ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន៖ គ្រូពេទ្យស្ត្រី “ជាកងទ័ពអាវស” ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩
ក្នុងឱកាស ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២២ នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានរៀបរៀងអត្ថបទ គ្រូពេទ្យស្ត្រី «ជាកងទ័ពអាវស» ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩។
លោកស្រីវេជ្ជបណ្ឌិត នៅរាត្រីថ្ងៃទី០៧ ខែមីនានេះ បានលើកឡើងថា ស្ត្រីនៅក្នុងប្រទេសកម្ពុជា សូមចងចាំជានិច្ចនូវគុណូបការៈដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានរំដោះប្រទេសជាតិ ក៏ដូចជាបានជួយដល់ការរស់រានមានជីវិតទីពីររបស់ស្ត្រី និងប្រជាជនទូទៅ ពីរបបប្រល័យពូវសាសន៍ ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយបាននាំមកនូវសុខសន្តិភាពពេញលេញនៅទូទាំងប្រទេសតាមរយៈនយោបាយ ឈ្នះ-ឈ្នះ ព្រមទាំងបានលើកស្ទួយសមភាពយិនឌ័រ ផ្តល់ឱកាសជូនស្ត្រី អាចបម្រើការងារសង្គមទៅតាមសមត្ថភាពរៀងៗខ្លួន។
ស្ត្រីកម្ពុជា សូមរៀនសូត្រតាមនូវគំរូវីរៈភាពរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នូវភាពទន់ភ្លន់ហ្មត់ចត់តែមានភាពអង់អាចក្លាហាន និងជានិមិត្តរូបស្រ្តីខ្មែរ ដែលពោរពេញដោយសក្តានុពល និងចំណេះជំនាញទាំងក្នុងការរស់នៅ ទាំងក្នុងកិច្ចការសង្គម ដែលស្ត្រីកម្ពុជា សូមលើកដៃប្រណមគោរពជូនពរបរវមហាប្រសើរសុខភាពល្អបរិបូណ៍ អាយុយឺនយូរ ជូនដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងនៅជានិមិត្តរូបស្រ្តីខ្មែរជារៀងដរាប។
ដោយមានការគិតគូរដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ស្ត្រីជាច្រើននាក់បានចូលបម្រើការងារនៅក្នុងវិស័យសុខាភិបាល ដើម្បីចូលរួមចំណែកលើកស្ទួយការការពារ និងថែទាំសុខភាពប្រជាជនទូទៅ ព្រមទាំងជួយដល់ការសម្រាលកូនដោយសុវត្ថិភាព និងមានសុខភាពល្អ ដែលជាចំណែកមួយដែលមិនអាចខ្វះបានក្នុងការបង្កើតបាននូវកម្លាំងធនធានមនុស្សសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងប្រទេសជាតិ។
ជាក់ស្តែង នៅក្នុងយុគសម័យប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្ត្រីដែលជាគ្រូពេទ្យ (មានដូចជា បណ្ឌិតសុខភាពសាធារណៈ គ្រូពេទ្យឯកទេស អ្នកជំនាញសុខភាពសាធារណៈ វេជ្ជបណ្ឌិត ឆ្មប និងគិលានុបដ្ឋាកយិកាជាដើម) និងអ្នកជំនាញពាក់ព័ន្ធផ្សេងៗ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយផ្តល់សេវាអប់រំសុខភាព ការពារថែទាំ ពិនិត្យ ព្យាបាលជំងឺកូវីដ-១៩ផង និងជំងឺផ្សេងៗទៀត ដោយមិនខ្លាចនឿយហត់ឡើយ។ ការងារសម្រាលកូន និងថែទាំសុខភាពមាតា និងទារក គឺជាកិច្ចការដែលក្រុមគ្រូពេទ្យស្ត្រី បាន និងបន្តអនុវត្ត ដោយយកចិត្តទុកដាក់ជាទីបំផុត ទោះបីជាស្ត្រីដែលមកសម្រាលកូន មានផ្ទុកវីរុសកូវីដ-១៩ក៏ដោយ ក៏ការជួយសង្គ្រោះអាយុជីវិតជាកិច្ចការដែលត្រូវតែជួយជាចំបង៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


