ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលកម្មកររោងចក្រជាង ៥០០នាក់ នៅស្រុកត្រាំកក់
លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការនី មកពីរោងចក្រ ចំនួន ១០កន្លែង ក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ និងមកពីស្រុកបាទី នាឱកាសអបអរសាទរ ទិវារំលឹកខួបអនុស្សវរីយ៍លើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា។ ពិធីនេះមានការអញ្ជើញចូលរួមដោយ ក្រុមការងារចុះមូលដ្ឋានឃុំអង្គតាសោម និង សមាជិក ក្រុមប្រឹក្សាស្រុក ឃុំ ព្រមទាំងបងប្អូនកម្មករ កម្មការនី ជាង ៥០០នាក់។

លោក អ៊ូច ភា បានអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ដល់អង្គពិធីទាំងមូល។ បន្ថែមពីនេះដែរលោកអភិបាលខេត្ត បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយ កិត្តិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានគៀងគរវិនិយោគិនមកពីបណ្ដាប្រទេសនានា មកបណ្ដាក់ទុនវិនិយោគជាច្រើននៅទូទាំងប្រទេស បានជួយលើកស្ទួយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការធ្វើការនៅបណ្ដារោងចក្រ សហគ្រាសនានា ពិសេសជៀសវាងការធ្វើចំណាកស្រុកផងដែរ។

លោក អ៊ូច ភា បានថ្លែងបន្តថា សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អាទិភាពខ្ពស់ណាស់ សម្រាប់កម្មករ កម្មការិនី គឺសម្ដេចបានណែនាំឱ្យក្រុមការងារចាក់វ៉ាក់សាំង ពិសេសគណៈកម្មការចំពោះកិច្ច ត្រូវយកវ៉ាក់សាំងនេះចាក់ជូនកម្មករ កម្មការិនី ដល់ក្នុងរោងចក្រផ្ទាល់តែម្ដង។ ក្រៅពីការយកចិត្តទុកដាក់គិតគូរ ដល់សុខមាលភាពកម្មករ កម្មការិនីហើយនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យរៀបចំ ចាក់វ៉ាក់សាំងនៅតាមទីផ្សារ និងគ្រឹះស្ថានសិក្សាអប់រំផ្សេងៗផងដែរ សំដៅធ្វើយ៉ាងណាឱ្យភាពស៊ាំ សហគមន៍កាន់តែរឹងមាំបន្ថែមទៀត គ្រាដែលរាជរដ្ឋាភិបាលបានដកចេញនូវកាតព្វកិច្ចមួយចំនួន ពិសេសកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ។

លោកអភិបាលខេត្តតាកែវ ក៏បន្តធ្វើការអំពាវនាវដល់កម្មករ កម្មការិនីដែរត្រូវចូលរួមចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៤ ឱ្យបានគ្រប់ៗគ្នា ដើម្បីមានភាពស៊ាំ នៅក្នុងសហគមន៍ ជៀសឆ្ងាយផុតឆ្ងាយពីជំងឺកូវីដ-១៩៕
អត្ថបទ៖ វីរៈ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ