ព័ត៌មានជាតិ
កម្ពុជា នាំចេញជ័រ និងឈើកៅស៊ូ បានជាង ៩៩លានដុល្លារ នៅត្រីមាសទី១
ចំណូលសរុបគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២នេះ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៩៩ ១៤៦ ៩៧០ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូមានចំនួន ៩៨ ៥៦០ ២៧០ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៥៨៦ ៧០០ដុល្លារ។ នេះបើតាមការបង្ហាញរបាយការណ៍របស់អគ្គនាយកដ្ឋានចម្ការកៅស៊ូ នៅថ្ងៃទី ១៨ ខែមេសា។

ចំពោះបរិមាណនៃការនាំចេញគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២នេះ កម្ពុជា បាននាំចេញជ័រកៅស៊ូ ចំនួន ៦១ ៨៣៩តោន កើនឡើងចំនួន៧៨៣តោន ស្មើនឹង១ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងមក។ រីឯការនាំចេញឈើកៅស៊ូ សម្រេចបានចំនួន ៨៣៦ម៉ែត្រគុប កើនឡើង ៣,៤៧ភាគរយ។ សម្រាប់តម្លៃលក់ជ័រកៅស៊ូជាមធ្យម គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ថ្លៃ ១ ៥៩៤ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន ៤២ដុល្លារ ក្នុងមួយតោន ស្មើនឹង ០,៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងមក។
គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ផ្ទៃដីដាំកៅស៊ូ សរុបមានចំនួន ៤០៤ ០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០ ១៩៣ហិកតា ស្មើនឹង៧៧ភាគរយ និងផ្ទៃដីថែទាំមានចំនួន ៩៣ ៨៥១ហិកតា ស្មើនឹង២៣ភាគរយ។
កាលពីឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង ៦១១ លានដុល្លារអាមេរិក ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ។ ក្នុងនោះនាំចេញជ័រកៅស៊ូ ចំនួន ៣៦៦ ៣០០តោន និងនាំចេញឈើកៅស៊ូចំនួន ៤៥៤ម៉ែត្រគុប ៕


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


