ព័ត៌មានជាតិ
ក្រុមការងារការទូតសេដ្ឋកិច្ចកម្ពុជា ជួបពិភាក្សាជាមួយក្រុមប្រឹក្សាកិច្ចការបរទេសតួកគី
ក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២នេះ បានជួបពិភាក្សាការងារ ជាមួយក្រុមប្រឹក្សាទំនាក់ទំនងសេដ្ឋកិច្ចបរទេសតួកគី (DEIK) ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ជំនួបពិភាក្សានេះ ប្រព្រឹត្តិទៅក្រោមវត្តមានរបស់លោក ប្រាក់ ផល្លា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាតំណាង លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក សន ច័ន្ទរិទ្ធី តំណាងប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋ កិច្ច ដោយមានការចូលរួមពីតំណាងក្រុមប្រឹក្សាទំនាក់ទំនងសេដ្ឋកិច្ចបរទេសតួកគីជាង ២០នាក់។
បើតាមលទ្ធផលជំនួបបានបញ្ជាក់ថា កិច្ចពិភាក្សានេះ ផ្តោតលើប្រធានបទសំខាន់មួយចំនួនដូចជា៖ ការផ្សព្វផ្សាយ ច្បាប់វិនិយោគថ្មីរបស់កម្ពុជា ការលើកកម្ពស់ពាណិជ្ជកម្ម និងការជំរុញវិស័យទេសចរណ៍ និងវប្បធម៌។
គោលបំណងសំខាន់ នៃកិច្ចប្រជុំនេះ គឺដើម្បីជួយត្រួសត្រាយផ្លូវដល់ធុរជន និងវិនិយោគិនតួកគី អាចស្វែងយល់ពីឱកាសនៃការវិនិយោគនៅកម្ពុជា តាមរយៈច្បាប់វិនិយោគថ្មី ដែលមានភាពអនុគ្រោះច្រើន ពង្រីកឱកាសទីផ្សាររបស់កម្ពុជា តាមរយៈអនុវត្តកិច្ចព្រមព្រៀងសេរីទ្វេភាគី និងពហុភាគី និងការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា តាមរយៈវិធានការនានារបស់រាជរដ្ឋាភិបាល រួមមានការបើកទទួលទេសចរណ៍វ៉ាក់សាំង បន្ទាប់ពីជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងដែលកម្ពុជា សម្រេចបានជិត ៩០ភាគរយ នៃចំនួនប្រជាជនសរុប និងកម្មវិធីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងជំរុញការធ្វើដំណើរទៅវិញទៅមក រវាងប្រទេសទាំងពីរ៕
អត្ថបទ៖ កោះកែវ




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


