ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងអប់រំ៖ ឆ្នាំសិក្សាថ្មី នៅតែបន្តអនុវត្តគោលការណ៍សិក្សាតាមបែបចម្រុះ
ក្នុងបទសម្ភាសន៍នៅព្រឹកនេះឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងថា បវេសនកាលឆ្នាំសិក្សាថ្មី ក្រសួងនៅតែបន្តអនុវត្តប្រព័ន្ធសិក្សាបែបចម្រុះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ។

ឯកឧត្តមបញ្ជាក់ថា ក្រសួងយល់ពីការព្រួយបារម្ភរបស់អាណាព្យាបាលនិងសិស្សានុសិស្សចំពោះគុណភាពសិក្សា តែក្នុងបរិបទជំងឺកូវីដ ១៩ ការបើកថ្នាក់រៀនមិនអាចដំណើរការជាធម្មតាបាននៅឡើយទេ ដោយសារកម្ពុជានិងពិភពលោកនៅប្រឈមវិបត្តិជំងឺកូវីដ និងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ២៨ វិច្ឆិកាក៏នៅមិនទាន់បញ្ចប់ដែរ។
តាមអ្នកនាំពាក្យឆ្នាំសិក្សា ២០២០ និង ២០២១ ថ្នាក់សិក្សាទាំងអស់នឹងនៅតែអនុវត្តការបង្រៀន តាមវិធីសាស្រ្តសិក្សាបែបចម្រុះ រៀនក្នុងថ្នាក់ខ្លះ រៀនតាមអនឡាញខ្លះ អមដោយសន្លឹកកិច្ចការជំនួយខ្លះ និងសៀវភៅសិក្សាគោលខ្លះតាមតម្រូវការជាក់ស្តែង។
ក្រសួងអប់រំយុវជននិងកីឡា បានសម្រេចផ្អាកដំណើរការសាលារៀននៅឆ្នាំសិក្សា២០១៩-២០២០ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩។ ក្នុងពេលបិទសាលារៀន ក្រសួងអប់រំបានដាក់ចេញយន្តការសិក្សាពីចម្ងាយជាច្រើនទម្រង់សម្រាប់សិស្សនិស្សិត។ ជាមួយគ្នានេះ ក្រសួងក៏ប្រកាសបញ្ចប់ឆ្នាំសិក្សា ដោយសម្រេចឲ្យសិស្សប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ឆ្នាំសិក្សា២០១៩-២០២០ ជាប់ដោយស្វ័យប្រវត្តិដោយមិនប្រកាសនិទ្ទេស។ ការសម្រេចនេះធ្វើឡើងក្រោយប្រមុខរដ្ឋាភិបាល បានស្នើរដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា ឲ្យសិស្សដែលត្រូវប្រឡងឆ្នាំនេះជាប់ដោយស្វ័យប្រវត្តិ ។
សម្តេចលើកឡើងថា វិបត្តិកូវីដមិនទាន់អាចដឹងបញ្ចប់នៅពេលណាទេ។ “បើវាលំបាកពេក ឲ្យសិស្សបាក់ឌុបជាប់ទាំងអស់គ្នាទៅ”។ សម្តេចថ្លែងបញ្ជាក់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


