ព័ត៌មានជាតិ
UN បារម្ភរឿង Facebook បន្ធូរគោលការណ៍បញ្ចេញមតិអាចនាំឲ្យស្អប់ពលរដ្ឋរុស្ស៊ី
អង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភជុំវិញការសម្រេចចិត្តរបស់ Facebook ដើម្បីបន្ធូរបន្ថយជាបណ្តោះអាសន្នចំពោះគោលការណ៍បញ្ចេញមតិរបស់ខ្លួនបែបហិង្សា បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយបានព្រមានថា វាអាចបង្កឲ្យមានពាក្យសំដីស្អប់ខ្ពើមលើប្រជាជនរុស្ស៊ី។
ការសម្រេចចិត្តគោលការណ៍ពី Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram បាននិយាយថា ឥឡូវនេះទម្រង់បណ្តាញទំនាក់ទំនងសង្គមនឹងអនុញ្ញាតឲ្យមានសេចក្តីថ្លែងការណ៍ ឬការបញ្ចេញមតិដូចជា ការស្លាប់ចំពោះអ្នកឈ្លានពានរុស្ស៊ី ប៉ន្តែមិនមែនជាការគំរាមកំហែងគួរឲ្យទុកចិត្តប្រឆាំងនឹងជនស៊ីវិលនោះទេ។

ស្ត្រីអ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ Elizabeth Throssell បានប្រាប់អ្នកកាសែតនៅទីក្រុងហ្សឺណែវថា ៖«នេះច្បាស់ណាស់ជាបញ្ហាស្មុគស្មាញ ប៉ុន្តែវាបានបង្ហាញនូវកង្វល់មួយចំនួនស្ថិតក្រោមលក្ខខណ្ឌសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ»។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ Meta បានចង្អុលទៅការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ។
សេចក្តីថ្លែងការណ៍បាននិយាយថា ៖«យើងខ្ញុំបានធ្វើការអនុញ្ញាតជាបណ្តោះអាសន្នសម្រាប់ទម្រង់នៃគោលការណ៍បញ្ចេញមតិដែលជាធម្មតាបំពានច្បាប់របស់ពួកយើង ដូចជា ការនិយាយបែបហិង្សា មានដូចជា ការស្លាប់ចំពោះអ្នកឈ្លានពានរុស្ស៊ីជាដើម»។
Facebook បានបន្ថែមថា ៖«យើងខ្ញុំនៅតែមិនអនុញ្ញាតឲ្យមានការអំពាវនាវគួរឲ្យទុកចិត្តសម្រាប់ហិង្សាប្រឆាំងនឹងជនស៊ីវិលរុស្ស៊ី»។
អ្នកស្រី Throssell បានព្រមានថា ៖«គោលការណ៍ថ្មីខ្វះភាពច្បាស់លាស់ដែលអាចរួមចំណែកយ៉ាងជាក់ច្បាស់ឲ្យមានភាសាស្អប់ខ្ពើមដែលជាទូទៅសំដៅផ្ទាល់ទៅលើប្រជាជនរុស្ស៊ី»។
«នោះនឹងជាការព្រួយបារម្ភពិតប្រាកដ» អ្នកស្រីមានប្រសាសន៍ និងបន្ថែមថា ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិគ្រោងលើកយកបញ្ហានៃកង្វលើនេះជាមួយ Meta។
«យើងប្រហែលជាជំរុញពួកគេឲ្យពិនិត្យមើលពីគ្រោះថ្នាក់ជាក់លាក់មួយចំនួនដែលកើតចេញពីការកែប្រែគោលការណ៍»។
អ្នកស្រី Throssell បានទទួលស្គាល់ថា បញ្ហានេះមានភាពស្មុគស្មាញតាមផ្លូវច្បាប់ និងការព្រួយបារម្ភពីសេរីភាពនៃការបញ្ចេញមតិក៏ត្រូវការលើកមកពិចារណាផងដែរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


