ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ៖ សូមកុំប្រមាថឲ្យសោះ ថា អូមីក្រុង វាមិននាំទៅដល់ការស្លាប់!
ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ដោយត្រូវបន្តអនុវត្តវិធានការសុខាភិបាល ជាពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ “៣ការពារ ៣កុំ”។ ក្នុងនោះដែរ សម្ដេចតេជោ ក៏បានរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ផងដែរថា សូមកុំប្រមាថឲ្យសោះ ថា អូមីក្រុង វាមិននាំទៅដល់ការស្លាប់នោះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នាព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២នេះ បានថ្លែងថា សម្ដេច សូមអំពាវនាវដល់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ត្រូវខិតខំបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីអូមីក្រុង ខណៈកំពុងមានការឆ្លងរាលដាលគួរឲ្យកត់សម្គាល់។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា បើយោងតាមរបាយការណ៍ ដែលនឹងចេញនៅថ្ងៃនេះ គឺមានអ្នកឆ្លងសរុបចំនួន ៥៩៨នាក់ ហើយក្នុងនោះ មានអ្នកស្លាប់ចំនួន ២នាក់ផងដែរ។ ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា ជិត ១ខែកន្លះកន្លងទៅនេះ នៅក្នុងប្រទេសកម្ពុជាពុំមានមនុស្សស្លាប់ ដោយសារតែជំងឺកូវីដ-១៩ នោះទេ តែថាក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នេះជាបន្តបន្ទាប់ ដោយថ្ងៃទី ២០ ខែកុម្ភៈ មានអ្នកស្លាប់ចំនួន ២នាក់, ថ្ងៃទី ២១ ខែកុម្ភៈ មានអ្នកស្លាប់ ៣នាក់, និងថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២នេះ មានអ្នកស្លាប់ចំនួន ២នាក់ថែមទៀត។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានក្រើនរំលឹកថា «សូមកុំប្រមាថឲ្យសោះ ថា អូមីក្រុងនេះ វាមិននាំទៅដល់ការស្លាប់ ពិតហើយការឆ្លង ឥឡូវនៅកម្ពុជា វាបាត់អាដែលតា វាបាត់អាល់ហ្វា វានៅសល់អូមីក្រុង ប៉ុន្តែនៅពេលដែល ជំងឺរបស់យើងទន់ខ្សោយ សេរីរាង្គរបស់យើងទន់ខ្សោយ វាក៏នឹងបង្កើតទៅជាឧបសគ្គៗ ចឹងទេ ខ្ញុំសូមអំពាវនាវ អង្វរកប្រជាពលរដ្ឋរបស់យើង បន្តប្រកាន់ខ្ជាប់នូវវិធានការ ៣កុំ ៣ការពារ តទៅទៀត»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ការរាតត្បាតជំងឺកូវីដ-១៩ ការពារបាន ឬមិនបាន វាមិនមែនចំណុះតែទៅលើវិធានការ របស់រាជរដ្ឋាភិបាលនោះទេ តែវាចំណុះទាំងស្រុងទៅលើបុគ្គលម្នាក់ៗ ថាតើអនុវត្តនូវវិធានការសុខាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល បានកម្រិតណាប៉ុណ្ណោះ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើង អំពីករណីនៅចក្រភពអង់គ្លេស ដែលបានប្រកាសថា អ្នកដែលរកឃើញវិជ្ជមានកូវីដ-១៩ លែងតម្រូវឲ្យដាក់ឲ្យនៅដាច់ដោយឡែកទៀតទេ។ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា មិនទាន់អនុញ្ញាតឲ្យធ្វើបែបនេះ នៅឡើយទេ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
សន្តិសុខសង្គម១០ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


