Connect with us

ព័ត៌មានជាតិ

ខេត្តត្បូងឃ្មុំមានភ្ញៀវទេសចរណ៍ត្រឹមតែជាង៣ពាន់នាក់ប៉ុណ្ណោះដើរកំសាន្តក្នុងឱកាសបុណ្យចូល​ឆ្នាំចិន ថយចុះ៧០%​​

បានផុស

នៅ

​​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី ចិន វៀតណាម មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិមក​កម្សាន្ត​តាម​តំបន់​រមណីយដ្ឋាន​នានា ក្នុង​ខេត្តត្បូងឃ្មុំ​រយៈ​៤​ថ្ងៃនេះ ដោយ​គិតពី​ថ្ងៃទី​៣១ ខែមករា ដល់​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ គឺមាន​ភ្ញៀវ​សរុបជាង​៣​ពាន់​នាក់ បើ​ធៀប​ឆ្នាំទៅឃើញថា ភ្ញៀវ​ថយចុះ​រហូតដល់ជាង​៧០​ភាគរយ​ឯណោះ ហើយ​មូលហេតុការថយចុះ​ភ្ញៀវ​នេះ គឺ​ដោយសារ​បង​ប្អូន​ប្រជាពលរដ្ឋ​ពួកគាត់​ខ្លាច​មានការ​ឆ្លង​ជំងឺ​កូ​វីដ១៩ នេះ​តែម្តង ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អឿន រិ​ទ្ធ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បានបញ្ជាក់​ឲ្យ​ដឹងថា នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ប្រជាជន​ចិន និង​វៀតណាមរយៈពេល​០៤​ថ្ងៃនេះ មាន​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​ខេត្ត​ត្បូងឃ្មុំ សរុបមាន​ចំនួន​៣,០៥៥ នាក់ ដែល​ក្នុងនោះ ស្ត្រី​ចំនួន​១,៦៧៤​នាក់ ហើយ​ភ្ញៀវ​បរទេស​មាន​ចំនួន​០៣​នាក់​ផងដែរ ។ ធៀប​ឆ្នាំ​២០២១ មាន​ចំនួន ១០,២១១​នាក់ ថយចុះ​-៧០,០៨% ។ ការថយចុះ​ភ្ញៀវ​នេះ បណ្តាលមកពី ប្រពល​រដ្ឋ​យើង​ខ្លាច​មានការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​.១៩ ដែលជា​ជំងឺឆ្លង​ជា​សកល​នេះ ។​

ក្នុងនោះ​ផងដែរ​លោក​ប្រធាន​ក៏បាន​ចាត់​មន្ត្រី​មន្ទីរ​ទេសចរណ៍​បាន​ផ្សព្វផ្សាយ នូវវិធានការ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ពិសេស​វិធានការ ៣​ការពារ ៣​កុំ ។​

ផ្សព្វផ្សាយ ដើម្បី​ពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ស្តង់ដា​ប្រតិបត្តិ​អប្បបរមា (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី ដែល​ត្រូវ​បានដាក់​ឲ្យ​អនុវត្ត​ដោយ​ក្រសួងទេសចរណ៍ក៏បាន​ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម​រក្សា​តម្លៃ​ផលិតផល និង​សេវា​ឲ្យ​បាន​សមរម្យ ហើយ​សរសេរ​តម្លៃ​ឲ្យ​បានច្បាស់​លាស់​ក្នុង​បញ្ជី​មុខម្ហូប សម្រាប់​ជូន​ភ្ញៀវ​ដឹង​មុន ។ យើងពង្រឹង​ការគ្រប់គ្រង​នៅ​រមណីយដ្ឋាន ការ​កំណត់​សមត្ថភាព​ផ្ទុក (Carrying Capacity) អតិបរមា ដែល​អាច​ទទួលភ្ញៀវ និង​មិនត្រូវ​ទទួលភ្ញៀវ​លើស​ចំណុះ​ជាដាច់ខាត ។ បាន​ជួយ​ណែនាំ​ឲ្យ​ភ្ញៀវទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ឲ្យ​ពួកគាត់​វេច​ខ្ចប់ ទុកដាក់​សំរាម​ក្នុង​ធុងសំរាម និង​ត្រូវ​ជួយ​ថែរក្សា​បរិស្ថាន​ជាដើម ។​

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ក៏បាន​បញ្ជាក់ទៀតថា ខេត្ត​ត្បូងឃ្មុំ​របស់​យើង​មាន​រមណីយដ្ឋាន​សំខាន់ៗ ចំនួន៩​កន្លែង​រួមមាន​.១.​រមណីយដ្ឋាន ទឹកធ្លាក់​ហោង ២.​រមណីយដ្ឋាន ហ្លួង​ស្តេច​កន ៣.​ភូមិ​នេសាទ (​មាត់​ឃ្មង់​) ៤.​រមណីយដ្ឋាន ព្រះ​ធាតុ​បា​ស្រី ៥.​រមណីយដ្ឋាន តា​សែ​ដូង​ក្អូ​ប ៦.​រមណីយដ្ឋាន អូ​ក្តូ​ង ៧.​រមណីយដ្ឋាន បឹង​ក្រចាប់ ៨.​រមណីយដ្ឋាន​ឬ​ស្សី​ឈូករ័ត្ន និង​ទី​៩.​គឺ​រមណីយ​ដ្ឋាន ភូមិ​អភិវឌ្ឍន៍​អន្លង់​ជ្រៃ ៕

​អត្ថបទ៖ សាន វិ​ឡែ​ម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម