Connect with us

ព័ត៌មានជាតិ

មូលនិធិ អ៉ឹង និងក្រសួងវប្បធម៌ រួមគ្នាប្រារព្ធពិធី «សង្ក្រាន្តភ្នំទូកមាស» យ៉ាងអធិកអធម

បានផុស

នៅ

មូលនិធិ អ៉ឹង (ING Foundation ) ដែលជាមូលនិធិសប្បុរសធម៌ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធី « សង្ក្រាន្តភ្នំទូកមាស » លើទឹកដីភូមិ ដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលបានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ​ចាប់ពីថ្ងៃទី ១៤, ១៥, ១៦ ខែមេសា ឆ្នាំ ២០២២ ​ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងលើកស្ទួយថែរក្សាប្រពៃណីជាតិ និងទំនៀមទម្លាប់ដ៏ផូរផង់របស់ដូនតាខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងមហាព្រឹត្តិការណ៍នេះ មានការលេងល្បែងប្រជាប្រិយសម្ដែងរបាំសិល្បៈបុរាណសម័យ ការប្រកួតប្រជែង សមត្ថភាព ការប្រគុំ តន្ត្រី ល្ខោន និងកម្មវិធីកម្សាន្តជាច្រើន ពេញរយៈពេល ៣ ថ្ងៃ ៣ យប់។ កម្មវិធីនេះ មានការសម្តែងទម្រង់សិល្បៈបែប​ផ្សេងៗគ្នា ដែលមានការចូលរួមពី សិល្បករ សិល្បការិនី ប្រមាណ ២០០ នាក់ ព្រមទាំងមានការតាំងពិព័រណ៍ បង្ហាញនូវផលិតផល និងវប្បធម៌ របស់សហគមន៍ និងការបង្ហោះខ្លែងផងដែរ។ ជាពិសេស បង្ហាញរូបខ្លាស​ដ៏ធំមហិមាយ៉ាងស្រស់ ស្អាតគួរឲ្យស្រលាញ់ ដែលជាតំណាងទេវតាឆ្នាំថ្មី ឆ្នាំខាល និងមានការរៀបចំតាំងលម្អជាច្រើន សម្រាប់អ្នកចូលរួមថតរូបកម្សាន្ត។ សម្រាប់ចូលឆ្នាំថ្ងៃដំបូង គឺថ្ងៃទី ១៤ ខែមេសា គេសង្កេតឃើញ មានសិល្បករ សិល្បការិនី និងប្រជាពលរដ្ឋខ្ទង់ពាន់នាក់ ជាពិសេសយុវវ័យមកពីខេត្តកំពង់ឆ្នាំង​ និង ខេត្តជាប់ៗនេះ​បានមកលេងកម្សាន្តយ៉ាងច្រើនកុះករ​ ជាពិសេសលេងល្បែងប្រជាប្រិយដូចជា លាក់កន្សែង ដណ្តើមស្លឹកឈើ​ និងរាំលេងកម្សាន្តតាមបែបប្រពៃណីខ្មែរ។ ​ក្នុង​រយៈពេល​ ៣ ​ថ្ងៃនេះ រំពឹងថា​ នឹងមាន​អ្នកចូលរួម​រាប់ម៉ឺន​នាក់​។

​ឧកញ៉ា អ៉ឹង ប៊ុន ហ៊ូវ ប្រធាន មូលនិធិ ING Foundation បានថ្លែងថា ៖ ការរៀបចំឲ្យមានព្រឹត្តិការណ៍ មហាសង្ក្រាន្តឆ្នាំថ្មី “ សង្ក្រាន្តភ្នំទូកមាស ” ប្រារព្ធធ្វើឡើងរយៈពេល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២២ ក្រោមកិច្ចសហការរវាងមូលនិធិ ING Foundation ជាមួយក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ និងមានការគាំទ្រពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ នេះគឺជាមហាព្រឹត្តិការណ៍ លើកទី ២ ដែលបានរៀបចំនៅលើទឹកដីភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាទឹកដីកំណើតរបស់លោក។

លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ បានមានប្រសាសន៍ថា ៖ ការរៀបចំ “ សង្ក្រាន្តភ្នំទូកមាស ” នេះគឺដើម្បី អបអរបុណ្យចូលឆ្នាំថ្មី និងលើកស្ទួយថែរក្សាប្រពៃណីជាតិ​ និងទំនៀមទម្លាប់ដ៏ផូរផង់ជាទ មោទនៈ របស់ដូនតាខ្មែរ និងចង់ឱ្យប្រជាជននៅទីនេះសប្បាយរីករាយ។ លោកឧកញ៉ាបានបន្តថា ៖ មហាសង្ក្រាន្តឆ្នាំថ្មីសង្ក្រាន្តភ្នំទូកមាស ត្រូវបានប្រារព្ធឡើងស្ថិតក្រោមដំបូលម្លប់សន្តិភាព​ និងដើម្បី រំលឹកគុណដល់បុព្វបុរសនៃយើង ដែលបានបន្សល់ទុកនូវប្រពៃណី​ និងវប្បធម៌ដ៏ល្អផូរផង់​សម្រាប់ យើង​គ្រប់ៗគ្នាជាកូនចៅជំនាន់ក្រោយ។ ព្រឹត្តិការណ៍នេះ ពិតជាបានរួមចំណែកបំផុសមនសិការ ស្នេហាជាតិ ស្មារតី ស្រឡាញ់ សម្បត្តិ វប្បធម៌ ដល់ប្រជាជនខ្មែរពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និង ក្រៅប្រទេសសំដៅផ្សព្វផ្សាយអប់រំអំពីវប្បធម៌ និងសីលធម៌ឱ្យចេះរួមគ្នាជាធ្លុងមួយប្រកបដោយ ឆន្ទៈម្ចាស់ការ ថែរក្សា ការពារ និងបណ្ដុះគំនិតលើកតម្កើងកេរដំណែលវប្បធម៌ជាតិទាំងរូបី និងអរូបី ឱ្យបានស្ថិតស្ថេរគង់វង្ស។ ជាពិសេសការរៀបចំព្រឹត្តការណ៍នៅក្នុងទីកន្លែង ដែលហ៊ុមព័ទ្ធទៅដោយ ព្រៃព្រឹក្សាជុំវិញដូចនេះ គឺក្នុងគោលបំណងជំរុញឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានចាប់អារម្មណ៍ និង ងាកមកចូលរួមស្រឡាញ់ថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ និងជីវៈចម្រុះដែលមាននៅលើ ទឹកដីដ៏អច្ឆរិយនៃយើង និងដើម្បីការពារភពផែនដីដ៏ស្រស់បំព្រងរក្សាបាននូវលក្ខខណ្ឌធម្មជាតិ ដែលនឹងផ្ដល់ត្រលប់មកឲ្យយើងវិញ។​

​លោកឧកញ៉ា បាន​បន្តទៀតថា ​ជាការពិតមិនអាចប្រកែកបានដែលការរៀបចំប្រារព្ធពិធីដ៏ មហោឡារិកនាពេលនេះអាចប្រព្រឹត្តទៅបាន​ គឺអាស្រ័យដោយសារមានសុខសន្តិភាព​ និងស្ថិរភាព ដ៏ពេញលេញទូទាំងប្រទេស ដែលធានារក្សាបានដោយនយោបាយឈ្នះឈ្នះរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេច គឺជាវីរៈស្ថាបនិកដ៏ឆ្នើម បានពុះពារគ្រប់ ឧបសគ្គសំដៅរក្សាឲ្យបានគង់វង្សនូវសន្តិភាព និងរុញច្រាននូវការរីកចម្រើន និងការអភិវឌ្ឍ សង្គមជាតិជាលំដាប់ឥតឈប់ឈរ “ អរគុណសន្តិភាព ” បើគ្មានសន្តិភាពនេះទេ ក៏គ្មានឱកាស សម្រាប់កសាង និងអភិវឌ្ឍសង្គមជាតិ និងមានការរៀបចំកម្មវិធីមហាសង្ក្រានបានដូចថ្ងៃនេះដែរ។ លោកឧកញ៉ាបានបន្ថែមថា លោកនឹងប្រើប្រាស់ធនធានផ្ទាល់ខ្លួន ក្នុងការចូលរួមកសាង សមិទ្ធផល ទាំងវិស័យ ពុទ្ធចក្រ និងអាណាចក្រ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ជាពិសេសស្រុកកំពង់លែង នេះយ៉ាងច្រើនជាបន្តបន្ទាប់។

​ប្រធានមូលនិធិ ING Foundation រូបនេះ បានជម្រាបជូនថា៖ ភូមិសាស្ត្រស្រុកកំពង់លែងនេះ មានទីតាំងភូមិសាស្ត្រ និងលក្ខណៈពិសេសជាច្រើន។ តំបន់នេះជាដែនកោះដីគោក ទីតាំងប្រវត្តិសាស្ត្រ ធ្លាប់មានព្រះរាជាគង់នៅ មានប្រាសាទបុរាណចំនួន ០៥ មានភ្នំនាងកង្រី ដែលផ្សារភ្ជាប់ទៅ រឿងព្រេងប្រវត្តិសាស្ត្រអក្សរសិល្បខ្មែរដ៏ល្បីល្បាញ។ រីឯជួរភ្នំទូកមាស​ ជាបណ្ដុំភ្នំជាច្រើនមាន កំពូលជាង​ ១០០ ​និងមានកម្ពស់ប្រមាណ ៣៥០ ម៉ែត្រ​ពីនីវ៉ូ ទឹកសមុទ្រ​សម្បូរទៅដោយព្រៃឈើ និង សត្វព្រៃតូចធំ។ ពិសេសកន្លងមក រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្រកាសអំពីគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តកំពង់ឆ្នាំងដូចជា គម្រោងពង្រីកអាកាសយានដ្ឋានខេត្ត ការអភិវឌ្ឍម​ជ្ឈ មណ្ឌលភស្តុភារ​ និងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាប​ ពីទីរួមខេត្តកំពង់ឆ្នាំង​ មកស្រុក កំពង់លែង​ និងគម្រោងពង្រីកបណ្តាញផ្លូវតភ្ជាប់ពីស្រុកកំពង់លែង​ទៅខេត្តកំពង់ធំជាដើម។

​លោក ហាប់ ទូច រដ្ឋលេខាធិការតំណាងលោកស្រីបណ្ឌិតសភាចារ្យ គឿង សកុណា រដ្ឋមន្តីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ​បានមានប្រសាសន៍ថា៖ ការគាំទ្ររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដល់មូលនិធិ អ៊ឹង ហ្វោន ដេសិន ជាកាយវិការមួយជាគំរូ​ ដែលបង្ហាញលើកិច្ចសហការយ៉ាងត្រឹមត្រូវ ប្រកបដោយគុណតម្លៃរវាងវិស័យសាធារណៈ និងវិស័យឯកជន ក្នុងការធ្វើកិច្ចសហការលើ បេសកម្ម ការពារ ថែរក្សា និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ស្របពេលដែលប្រទេសកម្ពុជា ស្ថិតក្នុងសន្តិភាពពេញលេញ និងមហាជននឹងមានការអភិវឌ្ឍន៍។ លោករដ្ឋលេខាធិការ បាន មានប្រសាសន៍ថា៖ ការរៀបចំសង្ក្រាន្តនេះ ជាកាយវិការគាំទ្រដ៏ប្រពៃនេះ គឺស្របទៅនឹង យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលកំពុងអនុវត្តក្នុងឆ្នាំថ្មីៗកន្លងទៅនេះ ដោយបានណែនាំឲ្យគ្រប់ ស្ថាប័នសាធារណៈសហការជាមួយដៃគូឯកជន ដើម្បីធ្វើសកម្មភាពគាំទ្រគ្នាទៅវិញទៅមកលើគ្រប់ វិស័យ។ តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នាមលើកឡើងថា « ឯកជនជាអ្នកអនុវត្ត ឯរដ្ឋជាអ្នកគាំទ្រ» ។

​គួររម្លឹកថា កាលពី​ថ្ងៃទី​ ១៨​ និង​ ១៩​ ខែធ្នូ ឆ្នាំ​ ២០២១ លោក​ឧកញ៉ា អ៉ឹង ប៊ុន​ហ៊ូ​វ និង​លោកជំទាវ ហេង សុខា បានរៀបចំ​កម្មវិធី​ប្រឡង​ដាល់អំបុក​ខ្មែរថែ​ប្រពៃណីជាតិ​ នៅភូមិ​ដំណាក់​កកោះ​ ឃុំ​ពោធិ៍​ស្រុក​កំពង់លែង ​ខេត្តកំពង់ឆ្នាំង ​ក្នុង​គោលបំណង​លើកស្ទួយ​ថែរក្សា​មរតក​វប្បធម៌​ដូនតា​សាសនា​ប្រពៃណីជាតិ​ និង​បង្ក​បរិយាកាស​សប្បាយរីករាយ​ជូន​ប្រជាជន​។ ​ក្នុង​កម្មវិធី​នោះ​រួមមាន ប្រកួត​ច្រូតស្រូវ បោក​ស្រូវ អុំ​និង​រែង​ស្រូវ​និង​ដាល់អំបុក​ខ្មែរ និង​កម្មវិធី​កម្សាន្ត​ផ្សេងៗ​ទៀត​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម