ព័ត៌មានជាតិ
កម្ពុជា លក់អង្ករឲ្យរុស្ស៊ី និងអ៊ុយក្រែនបានប៉ុន្មានតោន ក្នុងមួយឆ្នាំ?
ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ (២០១៧ -២០២១) ប្រទេសកម្ពុជា បាននាំអង្ករចេញទៅកាន់ប្រទេសរុស្ស៊ី បានចំនួន ១៧ ៥១២តោន។ សម្រាប់ឆ្នាំ ២០២១ បរិមាណដែលបានលក់ទៅកាន់ប្រទេសរុស្ស៊ីមាន ចំនួន ២ ២២៣ តោន ដែលគិតជាទឹកប្រាក់ប្រមាណ ១ ៩៦៣ ៦៤០ ដុល្លារអាមេរិក។ នេះបើតាមការឲ្យដឹងពីសហព័ន្ធស្រូវអង្ករកម្ពុជា។

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា សម្រាប់ ខែមករា និងខែកុម្ភៈ នៃឆ្នាំ ២០២២ បរិមាណអង្ករ ដែលបាននាំចេញទៅកាន់ប្រទេសរុស្ស៊ីមានចំនួនត្រឹមតែ ២០០តោន ដែលគិតជាទឹកប្រាក់មានចំនួន ២០០ ៦៤០ ដុល្លារសហរដ្ឋអាមេរិក។
ដោយឡែកការនាំអង្ករចេញទៅកាន់ប្រទេសអ៊ុយក្រែន បានបរិមាណតិចតួចបំផុតត្រឹមតែ ៥៧២ តោនតែប៉ុណ្ណោះ ក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ។
ចំណែកទំហំពាណិជ្ជកម្មកម្ពុជា-រុស្ស៉ី កាលពីឆ្នាំ២០២១ មានចំនួនជាង ៩៤.១៨ លានដុល្លារ កើនឡើងជាង ៣០លានដុល្លារ បើធៀបនឹងកាលពីឆ្នាំ២០២០ ដែលមានចំនួន ៦៣.៨១ លានដុល្លារអាមេរិក។ ទិន្នន័យនេះ បានបញ្ជាក់ថា កម្ពុជា នាំចេញទៅរុស្ស៉ីចំនួនជាង ៥៩.៥៤លានដុល្លារ ខណៈការនាំចូលពីរុស្ស៉ីវិញមានចំនួន ៣៤.៦៤ លានដុល្លារ ។
រីឯទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអ៊ុយក្រែន កាលពីឆ្នាំ២០២១ មានជាង ៨.៥៦លានដុល្លារ ក្នុងនោះ កម្ពុជា នាំចេញទៅអ៊ុយក្រែនចំនួនជាង ៦ លានដុល្លារ និងនាំចូលពីអ៊ុយក្រែនមានចំនួន ២.៤លានដុល្លារអាមេរិក៕
អត្ថបទ៖ ទួន សុផល

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
កីឡា២២ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


