ព័ត៌មានជាតិ
លោក លី ធុជ ៖ កម្ពុជា ប្រកាសប្ដេជ្ញាចែករំលែកបទពិសោធការងារដោះមីនដល់បណ្តាប្រទេសនានាលើលោក
តាមរយៈចក្ខុវិស័យដឹកនាំរបស់រាជរដ្ឋាភិបាល លោក លី ធុជ អនុប្រធានទី១អាជ្ញាធរមីនបានលើកឡើថា កម្ពុជាបានទទួលមេរៀនគ្រប់បែបយ៉ាង និងបទពិសោធយ៉ាងច្រើនលើការងារបោសសម្អាតមីន។ លោកទេសរដ្ឋមន្ត្រី បន្តថា កម្ពុជាប្ដេជ្ញាចូលរួមចែករំលែកបទពិសោធទាំងនេះទៅដល់ប្រជាជន និងបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកដែលត្រូវការចាំបាច់នូវការងារបោសសម្អាតមីននេះ។

លោក លី ធុជ អនុប្រធានទី១អាជ្ញាធរមីនបានលើកឡើងបែបនេះ កាលពីរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២២ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី អាមេលីតា អាព្យូណូ (Amelita Aquino) ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា និងគណៈប្រតិភូសកម្មភាពមីនប្រទេសហ្វីលីពីន នៅទីស្ដីការអាជ្ញាធរមីន ដើម្បីស្វែងយល់អំពីការគ្រប់គ្រងវិស័យសកម្មភាពមីននៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមក្រោយទទួលបានជ័យជម្នះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ជាពិសេសការទទួលបាននូវសុខសន្តិភាពពេញលេញក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។

អនុប្រធានអាជ្ញាធរមីនរូបនេះ បានគូសបញ្ជាក់ថា សមិទ្ធផលសម្រេចបានរយៈពេល ៣០ឆ្នាំនេះ បានមកពីការយកចិត្តទុកដាក់ និងការចូលរួមគាំទ្រពីដៃគូរអភិវឌ្ឍន៍ និងប្រទេសជាមិត្ត ដែលបានរួបរួមគ្នាដោះស្រាយក្នុងការផ្តល់ដីមានសុវត្ថិភាព និងការកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន។ លោកទេសរដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាលកកម្ពុជា ក៏បានដាក់ចេញនូវចក្ខុវិស័យដឹកនាំ និងរចនាសម្ព័ន្ធគ្រប់គ្រងរឹងមាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលមានអាជ្ញាធរមីនជាសេនាធិការ ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


