Connect with us

ព័ត៌មានជាតិ

ទូតអាមេរិក ៖ កម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌ ទៅកាន់ទីផ្សារអាមេរិក ៣០% ទោះបីស្ថិតក្នុងវិបត្តិកូវីដ-១៩ ក្តី

បានផុស

នៅ

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអះអាងថា ការនាំចេញផលិតផលវាយនភណ្ឌរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានចំនួនរហូតដល់ ៣០ភាគរយ ដែលលោកចាត់ទុកថា នេះជាចំនួនដ៏ច្រើនមួយ បើប្រៀបធៀបជាមួយនឹងប្រទេសដទៃផ្សេងទៀត បើទោះជាពិភពលោកកំពុងប្រឈមទៅនឹងវិបត្តិកូវីដ-១៩ ក្តី។

ការលើកឡើងរបស់លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្នុងឱកាសដែលលោកបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២២នេះ។

លោក Patrick Murphy បានបន្តថា កំណើននៃការនាំចេញផលិតផល វាយនភណ្ឌដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ក៏ជាការសបញ្ជាក់ពីការសហការគ្នាយ៉ាងល្អ រវាងកម្ពុជា-សហរដ្ឋអាមេរិក បើទោះបីមានកិច្ចការងារមួយចំនួនខ្លះទៀត ដែលជាបញ្ហាប្រឈម ត្រូវការពេលវេលា ដើម្បីជជែករកដំណោះស្រាយ ឲ្យបានសមរម្យជា មួយគ្នា បន្តទៀត។

នៅក្នុងជំនួបនេះដែរ លោកបណ្ឌិត អ៊ិត សំហេង បានវាយតម្លៃ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះលោក Patrick Murphy នៅក្នុងអាណត្តិការទូតរបស់លោក បានពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហរដ្ឋអាមេរិក មានផ្លែផ្កាគួរឲ្យកត់សម្គាល់ ក្នុងភាពជាដៃគូរដែលនាំឲ្យ មានការវិវត្តន៍រីកចំរើន និងដោះស្រាយនូវបញ្ហាប្រឈមនានា ដែលជាកង្វល់របស់ភាគីពាក់ព័ន្ធ ដោយឈរលើស្មារតីរួមគ្នា ក្នុងការលើកកម្ពស់សិទ្ធការងារ សេរីភាពអង្គការវិជ្ជាជីវៈ លក្ខខណ្ឌការងារ អនុលោមតាមច្បាប់ស្តីពីការងារ និងបទដ្ឋានការងារអន្តរជាតិ។

លោករដ្ឋមន្ត្រី បានជម្រាបលោកទូតទៀតថា ទន្ទឹមនឹងនេះ ក៏មានការបន្តយកចិត្តទុកដាក់ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស តាមរយៈការជួញដូរកម្លាំងពលកម្ម ការលុបបំបាត់ពលកម្មកុមារ សុទ្ធតែទទួលបាននូវវឌ្ឍភាពគួរឲ្យកត់សំគាល់ផងដែរ បើទោះនៅមានបញ្ហាប្រឈម និងបញ្ហាមួយចំនួន មិនទាន់បានសម្រេចគោលដៅ ក៏យើងបានជម្រុញការងារទាំងនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ ធានាបាននូវការការពារ និងលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍ពលករទេសន្តរប្រវេសន៍ ការពារពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម ឬការរើសអើងនៅកន្លែងធ្វើការ, ផ្តល់ជំនួយផ្នែកច្បាប់ និងសុខុមាលភាព, ជួយដល់ពលករ ក្នុងការទទួលបានឯកសារផ្លូវច្បាប់ត្រឹមត្រូវ និងជួយដល់ពលករចំណាកស្រុក ដែលមិនមានឯកសារ, សម្របសម្រួលលទ្ធភាពទទួលបានរបបសន្តិសុខសង្គម និងអត្ថប្រយោជន៍ផ្សេងៗ ស្របតាមច្បាប់នៃប្រទេសគោលដៅ។

លោករដ្ឋមន្ត្រី បានបន្ថែមថា ចំពោះបញ្ហាពលកម្មកុមារ ក្រុមអធិការកិច្ចការងារ កំពុងខិតខំបន្តយុទ្ធនាការអប់រំផ្សព្វផ្សាយដល់សហគ្រាស សិប្បកម្ម និងអាណាព្យាបាលឲ្យយល់ច្បាស់ពីច្បាប់ និងលិខិតបទដ្ឋាន ដែលកំណត់អាចឲ្យប្រើប្រាស់កុមារ លើប្រភេទការងារណា ហើយក្នុងលក្ខខណ្ឌបែបណា។

ទន្ទឹមនឹងនេះ ក៏បានអនុវត្តច្បាប់ចំពោះសហគ្រាស សិប្បកម្ម ដែលមិនអនុលោមតាមលិខិតបទដ្ឋានគតិយុត្តិជាធរមានផងដែរ ដើម្បីទប់ស្កាត់បាននូវការប្រើប្រាស់ពលកម្មកុមារ ហើយដកហូតកុមារចេញពីពលកម្មកុមារបានជាបន្តបន្ទាប់ ក្នុងគោលដៅឈានទៅសម្រេចឲ្យបាននូវផែនការយុទ្ធសាស្រ្តគ្មានពលកម្មកុមារ នាឆ្នាំ ២០២៥។

នៅក្នុងជំនួប ភាគីទាំងពីរបានសម្ដែងនូវមោទកភាព ចំពោះវឌ្ឍភាពនៃកិច្ចសហប្រតិបត្តិទាំងនេះ ហើយបានឯកភាពគ្នា ក្នុងការជំរុញការងារទាំងនេះបន្តទៀត ទាំងការរួមគ្នាក្នុងការធ្វើឲ្យកាន់ប្រសើរឡើងនូវការអនុវត្តសិទ្ធសេរីភាព អង្គការវិជ្ជាជីវៈការរៀបចំឲ្យមាន ជាវេទិការចែករំលែកបទពិសោ​ធន៍ និងការសិក្សាសម្រួលដល់ការធ្វើឲ្យនីតិវិធីនានា កាន់តែងាយស្រួលក្នុងការចូលរួមអនុវត្តច្បាប់ និងលិខិតបទដ្ឋាននានាពាក់ព័ន្ធ នឹងវិស័យការងារកាន់តែប្រសើរ។

ជាមួយនេះផងដែរ ចំពោះគម្រោងរោងចក្រកាន់តែប្រសើរ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងនឹងបន្តជំរុញឲ្យម្ចាស់រោងចក្រ សហគ្រាស ផ្នែកផលិតផលិតផលធ្វើដំណើរ និងកាបូប ចូលជាសមា​ជិក នៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដើម្បីទទួលបាននូវវិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញ ហើយក្រសួងនឹងរៀបចំឲ្យមានជាអធិការកិច្ចរួមគ្នា រវាងអធិការកិច្ចការងារ និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា។

ចំពោះករណីវិវាទការងារ លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា ក្រសួងតែងតែខិតខំឲ្យអស់លទ្ធភាព ក្នុងផ្សះផ្សា និងស្វែងរកដំណោះស្រាយ តាមយន្តការចរចារ ហើយតែងតែបន្តអំពាវនាវ តាមការអញ្ជើញភាគីវិវាទ ចូលមកជួបចរចារដោះស្រាយដោយសន្តិវិធី ស្របតាមនីតិវិធីច្បាប់ជាធរមាន ហើយក្រសួងរីករាយ ក្នុងការផ្តល់សេវាផ្នែកច្បាប់ជូនដល់ភាគីវិវាទ ដើម្បីធានាបាននូវការការពារតាមផ្លូវច្បាប់ ដែលកន្លងមកក្រសួងបាននិងកំពុងអនុវត្ត ក្នុងការជួយគាំពារដល់កម្មករនិយោជិត ជាពិសេស មេដឹកនាំសហជីព៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម