សន្តិសុខសង្គម
ប្រធានអាជ្ញាធរគ្រឿងញៀនហួសចិត្ត ករណីគោយន្តដឹកគ្រឿងញៀនជាង ៦០០ គីឡូ បម្រុងចូលមកកម្ពុជា
លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្តែងការ ហួសចិត្តយ៉ាងខ្លាំងចំពោះករណីយកគោយន្តដឹកគ្រឿងញៀនជាង៦០០គីឡូក្រាមបន្តកន្ទុយគ្នាបម្រុងចូលមកខ្មែរ ប៉ុន្តែត្រូវបានអាជ្ញាធរប្រទេសឡាវធ្វើការបង្ក្រាបបាន ខណៈគោយន្តទាំងនោះធ្លាប់តែដឹកជីនៅខេត្តជាប់នឹងព្រំដែនខេត្ត ស្ទឹងត្រែងរបស់ខ្មែរ។

ថ្លែងក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២២នេះ លោក កែ គឹមយ៉ាន បានមានប្រសាសន៍ថា «ប៉ុន្មានថ្ងៃមុន ខេត្តស្ទឹងត្រែង ឃើញមកពីឡាវ ហើយគោយន្តពីដើមគេយកដឹកតែជី តែឥឡូវយកដឹកគ្រឿងញៀនទាំងការ៉ុងៗ ហើយការដឹកនេះគឺជាការដឹកដោយចំហរ។ លេងតែអ៉ីចឹងងាប់ដល់ខ្មែរ តែទោះជាយ៉ាងណាយើងអរគុណដល់អាជ្ញាធរឡាវដែលចាប់បានទាន់ពេលវេលា»។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា គ្រឿងញៀនដែលធ្វើការដឹកដោយគោយន្តនោះ គឺមានចំនួនបីគ្រឿង ផ្ទុកគ្រឿងញៀនប្រហែលជាង ៦០០ គីឡូក្រាម ហើយបម្រុងដឹកចូលមកខ្មែរ ប៉ុន្តែត្រូវបានអាជ្ញាធរគេចាប់បានដោយចៃដន្យ ខណៈគេទៅបង្ក្រាបឡានគេចពន្ធនោះ។
បន្ទាប់ពីមើលឃើញករណីនាំចូលគ្រឿងញៀននៅតែបន្តគួរឲ្យព្រួយបារម្ភនោះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានបន្តអំពាវនាវដល់អាជ្ញាធររាជធានី-ខេត្តទាំងអស់ ជាពិសេសខេត្តដែលជាប់នឹងព្រំដែន ប្រទេសជិតខាង គប្បីបង្កើនការបង្ក្រាបនូវបទល្មើសមួយនេះបន្ថែមទៀត ដោយមិនត្រូវធ្វេសប្រហែសបន្តទៀតនោះឡើយ ខណៈគ្រឿងនេះបានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គមនោះ។

ជាមួយគ្នានោះលោកឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់អាជ្ញាធរទាំងអស់គប្បីត្រួតពិនិត្យឲ្យបានច្បាស់លាស់ផងដែរចំពោះការនាំចូលនៅសារធាតុគីមី ដោយសារធាតុគីមីខ្លះត្រូវបានឈ្មួញទុច្ចរិតលួចនាំមកដើម្បីធ្វើគ្រឿងញៀនផ្សំ ខណៈករណីនេះធ្លាប់មាន ហើយបង្ក្រាបបាននៅខេត្តកំពង់ស្ពឺកាលពីកន្លងទៅថ្មីៗនេះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


