ព័ត៌មានជាតិ
អាជីវករផ្សារទួលគោក ៧០ ភាគរយ បើកតូប ស្តង់ លក់ដូរ ជាមួយនឹងអតិថិជនចេញ-ចូលផ្សារមានចំនួនតិច
អាជីវករផ្សារទួលគោកប្រមាណ ៧០ ភាគរយ បានបើកតូប ស្តង់ លក់ដូរ ខណៈដែលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងបាននិងកំពុងរីករាលដាលនៅរាជធានីភ្នំពេញ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការពង្រឹងវិធានការ បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ គណៈកម្មការផ្សារនៅតែបន្តធ្វើជាប់ជាប្រចាំ ទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

មន្ត្រីក្នុងជួរគណៈកម្មការផ្សារទួលគោកបានឱ្យដឹងថា គណៈកម្មការផ្សារទួលគោកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំកម្លាំងផ្សព្វផ្សាយវិធានការទប់ស្កាត់ កូវីដ-១៩ ដោយត្រូវអនុវត្តនូវវិធាន ៣ការពារ ៣កុំ ជាប្រចាំថ្ងៃ។
បន្ថែមពីលើនេះ គណៈកម្មការផ្សារទួលគោកបានបន្តចែកម៉ាសដល់បងប្អូនអាជីវករនិងអតិថិជនដែលចេញ ចូលផ្សារនេះផងដែរ។

មន្ត្រីដដែលក៏បានបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃទី ១៥ ខែកុម្ភៈនេះ អាជីវករ បានបើកតូបស្តង់លក់ដូរប្រហែល៧០ភាគរយប៉ុណ្ណោះ ហើយសម្រាប់អតិថិជនចេញ-ចូលមកទិញទំនិញវិញក៏មានចំនួនតិចដែរ៕

អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


