ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង ប្រកាសបិទរដូវនេសាទ ចាប់ពីថ្ងៃទី ១ ឧសភានេះតទៅ
រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រកាសចាប់ផ្តើមបិទរដូវនេសាទ ចាប់ពីថ្ងៃទី ១ ខែឧសភាឆ្នាំ ២០២២នេះតទៅ ដើម្បីការពារត្រីមេពូជនៅរដូវពងកូន សម្រាប់តំបន់ទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងមួយ ដែលទើបទទួលបាននៅថ្ងៃទី ១ឧសភានេះថា រដូវបិទនេសាទក្នុងដែននេសាទខេត្តស្ទឹងត្រែងនេះ មានរយៈពេល ៥ខែ គឺចាប់អនុវត្តពីថ្ងៃទី ១ ខែឧសភា ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២។

លោកអភិបាលខេត្ត បានបន្តថា ក្នុងកំឡុងពេលបិទនេសាទនេះ គឺមិនអនុញ្ញាតឲ្យធ្វើការនេសាទដោយឧបករណ៍ម៉ង គ្រប់ប្រភេទ សំដៅដើម្បីការពារត្រីមេពូជ នាកំឡុងពេលបង្កកំណើតខ្ពស់នេះ។ ទន្ទឹមជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានណែនាំឲ្យប្រជានេសាទមេត្តាបញ្ឈប់ជាបន្ទាន់ នូវការប្រើឧបករណ៍ឆក់បំពុល និងគ្រឿងផ្ទុះ ដែលជាប្រភេទឧបករណ៍នាំឲ្យវិនាសអន្តរាយ ដល់ធនធានជលផល និងមច្ឆាជាតិ យ៉ាងធ្ងន់ធ្ងរបំផុត។

លោកអភិបាលខេត្ត បានបន្តទៀតថា ទោះបីជាក្នុងរដូវបិទនេសាទក៏ដោយ ក៏ប្រជានេសាទនៅតែអាចធ្វើការនេសាទបាន ដោយប្រើនូវឧបករណ៍នេសាទជាលក្ខណៈគ្រួសារ ដូចជា៖ សៃយ៉ឺន លប សំណាញ់ សន្ទូចផ្លែមួយ អង្រុត ចាន់ តុម ទ្រូ កញ្ជ្រែងដងត្រី និងឧបករណ៍មួយចំនួនទៀត ដែលច្បាប់អនុញ្ញាត សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។
លោកអភិបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា សាធារណៈជន និងអ្នកនេសាទទាំងអស់ នឹងអនុវត្ត តាមសេចក្តីជូនដំណឹងនេះ ប្រកបដោយការទទួលខុសត្រូវ ដើម្បីចូលរួមថែរក្សា ការពារ និងប្រើប្រាស់នូវធនធានមច្ឆាជាតិឲ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


