាគរយ​ឯណោះ​ខណៈ​ធនាគារពិភពលោក​បាន​ទស្សន៍ទាយ​ថា អាច​កើនឡើង​បាន​ប្រមាណ​២ ភាគរយ​។ សម្ដេច​បញ្ជាក់ថា ស្ថានភាព​បច្ចុប្បន្ន​បាន​ប្រសើរ​ហើយៗ​សម្ដេច​បានស្នើ​ឲ្យ​មានការ​ជំរុញ​ការធ្វើដំណើរ​ក្នុង​អាស៊ាន​ជាពិសេស​គួរ​ពិនិត្យឡើងវិញ​នូវ​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​វិស័យ​ទេសចរណ៍​នេះ ដោយ​សម្តេច​ស្នើឱ្យ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​នេះ ពិនិត្យមើល​ឡើងវិញ ដោយសារ​ទេសចរណ៍​ជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​សេដ្ឋកិច្ច​។

ជាការ​ឆ្លើយតប លោក​អគ្គលេខាធិការ​អា​ស៊ាន​បាន​ថ្លែងថា អ្វីដែល​សម្ដេច​បានលើកឡើង​ក្នុងការ​ជំរុញ​សមាហរណកម្ម​អាស៊ាន ជាពិសេស​ឧស្សាហកម្ម​ទេសចរណ៍​តែម្ដង​។ លោក​ថា សន្ទរកថា របស់​សម្ដេច​បាន​លើកទឹកចិត្ត និង​ណែនាំ​ឲ្យ​បណ្ដា​ប្រទេស​អាស៊ាន​បន្ត​ខិតខំ​ក្នុង​ការជំរុញ​ធ្វើយ៉ាងណា​ឱ្យ​បានជា​លទ្ធផល​ផ្លែផ្កា​ជាក់ស្ដែង​នៅពេល​ខាងមុខ ហើយ​លោក​ក៏បាន​សាទរ​កម្ពុជា ដែល​បាន​បើក​វេទិកា​ទេសចរណ៍​អាស៊ាន​លើកដំបូង​ក្នុង​រយៈពេល​២​ឆ្នាំ ដោយសារ​យើង​មិនបាន​រៀបចំ​ពីមុនមក​ដោយសារ​បញ្ហា​កូ​វីដ​-១៩​។ ដូច្នេះ​អ្វីដែល​កម្ពុជា​បានធ្វើ​នេះ ជា​ជោគជ័យ ហើយ​កន្លែង​ដែល​ល្អ​ក្នុង​ការជំរុញ​ឲ្យ​មាន​វេទិកា​ទេសចរណ៍​អាស៊ាន​កម្ពុជា​នេះ គឺ​ល្អ​ណាស់​។

​លោក LIM Jock Hoi បញ្ជាក់ថា វិស័យ​ទេសចរណ៍​នេះ សំខាន់​ណាស់​សម្រាប់​ទ្រទ្រង់​សហគ្រាស​នៃ​មីក្រូ​តូច និង​មធ្យម​ក្នុង​អាស៊ាន ហើយក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​អាស៊ាន​។ លោក​បានបញ្ជាក់​សារជាថ្មី​ថា “​ការប្រជុំ​នៅ​ខេត្ត​ព្រះសីហនុ សម្រាប់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​នេះ គឺ​បាន​បញ្ជូន​សារសំខាន់​ណាស់ អំពី​ការធ្វើដំណើរ​សម្រាប់​ទេស​ចរណ៍​ក្នុង​អាស៊ាន​ឡើងវិញ ក៏ដូចជា​សម្រាប់​ជូន​សារ​ទៅ​ក្រៅ​តំបន់​អាស៊ាន​ថា វិស័យ​ទេសចរណ៍​អាស៊ាន​បាន​បើក​ឡើងវិញ​ហើយ​”​។​

ក្នុង​កិច្ចប្រជុំ​នេះ​ដែរ លោក​អគ្គលេខាធិការ​បា​ន​បញ្ជាក់ថា ការងារ​អាទិភាព​រប​ស់​កម្ពុជា​ឆ្នាំនេះ ក្នុង​ក្របខណ្ឌ​វិស័យ​ទេសចរណ៍ គឺ​ជំរុញ​ធ្វើយ៉ាងណា​ឱ្យ​សេដ្ឋកិច្ច​អាស៊ាន​ងើបឡើង​វិញ ហើយ​វិស័យ​ទេសចរណ៍​នេះ គឺអាច​ចូលរួម​ក្នុងការ​អនុវត្ត​នូវ​គំនិត​ផ្ដួចផ្ដើម​មួយចំនួន​ក្នុង​ការជួយ​ជម្រុញ​សេដ្ឋកិច្ច​អាស៊ាន ក្នុងការ​ពង្រឹង​វិស័យ​ទេសចរណ៍​អាស៊ាន ជាពិសេស​ដល់​អ្នក​ដែល​ប្រកប​អាជីព​លើ​វិស័យ​ទេសចរណ៍​នេះ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម