ព័ត៌មានជាតិ
អង្ករព្រះវិហារ បានចុះបញ្ជីម៉ាកសមូហភាពទ្រព្យកម្មសិទ្ធិបញ្ញារួមជាផ្លូវការ
ក្រសួងពាណិជ្ជកម្ម បានសហការជាមួយអាជ្ញាធរខេត្តព្រះវិហារ អង្គការអ្នកក្សេត្រសាស្រ្ត ពេទ្យគ្មានព្រំដែន និងកម្មវិធី ASPIRE ដែលអនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសមូហភាព “អង្ករព្រះវិហារ” ដែលជាទ្រព្យកម្មសិទ្ធិបញ្ញារួម សម្រាប់បម្រើផលប្រយោជន៍របស់សមាជិកសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

យោងតាមនាយកដ្ឋានកម្មសិទ្ធិបញ្ញា បានឲ្យដឹងថា ការចុះបញ្ជីម៉ាកសមូហភាពនេះ គឺជាការធានាផ្លូវច្បាប់ ដើម្បីឱ្យការប្រកួតប្រជែងដោយស្មោះត្រង់នៅលើទីផ្សារ និងទប់ស្កាត់ការក្លែងបន្លំផលិតផល “អង្ករព្រះវិហារ” បង្កើនកេរ្តិ៍ឈ្មោះ និងជំនឿទុកចិត្តពីអ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ចុងក្រោយ។
នៅក្នុងពិធីនេះ ក៏មានការដាក់តាំងបង្ហាញ និងលក់ផលិតផលម៉ាកសមូហភាព “អង្ករព្រះវិហារ” និងផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” “ក្រូចថ្លុងកោះទ្រង់” “ទឹកឃ្មុំព្រៃមណ្ឌលគិរី” “អំបុកកំពង់ធំ” ព្រមទាំងផលិតផលកសិកម្មផ្សេងៗទៀត។
លោក អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងអង្គការអ្នកក្សេត្រសាស្រ្ត ពេទ្យសត្វគ្មានព្រំដែន (AVSF) និងដៃគូអភិវឌ្ឍន៍ បានបន្តការគាំទ្រទាំងហិរញ្ញវត្ថុ និងឧបករណ៍កែច្នៃ ដូចជា៖ ម៉ាស៊ីនកិនស្រូវខ្នាតតូច ម៉ាស៊ីនចាប់គ្រួស ឬថ្ម ម៉ាស៊ីនញែកគ្រាប់អង្ករ និងឧបករណ៍ផ្សេងៗ ព្រមទាំងពង្រឹងសមត្ថភាពការរៀបចំផែនការអាជីវកម្ម ការគ្រប់គ្រងអាជីវកម្ម ការធ្វើទីផ្សារ និងបច្ចេកទេសកែច្នៃដល់សហគមន៍កសិកម្មចំនួន ១៣ ក្នុងស្រុកចំនួន ៦ គឺ៖ ស្រុកឆែប ស្រុកជ័យសែន ស្រុកជាំក្សាន្ត ស្រុកគូលេន ស្រុកត្បែងមានជ័យ និងស្រុករវៀង ក្នុងខេត្តព្រះវិហារ ព្រមទាំងរៀបចំកសាងកេរ្តិ៍ឈ្មោះម៉ាកសមូហភាព “អង្ករព្រះវិហារ” និងការស្វែងរកទីផ្សារផងដែរ។

សម្រាប់គោលបំណងនៃការចុះបញ្ជីម៉ាកសមូហភាព “អង្ករព្រះវិហារ” គឺដើម្បី ផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញា ដល់សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ដែលជាម្ចាស់ម៉ាកសមូហភាព ក្រោមច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ និងដើម្បីទប់ស្កាត់ការក្លែងបន្លំម៉ាកសមូហភាព “អង្ករព្រះវិហារ” នៅលើទីផ្សារជាតិ និងអន្តរជាតិ។ អភិរក្សចំណេះដឹង-ចំណេះធ្វើតាមបែបប្រពៃណីរបស់ប្រជាកសិករក្នុងខេត្តព្រះវិហារ តាមរយៈការរៀបចំចងក្រងបទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព “អង្ករព្រះវិហារ”។ ផ្សព្វផ្សាយអំពីកេរ្តិ៍ឈ្មោះម៉ាកសមូហភាព “អង្ករព្រះវិហារ” ចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ដាំដុះ និងទាក់ទាញភ្ញៀវទេសចរ ។ លើកកម្ពស់គុណភាព និងស្តង់ដារអនាម័យនៃម៉ាកសមូហភាព “អង្ករព្រះវិហារ” ។ បង្កើនច្រវ៉ាក់តម្លៃ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាកសិករក្នុងតំបន់៕
អត្ថបទ៖ ទួន សុផល




-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


