Connect with us

ព័ត៌មានជាតិ

លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នឹងមកកម្ពុជា ដើម្បីពិភាក្សា​ពីកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក

បានផុស

នៅ

លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក សម្រាប់កិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងធ្វើទស្សនកិច្ច នៅកម្ពុជា និងឡាវ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃទី​ ២៩ ខែមេសា ឆ្នាំ ២០២២​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក Daniel J. Kritenbrink ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក សម្រាប់​កិច្ចការ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក នឹងធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា និង​ឡាវ ពីថ្ងៃ​ទី​ ១ ដល់​ថ្ងៃទី​ ៧ ខែឧសភា​។ ទស្សនកិច្ចនេះ នឹង​ផ្តោតលើ​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ ប្រទេស​ក្មេង​ជាងគេ និង​មាន​ភាពរស់រវើក​បំផុត​នៅក្នុង​តំបន់​នេះ ដោយ​ពង្រឹង​បន្ថែម​នូវ​ម​ជ្ឈ​ភាព​អាស៊ាន ភាពជា​ដៃគូ​រវាង​សហរដ្ឋអាមេរិក និង​តំបន់​ទន្លេមេគង្គ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ឆ្លងដែន និង​ជំរុញ​ឲ្យ​អនុតំបន់​ទន្លេមេគង្គ​មាន​វិបុលភាព ភាព​បើកចំហ និង​សន្តិសុខ​ច្រើន​ថែមទៀត​។​

​នៅ​ប្រទេស​កម្ពុជា លោក​ឧបការី​រដ្ឋមន្ត្រី Kritenbrink នឹង​ជួប​ជាមួយ​លោក​ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​មន្ត្រីជាន់ខ្ពស់​ដទៃទៀត ព្រមទាំង​យុវជន និង​ថ្នាក់ដឹកនាំ​សង្គម​ស៊ីវិល ដើម្បី​ពិភាក្សា​ពី​ទំនាក់ទំនង​ទ្វេភាគី និង​ការគាំទ្រ​របស់​អាមេរិក សម្រាប់​កម្ពុជា ក្នុងនាម​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​អាស៊ាន។ ចំណែក​នៅ​ប្រទេស​ឡាវ លោក​ឧបការី​រដ្ឋមន្ត្រី Kritenbrink នឹង​ដឹកនាំ​កិច្ចពិភាក្សា​សហរដ្ឋអាមេរិក ឡាវ លើ​ទំនាក់ទំនង​ទ្វេភាគី​គ្រប់​ជ្រុងជ្រោយ ដែល​និយាយ​ពី​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ សហរដ្ឋអាមេរិក ឡាវ និង​ជំរុញ​ទំនាក់ទំនង​គ្នា​ស៊ីជម្រៅ​ជាមួយ​ឡាវ ក្នុងនាម​ជា​សហប្រធាន ទាក់ទង​នឹង​ភាពជា​ដៃគូ​រវាង​សហរដ្ឋអាមេរិក និង​តំបន់​ទន្លេមេគង្គ ឆ្នាំ​ ២០២២​។​

​លោក​នឹង​ជួប​ជាមួយ​លោក​រដ្ឋមន្ត្រីការបរទេស Saleumxay Kommasith លោក​អនុរដ្ឋមន្ត្រី​ការបរទេស Thongphane Savanphet និង​មន្ត្រី​ពី​គណ​:​កម្ម​ការ​ទន្លេមេគង្គ​។ លោក​ឧបការី​រដ្ឋមន្ត្រី​ក៏​នឹង​ជួប​ប្រាស្រ័យ​ផងដែរ ជាមួយ​អតីត​អ្នកចូលរួម ក្នុង​កម្មវិធី​ផ្លាស់ប្តូរ​ទស្សនកិច្ច របស់​ក្រសួងការបរទេស​អាមេរិក​។ នៅក្នុង​ប្រទេស​ទាំងពីរ លោក​ឧបការី​រដ្ឋមន្ត្រី Kritenbrink នឹង​ពិភាក្សា​ពី​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អាមេរិក នៅពេល​ខាងមុខនេះ ដែល​លោក​ប្រធានាធិបតី Biden នឹង​រៀបចំ​នៅ​ទីក្រុង Washington នៅ​ថ្ងៃទី ​១២ និង​ទី ​១៣ ខែឧសភា​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាជ្ញាធរ​ថៃរឹបអូស​ព្រុយត្រីឆ្លាមជាង​៤០០​នៅ​អាកាសយានដ្ឋាន ដោយ​គ្រោងរត់ពន្ធទៅចិន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​ដាក់​ការសង្ស័យ​ថា​ របបយោធាមីយ៉ាន់​ម៉ា​​បំពាក់​​​​កម្មវិធី​​នុយក្លេអ៊ែរ​​​យោធា​សហការជាមួយរុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជំនន់​ទឹកភ្លៀង​​​វាយ​ប្រហា​​រខ្លាំង​​ក្នុងខេត្ត Chonburi​ ប្រទេសថៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

រាជរដ្ឋាភិបាល តែងបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ប.ស.ស តាមរយៈសកម្មភាពមន្ត្រី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ការបង់ភាគទាន ប.ស.ស គឺធ្វើតាមកម្មវិធីធនាគារដៃគូតែមួយគត់ មិនមានការបង់តាម QR Code ឡើយ

Sokha Hotels

ព័ត៌មានពេញនិយម