ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ៖ សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំតែមួយគត់ ដែលនាំមកនូវសន្តិភាព ឯកភាពជាតិកម្ពុជា ក្រោមនយោបាយឈ្នះ ឈ្នះ
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីននៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១បានបានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីតាំងពិព័រណ៍រូបថតរំលឹកខួបលើកទី ៣០ នៃតួនាទីរបស់ប្រទេសអូស្រ្តាលីក្នុងសម័យអាជ្ញាធរអន្តរកាលអង្គការសហប្រជាជាតិ (UNTAC) ក្នុងនោះរដ្ឋាភិបាលអូស្រ្តាលី តំណាងដោយ ឧត្តមសេនីយ៍ឯក John Sanderson អតីតមេបញ្ជាការកងកម្លាំង UNTAC ដែលពិធីនេះប្រព្រឹត្តិទៅនៅសណ្ឋាគារ The Raffles Hotel Le Royal។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដែលបានរៀបចំនូវព្រឹត្តិការណ៍ដ៏មានអត្ថន័យក្នុងប្រវត្តិសាស្រ្តកម្ពុជា ពាក់ព័ន្ធនឹងតួនាទីសំខាន់ៗរបស់ប្រទេសអូស្រ្តាលីក្នុងកិច្ចដំណើរការគាំទ្រដល់សន្តិភាពនៅកម្ពុជា។
លោកទេសរដ្ឋមន្រ្តី បានថ្លែងលើកឡើងថា អូស្ត្រាលី ជាប្រទេសមួយស្ថិតក្នុងចំណោមអ្នកគាំទ្រដ៏សំខាន់នៃដំណើរការសន្តិភាពរបស់កម្ពុជា នៅចុងទស្សវត្សរ៍ឆ្នាំ១៩៨០ និងដើមទសវត្សរ៍ឆ្នាំ១៩៩០ ជាមួយនឹងតួនាទីនាំមុខក្នុងអំឡុងពេលបេសកកម្មអ៊ុនតាក់ ដោយបានបញ្ជូននូវកងកម្លាំងរក្សាសន្តិភាពជាច្រើន ដឹកនាំដោយ ឧត្តមសេនីយ John Sanderson អគ្គមេបញ្ជាការកងទ័ព។

ចាប់តាំងពីពេលនោះមក អូស្ត្រាលីបានបន្តរក្សានៅដំណើរចូលរួមគាំទ្រដល់កម្ពុជាឆ្ពោះទៅរកស្ថិរភាព និងការស្តារឡើងវិញ ក្រោមកម្មវិធីជំនួយមនុស្សធម៌ដ៏ធំមួយ រួមទាំងជំនួយក្នុងការដោះមីនផងដែរ។
លោកបន្តទៀតថា ចាប់តាំងពីឆ្នាំ១៩៩៤ ប្រទេសអូស្រ្តាលី បានរួមចំណែកដ៏សំខាន់ដល់វិស័យសកម្មភាពមីននៅកម្ពុជា និងបានជួយសង្គ្រោះជីវិតមនុស្សយ៉ាងច្រើនពីគ្រោះថ្នាក់ដោយសារមីន និងផ្តល់សុវត្ថិភាពដល់សហគមន៍ជនបទសម្រាប់ជីវភាពរស់នៅកាន់តែប្រសើរឡើង ដែលជារួមចំណែកដល់សមិទ្ធិផលដ៏មានមោទនភាព។

បច្ចុប្បន្ន កម្ពុជាបានក្លាយជាប្រទេសនាំមុខគេក្នុងការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលត្រូវបានទទួលស្គាល់ និងកោតសរសើរជាអន្តរជាតិ ក្រោមសកម្មភាពទាំងក្នុងប្រទេស និងអង្គការសហប្រជាជាតិ។
បន្ថែមពីនេះ ចាប់តាំងពីឆ្នាំ២០០៦ កម្ពុជាបានបញ្ជូនកងទ័ពរក្សាសន្តិភាពរបស់ខ្លួនចំនួន ៧.៨៩៩ នាក់ ទៅចូលរួមបម្រើការងារក្រោមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងប្រទេសជាច្រើន ដែលមានជំនាញផ្នែកដោះមីន និងវិស្វកម្ម។ នេះជាសមិទ្ធិផលដ៏លេចធ្លោមួយ ដែលអនុញ្ញាតឱ្យទង់ជាតិកម្ពុជាឈរក្នុងចំណោមទង់ប្រទេសដទៃទៀត ដែលបានបញ្ជូនកងកម្លាំងទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិដូចគ្នា ដូចដែលយើងក្រឡេកទៅមើលកាលពី៣០ឆ្នាំមុន នៅពេលដែលកម្ពុជាបានទទួលយកកងកម្លាំងរបស់អង្គការសហប្រជាជាតិ ដើម្បីរក្សាប្រតិបត្តិការរក្សាសន្តិភាពនៅលើទឹកដីដ៏អាប់អួរនេះ ដែលពោរពេញទៅដោយជម្លោះ និងការប្រឈមមុខដាក់គ្នា។

កម្ពុជា នឹងបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រ និងរួមចំណែកដល់ការសម្រេចបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពពិភពលោក។
លោកទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់អង្គពិធីថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាមេដឹកនាំតែមួយគត់ ដែលបាននាំមកនូវសន្តិភាព ការបង្រួបបង្រួមជាតិ និងការឯកភាពជាតិកម្ពុជា តាមរយៈការអនុវត្តនូវនយោបាយឈ្នះ-ឈ្នះ ដែលជាចំណុចស្នូលនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

សម្តេចតេជោ បានបញ្ចប់ចលនានយោបាយ និងយោធារបស់ខ្មែរក្រហម ដែលទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាជនស្លូតត្រង់ប្រមាណជាង ២ លាននាក់ និងការបំផ្លិចបំផ្លាញដ៏ធំនៃហេដ្ឋារចនាសម្ព័ន្ធសង្គម និងរូបវន្តរបស់ប្រទេស ខណៈពេលដែលពួកគេកាន់អំណាច។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ឆ្នាំនេះក៏ជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលីផងដែរ ដែលក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរបានរក្សាទំនាក់ទំនងស្និទ្ធស្នាល ផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងពាណិជ្ជកម្ម ការវិនិយោគកសិកម្ម ការអប់រំ ការដោះមីន ការថែទាំសុខភាព និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១១ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


