ព័ត៌មានជាតិ
មន្ត្រីជំនាញ៖ ជំងឺគ្រុនឈាមនឹងអាចកើនឡើងខ្ពស់ដោយសារស្ថិតក្នុងឆ្នាំវ័ន្តនៃការផ្ទុះទ្រង់ទ្រាយធំឆ្នាំនេះ
ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាលបានអះអាងថា នៅឆ្នាំ២០២២នេះ ករណីជំងឺគ្រុនឈាមអាចនឹងមានការកើនឡើងខ្ពស់ដោយសារវាជាឆ្នាំស្ថិតក្នុងវ័ន្តនៃការផ្ទុះជំងឺគ្រុនឈាមទ្រង់ទ្រាយធំ។

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលបានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៩ មីនាថា ការកើនឡើងនៃករណីជំងឺគ្រុនឈាមនៅឆ្នាំនេះដោយសារកក្តាបំរែបំរួលអាកាសធាតុពិសេសអាកាសធាតុក្តៅអាចបង្កលក្ខណៈងាយស្រួលក្នុងការកកើតមូសខ្លាច្រើន ខណៈមានការសាងសង់សំណង់អគារធំៗ ដែលមានមនុស្សរស់នៅកកកុញ និងមានបរិស្ថានមិនល្អដែលងាយកកើតមូសច្រើនពិសេសឆ្នាំ ២០២២ នេះជាឆ្នាំទី៣ ស្ថិតក្នុងវ័ន្តឆ្នាំមានការផ្ទុះជំងឺគ្រុនឈាមដែលមានរយៈពេល៥ឆ្នាំម្តង។

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា បានបន្តថា ក្នុងការទប់ស្កាត់ជំងឺគ្រុនឈាមនៅឆ្នាំនេះកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានត្រៀមថ្នាំអាបេតប្រមាណ១០០តោន សេរ៉ូម៦ ទៅ ៧ម៉ឺនប្លោក ទឹកថ្នាំបាញ់សម្លាប់មូស ៦ ពាន់លីត្រ ផលិតខិតប័ណ្ណអប់រំស្តីពីជំងឺគ្រុនឈាមដើម្បីបង្ការនិងការពារទប់ស្កាត់ក្នុងករណីជំងឺគ្រុនឈាមមានការរាតត្បាតលក្ខណៈទ្រង់ទ្រាយធំ។
លោកវេជ្ជបណ្ឌិត លាង ឬទ្ធា បានបន្តទៀតថា កម្មវិធីជាតិក៏បានបណ្តុះបណ្តាលដល់គ្រូបង្គោលផ្នែកជំងឺគ្រុនឈាមនៅទូទាំងប្រទេសដើម្បីបង្ហាត់បង្រៀនបន្តដល់គ្រូពេទ្យរដ្ឋនិងឯកជនឲ្យចេះពីវិធីព្យាបាលជំងឺ និងចុះអប់រំផ្សព្វផ្សាយស្តីពីជំងឺគ្រុនឈាមនៅតាមសហគមន៍នានាពិសេសនៅតាមបណ្តារាជធានីខេត្តដែលមានករណីជំងឺគ្រុនឈាមច្រើនជាងគេ។
លោកវេជ្ជបណ្ឌិតបានអំពាវនាវដល់សាធារណជននិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវចូលរួមសំអាតអនាម័យនៅជុំវិញលំ នៅដ្ឋាននិងទីសាធារណៈឲ្យបានស្អាតដូចជាលប់បំបាត់សំបកកង់ឡាន កង់ម៉ូតូចាស់ៗនិងរាល់វត្ថុដែលអាចដក់ទឹកបានព្រោះវាជាជំរកនៃការកកើតដង្កូវទឹកដែលវវត្តន៍ទៅជាមូសខ្លាដែលជាភ្នាក់ងារចំលងជំងឺគ្រុនឈាមដើម្បីការពារកុំឲ្យឆ្លងជំងឺគ្រុនឈាមដល់កុមារនិងមនុស្សគ្រប់វ័យ។
លោកប្រធានកម្មវិធីជាតិបានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូបបើសង្ស័យថាមានជំងឺគ្រុនឈាមដូចជាមានអាការៈក្តៅខ្លួនចាប់ពី ៣៩ទៅដល់៤០ អង្សារ នឹងមានរោគសញ្ញាផ្សេងៗទៀតដូចជា មុខក្រហម ឈឺប្រឡង់កែវភ្នែកចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួតឬកួត ឈឺពោះ ឈឺសាច់ដុំ ឈឺសន្លាក់ដៃជើង ស្នាមអុចៗក្រហមលើស្បែក ឬមានហូរឈាមតាមចិញ្ចាញធ្មេញជាដើមត្រូវរួសរាន់បញ្ជួនអ្នកជំងឺទៅកាន់មន្ទីរពេទ្យជាបន្ទាន់ដើម្បីឲ្យគ្រូពេទ្យពិនិត្យ និងព្យាបាលបានទាន់ពេលវេលា៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


