ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ជួបជាមួយអ្នករាយការណ៍ពិសេស ពិភាក្សាលើរបៀបវារៈសំខាន់ចំនួន៥
លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់លោករដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ បានទទួលជួបពិភាក្សាការងារជាមួយ លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា តាមរយៈប្រព័ន្ធអនឡាញ ដែលជំនួបនេះ មានការចូលរួមពីលោក អាន សុខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជានៅអង្គការសហប្រជាជាតិ និងលោកស្រី Claudia De La Fuente Barreda តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាផងដែរ។

ក្រោយជំនួបរយៈពេលជិត២ម៉ោង លោក ជិន ម៉ាលីន បានឲ្យដឹងថា ជំនួបនេះ បានពិភាក្សាលើរបៀបវារៈសំខាន់ចំនួន៥ រួមមាន៖

ទី១- ការវិវត្តនិងការធ្វើទំនើបកម្មច្បាប់នៅកម្ពុជាស្របតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ទី២- ការដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការ និងការអនុវត្តវិធានការមិនមែនឃុំខ្លួនរបស់តុលាការ ទី៣-ការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ អំពើទារុណកម្មនិងសិទ្ធិអ្នកជាប់ឃុំ ទី៤- កម្មវិធីជំនួយផ្នែកច្បាប់ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈសន្ធានកម្ម ទី៥- លំហប្រជាធិបតេយ្យ សេរីភាព និងនយោបាយនៅកម្ពុជា ពាក់ព័ន្ធនឹងវិធានការច្បាប់លើសកម្មជន និងអ្នកនយោបាយមួយចំនួន៕
ដោយ ៖ កោះកែវ



-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


