សន្តិសុខសង្គម
សមត្ថកិច្ចបង្កកទ្រព្យសម្បត្តិធនាគារជនសង្ស័យ៣នាក់ ក្រោយឆែករកឃើញពីការជួញដូរសំណាកសត្វព្រៃកម្រ និងជិតផុតពូជ
សាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឲ្យសមត្ថកិច្ចបង្កកទ្រព្យសម្បត្តិជនសង្ស័យចំនួន៣នាក់ជាពាណិជ្ជករសន្និធិកែច្នៃ និងឃាត់ខ្លួនបានម្នាក់ បន្ទាប់ពីឆែកឆេរកឃើញនៃការជួញដូចសំណាកសត្វព្រៃកម្រនិងជិតផុតពូជ កាលពីជាង២០ថ្ងៃមុន នៅម៉ោង៩ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ដោយកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ រួមជាមួយកម្លាំងចម្រុះពាក់ព័ន្ធផ្សេងទៀតដឹកនាំដោយលោក ហម សារាវុធ អនុប្រធានរដ្ឋបាលព្រៃឈើ នៅចំណុចផ្ទះលេខ៣៨ ផ្លូវលេខ១១B ភូមិកណ្ដាល សង្កាត់រលួសខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមដីកាបង្កកទ្រព្យសម្បត្តិលេខ៤០ អ ដ ប ទ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យកម្លាំងសមត្ថកិច្ចបង្កកទ្រព្យសម្បត្តិរបស់ឈ្មួញខាងលើរួមមានផ្ទះនិងគណនីធនាគារផងដែរ បន្ទាប់ពីរកឃើញថា ទ្រព្យសម្បត្តិទាំងនេះទទួលផលបានមកពីការធ្វើពាណិជ្ជកម្មសន្និធិកែច្នៃសំណាកសត្វព្រៃក្រុមកម្រនិងជិតផុតពូជដោយគ្មានការអនុញ្ញាត ចាប់ពីចុងឆ្នាំ២០១៩ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ។

ក្រោយពីការស្រាវជ្រាវនិងកំណត់បានច្បាស់លាស់ពីទីតាំងបទល្មើស កម្លាំងចម្រុះដឹកនាំដោយខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញឃាត់ខ្លួនឈ្មួញម្នាក់ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។ ខណៈដែលកម្លាំងខាងលើចុះធ្វើការឆែកឆេរដល់ផ្ទះលេខ៣៨ ផ្លូវលេខ១១B ភូមិកណ្ដាល សង្កាត់រលួស ។ ក្នុងពេលនោះក៏បានរកឃើញព្រមទាំងរឹបអូសយកវត្ថុតាងមួយចំនួនគឺសំណាកសត្វព្រៃកម្រនិងជិតផុតពូជមានដូចជាភ្លុកដំរី ចែកាច់ ជាដើម ។

ប្រភពដដែលបានប្រាប់បន្តទៀតថា ឈ្មួញធ្វើពាណិជ្ជកម្មសន្និធិកែច្នៃសំណាកសត្វព្រៃក្នុងក្រុមកម្រនិងជិតផុតពូជ និងជាម្ចាស់ផ្ទះដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះ ឡា សេងងួន ភេទប្រុស អាយុ៤២ឆ្នាំ ។ ក្រៅពីនេះនៅមានជនពាក់ព័ន្ធ៣នាក់ទៀតហើយកំពុងតែគេចខ្លួននៅឡើយរួមមាន៖ ១-ម្ចាស់គណនីធនាគារឈ្មោះSok Theara ស្នាក់នៅផ្ទះសិប្បកម្មឈើម្ដុំហ្គ្រែនភ្នំពេញ ជិះរថយន្តម៉ាកហ្វ័ដ piup ស៊េរីឆ្នាំ២០១២ពណ៌ស ពាក់ផ្លាកលេខ0449 ។ ២-ម្ចាស់គណនីធនាគារឈ្មោះ លី ហេងហួរ ស្នាក់នៅម្ដុំក្រោយវត្តនិរោធន៍ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជននេះមានតូបលក់ដូរអីវ៉ាន់យីហោម៉ែអាម៉ី តូបលេខ២ នៅផ្សារទួលទំពូងដែលមានស្តុកភ្លុកដំរីសម្រាប់លក់ឲ្យម៉ូយ ។ ៣-ម្ចាស់គណនីធនាគារឈ្មោះ សី ហួរ ។

ប្រភពខាងលើបានបញ្ជាក់ថា ដីកាបង្កកទ្រព្យសម្បត្តិរបស់សាលាដំបូងរាជធានីភ្នំពេញនោះ ហាមមិនឲ្យលក់ដូរ ផ្ទេរកម្មសិទ្ធិ ជួលបញ្ចាំ និងធ្វើអំណោយផ្សេងៗ រហូតមានដីកាសម្រេចថ្មីពីសាលាដំបូងរាជធានីភ្នំពេញ ។ មិនតែប៉ុណ្ណោះនៅពេលចុះអនុវត្តដីកានោះ ពុំមានវត្តមានម្ចាស់ផ្ទះឬតំណាងម្ចាស់ផ្ទះចូលរួមឡើយ ដោយផ្ទះត្រូវបានចាក់សោ ។

ដោយឡែកខាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីរាជធានីភ្នំពេញ ក៏ពុំបានចូលរួមដែរ ហើយដីកាត្រូវបានអាននៅចំពោះមុខកម្លាំងចម្រុះ បន្ទាប់មកទើបប្រគល់ជូនអាជ្ញាធរមូលដ្ឋាននិងតំណាងបុរីពិភពថ្មីកួរស្រូវ៣ ដើម្បីបិទភ្ជាប់នៅមុខផ្ទះខាងលើ ៕


-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


