ព័ត៌មានជាតិ
ផឹកស្រាស្រវឹងដេញកាប់ប្រពន្ធមិនបាន ដុតផ្ទះខ្លួនឯងឆេះខ្ទេច
បុរសវ័យចំណាស់ម្នាក់ក្រោយពីបានស្រាចូលខ្លួន បានដេញកាប់មិន បានបែរដុតផ្ទះចោល ត្រូវនគរបាលឃាត់ខ្លួនបាននៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅភូមិព្រះអណ្តូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុក ភ្នំស្រុក បានប្រាប់ឲ្យដឹងថា តាមបណ្តឹងរបស់ប្រពន្ធឈ្មោះ ព្រឹម បួត ភេទស្រី អាយុ៤៨ឆ្នាំ នៅភូមិព្រះអណ្តូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានប្តឹងប្តីឈ្មោះ វ៉ាន វ៉ោន ភេទប្រុស អាយុ៥០ឆ្នាំក្នុងករណី មកពីដើរផឹកស្រាស្រវឹងហើយបង្ករករឿងក្នុងគ្រួសារ និងបានឈ្លោះប្រកែកគ្នារហូតឈានដល់ទាញកាំបិតខ្វែវដេញកាប់ប្រពន្ធ តែគាត់រត់គេចផុត តែមិនអស់ចិត្តបានវាយបំបែកពាងទឹក វាយចាន ឆ្នាំង និងដុតផ្ទះ បាយនិងផ្ទះបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិមាន ខោអាវ ចាន ឆ្នាំង ធុងចម្រោះទឹក និងសម្ភារមួយចំនួនទៀតឆេះខ្ទេច ហើយថែមទាំងប្រច័ណ្ឌខ្លាំងទៀតផង។

ក្រោយពេលទទួលបានបណ្ដឹងកម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍ប៉ោយចារ បានចុះបង្ក្រាបបានជនសង្ស័យភ្លាមៗ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រុក ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនបង្កបានសារភាពថា ខ្លួនពិតជាបានដេញកាប់ប្រពន្ធនិងដុតផ្ទះបាយចោលមែន ។
ដោយផ្អែកលើចម្លើយសារភាពនិងពាក្យបណ្តឹង នគរបាលជំនាញព្រហ្មទណ្ឌរៀបចំសំណុំរឿងបញ្ជូនខ្លួនជនបង្កទៅស្នងការដ្ឋាននគរបាលខេត្តនិងរៀចចំឯកសារទៅតុលាការដើម្បីចាត់ការបន្ត៕
អត្ថបទដោយ ៖ វ៉ាន់ ណាង

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


