ព័ត៌មានជាតិ
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់ផ្ទះទេវតា ១ខ្នងដល់ពលរដ្ឋក្រីក្រ និងសួរសុខទុក្ខដល់សិស្សពិការ គ ថ្លង់ និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន៦ ក្នុងខេត្តកំពង់ចាម
នៅព្រឹកថ្ងៃអាទិត្យទី២៣ ខែមករា ឆ្នាំ២០២២នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារ អញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន០១ខ្នងមានទំហំ ៨*១២ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនលោក អៀង សុភក្តិ អាយុ៣៣ឆ្នាំ និងប្រពន្ធឈ្មោះ ហៀង ហុង អាយុ៣១ឆ្នាំ រស់នៅភូមិថ្មពូន ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ លោកជាជនពិការជើងខាងស្តាំ និងដាច់អវយវៈខាងក្រោម និងមានកូនក្នុងបន្ទុកគ្រួសារចំនួន៣នាក់។


លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងពីរតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ បន្ថែមលើអំណោយផ្ទះខាងលើ លោកជំទាវ ក៏បានផ្តល់ជូនគ្រួសារនេះ នូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតផងដែរ រួមមាន សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខ និងថវិកាមួយចំនួនទៀត។ ជាមួយគ្នានេះ លោកជំទាវ និងក្រុមការងារ ក៏បានចែកអំណោយ ជូនដល់លោកយាយ លោកតា ដែលបានចូលរួមពិធីប្រគល់ផ្ទះទេវតានេះផងដែរ។

ចប់ពិធីប្រគល់ផ្ទះទេវតា លោកជំទាវក៏បានអញ្ជើញមក សួរសុខទុក្ខ និងផ្ដល់អំណោយរបស់លោកជំទាវ និងឯកឧត្តម ឌី វិជ្ជា ផ្ទាល់ ជូនចំពោះ សិស្សពិការ គ ថ្លង់ នៃវិទ្យាល័យអប់រំពិសេសកំពង់ចាម (អតីតអង្គការគ្រួសារថ្មី) ខេត្តកំពង់ចាម។ លោកជំទាវបានរៀបចំអាហាថ្ងៃត្រង់មួយពេលសម្រាប់សិស្សពិការ គ ថ្លង់ទាំងអស់ ព្រមទាំងចែកនូវកាតាបម្នាក់១ និងមានសម្ភារសិក្សាមួយចំនួនផងដែរ។ នៅវិទ្យាល័យអប់រំពិសេសនេះ មានសិស្សពិការភ្នែក និង គ ថ្លង់ ចំនួន១៧៥នាក់ ស្រី៧៥នាក់ បុគ្គលិក៣៣នាក់។ ហើយ អំណោយដែលផ្ដល់ជូនមណ្ឌលកុមារកំព្រានេះរួមមាន៖
១-អង្ករ៦បេ(៥០០Kg)
២-ត្រីខ៣០យួរ(៣០០កំប៉ុង)
៣-មីចំនួន៨កេសធំ (៤៨កេសតូច)
៤-ទឹកដោះគោខាប់៣កេស(១៤៤កំប៉ុង)
៥-ត្រីងៀត៧គីឡូ
៦-សាច់ក្រក៧គីឡូ
៧-សាច់ជ្រូកផាត់៧គីឡូ
៨-ប៊ីចេង៥គីឡូ



៩-ទឹកត្រី១០យួរ(៦០ដប)
១៩-ទឹកស៊ីអ៊ីវ១០យួរ(៦០ដប)
១១-ម៉ាស៣០ប្រអប់( ១៥០០ម៉ាស)
១២-ថ្នាំវីតាមីនសេ(២០៨ទីប)
១៣-សាប៊ូ ២០៨ដុំ
១៤- កន្សែងជូនខ្លួន ១៧៥កន្សែង
១៥- ច្រាស និងថ្នាំដុសធ្មេញ២០៨ឈុត
១៦- ទឹកសុទ្ធ អារុណា ៥០កេស
១៧- កាបូបសិក្សា១៧៥កាបូប
១៨- កញ្ចប់សម្រាប់សិស្សអាយុលើស១៨ឆ្នាំ ចំនួន៤៤នាក់
១៩-ថវិកាក្នុងកញ្ចក់សិស្សអាយុលើស១៨ឆ្នាំក្នុងម្នាក់៥០$
២០- ថវិការសម្រាប់សាលា ២លានរៀល។



បន្ទាប់មកនៅថ្ងៃដដែលនេះផងដែរ លោកជំទាវក៏បានអញ្ជើញទៅ ប្រគេនទេយ្យវត្ថុ ដែលមានស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន៦ នៅក្នុងខេត្តកំពង់ចាមនេះ ដែលពិធីត្រូវបានធ្វើរួមគ្នានៅវត្ត សុវណ្ណ រង្សីស្ថិតក្នុងភូមិអង្គរបានទី៦ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។
លោកជំទាវ បានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ជាពិសេសនៅក្នុងវិបត្តិកូវីដ១៩នេះ ។



ទេយ្យវត្ថុក្នុងមួយវត្តទទួលបាន៖
០១-អង្ករ១តោន
០២-ត្រីខ ចំនួន១កេស មាន១០យួរ
០៣-មីចំនួន៥កេសធំ(៣០កេសតូច)
០៤- ត្រីងៀតចំនួន ១០ គីឡូ
០៥- សាច់ក្រកចំនួន១០ គីឡូ
០៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ
០៧- ទឹកដោះគោខាប់ ចំនួន២កេស
០៨- កាហ្វេ ចំនួន ៥កញ្ចប់ធំ
០៩- តែ ចំនួន ២គីឡូក្រាម
១០- ស្ករសចំនួន១បេ
១១- អំបិលចំនួន១បេ
១២- ប៊ីចេងចំនួន១បេ
១៣- ទឹកត្រីចំនួន៥យួ
១៤- ទឹកស៊ីអ៊ីវចំនួន៥យួរ
១៥- សាប៊ូដុំ ចំនួន ៣០ ដុំតូច
១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត
១៧- វីតាមីនសេ ចំនួន ១០ ប្រអប់
១៨- ប្រេងកូឡា ចំនួន ៥ ដុំ
១៩- ប្រេងខ្យល់ ចំនួន៥ដុំ
២០- ម៉ាស ចំនួន២០ប្រអប់ មាន១០០០ម៉ាស
២១- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន
២២- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប
២៣- ស្លាដក់ចំនួន២២៨
២៤- ថវិកា ចំនួន២លានរៀល៕







-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


