ព័ត៌មានជាតិ
លោក ឌី វិជ្ជា ៖ អ្នកសង្កេតការណ៍ គឺចូលរួមយ៉ាងសំខាន់នៅក្នុងដំណើរការបោះឆ្នោតប្រកបដោយតម្លាភាព
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង លោក ឌី វិជ្ជា បានចាត់ទុកថា អ្នកសង្កេតការណ៍ការបោះឆ្នោត គឺដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមតាមដានដំណើរការបោះឆ្នោត និងដើម្បីធានាឲ្យបានការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ សេរីភាព និងតម្លាភាព។

ក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលអ្នកសង្កេតការណ៍ជាតិរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយ រៀង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ លោក ឌី វិជ្ជា បានលើកឡើងថា អ្នកសង្កេតការណ៍ ត្រូវពង្រឹងសមត្ថភាពខ្លួនឯង និងសិក្សាស្វែងយល់ឲ្យបានច្បាស់អំពីទិដ្ឋភាពច្បាប់ ជាពិសេស នីតិវិធីក្នុងដំណើរការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនីមួយៗ។

ជាមួយគ្នានេះ លោកក៏បានជំរុញឲ្យយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ត្រូវប្រកាន់ភ្ជាប់នូវឆន្ទៈមោះមុត ភាពក្លាហាន និងការបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងនាមអ្នកសង្កេត ការណ៍សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ។

សូមជម្រាបជូនថា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានសហការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បើកវគ្គបណ្តុះបណ្តាលដល់អ្នកសង្កេតការណ៍ជាង៣ពាន់នាក់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី ២៣-២៤ ខែមេសា ឆ្នាំ២០២២ ។ វគ្គបណ្ដុះបណ្ដាលនេះ មានការធ្វើបទបង្ហាញដោយលោក ឌឹម សុវណ្ណារុំ សមាជិក និងប្រធានក្រុមប្រតិកម្មព័ត៌មាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក កែ រឹទ្ធ ប្រធាននាយកដ្ឋាន សេវាកម្មច្បាប់ និងវិវាទកម្ម និងលោក តូច ប៉ូលីវ៉ា អភិបាលរង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំនៅខេត្តស្វាយរៀង៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


