ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ផ្តាំដល់«ទំពាំងស្នងឫស្សី»របស់កម្ពុជា ត្រូវយល់ដឹងពីប្រវត្តិសាស្ត្រឲ្យបានច្បាស់
លោក អ៊ុន ចាន់ដា លោកអភិបាលខេត្តកំពង់ចាម បានផ្តាំឲ្យសិស្ស និស្សិតដែលជាទំពាំងស្នងឫស្សីនាពេលអនាគត ត្រូវយល់ដឹងពីប្រវត្តិសាស្ត្រឲ្យបានច្បាស់ និងត្រូវចេះប្រៀបធៀប ពេលនេះ និងអតីតកាល។ លោកបានផ្តាំដូច្នេះ នៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ និងចែកប័ណ្ណសរសើរជូននិសិ្សត បុគ្គលិក សាស្ត្រាចារ្យ នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២។

ជាមួយគ្នានេះ លោកអភិបាលខេត្តកំពង់ចាម បានលើកទឹកចិត្តដល់សិស្ស និស្សិត ទាំងអស់ត្រូវខិតខំរៀនសូត្រ និងចូលរួមការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជាកត្តាចាំបាច់បំផុតក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិទៅរកសុខសន្តិភាព និងការអភិវឌ្ឍន៏លើគ្រប់វិស័យ ជាពិសស កាលពីកម្ពុជា ទើបរួចផុតពីសង្គ្រាមផ្ទៃក្នុង រាជរដ្ឋាភិបាល បានដាក់គោលដៅ៤ចំណុចជាអាទិភាព គឺ មនុស្ស ទឹក ភ្លើង និងផ្លូវ ក្នុងការស្ដារ កសាង និងអភិវឌ្ឍន៏ប្រទេសពីចំណុចសូន្យ។

លោក អ៊ុន ចាន់ដា បានបន្ថែមទៀតថា ក្នុងនាមជានិស្សិត ត្រូវយល់ដឹងពីប្រវត្តិសាស្ត្រឲ្យបានច្បាស់កុំជឿការអូសទាញពីក្រុមអគតិមួយចំនួនដែលប្រឆាំងជាមួយរាជរដ្ឋាភិបាលកម្ពុជាបច្ចប្បន្ន ដែលកំពុងនាំសុខសន្តិភាពមកជូនប្រជាពលរដ្ឋទាំងអស់គ្នា និងបន្ថែមការអភិវឌ្ឍន៍ប្រទេសជាតិជាបន្តបន្ទាប់ទៀត។ ប្រសិនបបើមានភ្លើងសង្គ្រាមនោះ គឺសិស្សានុសិស្ស ពុំអាចសិក្សារៀនសូត្រក្រេបយកចំណេះដឹង បច្ចេកទេស និងជួបជុំគ្នាបានឡើយ៕
អត្ថបទ ៖ ហុង ម៉េង ហៀ
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


