ព័ត៌មានជាតិ
ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នឹងបោះពុម្ពសៀវភៅ «ទំនាក់ទំនងកម្ពុជា អាមេរិក សម័យតេជោសែន» នាពេលខាងមុខ
តាមប្រភពព័ត៌មានក្រៅផ្លូវការ ដែលយើងទទួលបាន បានឱ្យដឹងថា លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិពន្ធខ្មែរ នឹងរៀបរៀងបោះពុម្ពសៀវភៅ ដែលមានចំណងជើងថា «ទំនាក់ទំនងកម្ពុជា អាមេរិក សម័យតេជោសែន» នាពេលខាងមុខ។

ប្រភពដែលសុំមិនបញ្ខេញឈ្មោះ បានឱ្យដឹងទៀតថា តាមការគ្រោងទុកលោក ពៅ សុខ នឹងបញ្ចប់ការរៀបរៀងសៀវភៅនេះ នៅពេលឆាប់ៗខាងមុខនេះ ខណ:ដែលលោកក៏កំពុងរៀវរៀងសៀវភៅ ស្តីពី ដំណើរជីវិតពីកុមារភាព រហូតដល់ការចូលប្រឡូកក្នុងឆាកនយោបាយ របស់ឯកឧត្តម ហ៊ុន ម៉ាណែត ដែរនោះ។
លោកពៅ សុខ ទីប្រឹក្សាសម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានតាមទូរសព្ទថា លោកពិតជាមានផែនការបោះពុម្ពសៀវភៅ ស្តីពី «ទំនាក់ទំនងកម្ពុជា អាមេរិក សម័យតេជោសែន» នេះមែន។ ប៉ុន្តែ កិច្ចការនេះ អាចប្រព្រឹត្តទៅបាននៅចុងឆ្នាំ ២០២២ ឬដើមឆ្នាំ ២០២៣ ព្រោះពេលវេលារបស់លោកក៏កំពុងចង្អៀត។

នៅពេលសួរថា តើខ្លឹមសារ នៃសៀវភៅដែលកំពុងរៀបរៀងនេះ ទាក់ទងនឹងអ្វីខ្លះនោះ លោក ពៅ សុខ បានបញ្ជាក់ថា ជាគោលការណ៍ ដោយសារសាវតារនៃទំនាក់ទំនងកម្ពុជា អាមេរិកមានគេសរសេរច្រើនមកហើយ ហើយភាគច្រើនផ្តោតតែលើជម្លោះ ឬវិវាទ ឬចំណុចអវិជ្ជមានរវាងគ្នានិងគ្នានោះ ក្នុងសៀវភៅនេះ គឺលោកផ្តោតតែលើសកម្មភាពទំនាក់ទំនងការទូត នយោបាយ ឬទស្សន:ជាវិជ្ជមាន ដែលកម្ពុជា និងអាមេរិកមានចំពោះគ្នាទៅវិញទៅមក ប៉ុណ្ណោះ គឺមិនផ្តោតលើចំណុចអវិជ្ជមាន ឬភាពរកាំរកូសគ្នានោះទេ។

លោក ពៅ សុខ អះអាងថា ក្រោយពីការស្រាវជ្រាច លោកឃើញថា ទំនាក់ទំនងកម្ពុជា អាមេរិក ទោះបីមានចំណុចអវិជ្ជមានខ្លះៗក្តី។ ប៉ុន្តែ គឺមានចំណុចវិជ្ជមាន ចំណុចល្អគួរលើកយកមកបង្ហាញច្រើន ជាពិសេសនៅក្នុងដំណាក់កាល ៤អាណត្តិ នៃប្រធានាធិបតីចុងក្រោយនេះ គឺគិតពីលោក បារ៉ាក់ អូបាម៉ា លោកដូណាល់ ត្រាំ មកដល់លោកចូបៃឌិន។
លោកបញ្ជាក់ទៀតថា ចំណុចវិជ្ជមាន និងទំនាក់ទំនងល្អ គួរឱ្យសរសើរ និងគាំទ្រទាំងនេះ គេអាចមើលឃើញទី១ តាមរយ:ការប្តេជ្ញាចិត្តរបស់លោកបារ៉ាក់ អូបាម៉ា ពេលដែលលោកអញ្ជើញមកប្រជុំអាស៊ាននៅកម្ពុជាឆ្នាំ២០១២ ដែលលោកប្តេជ្ញាថា នឹងធ្វើឱ្យទំនាក់ទំនងកម្ពុជា អាមេរិកកាន់តែប្រសើរឡើង។ ទី២ លិខិតលោកដូណាល់ត្រាំ ដែលអរគុណកម្ពុជា ដែលអនុញ្ញាតឱ្យនាវាវេស្ទ័រដាមចូលចតនៅព្រះសីហនុ និងថាលោកមិនជ្រៀតជ្រែកចូលការការផ្ទៃក្នុងកម្ពុជា និងថា លោកមិនគាំទ្ររាល់ការប្រឆាំង ក្នុងចេតនាផ្តួលរំលំរដ្ឋាភិបាល ដើម្បីផ្លាស់ប្តូររបប។ លោកត្រាំ ក៏បានអញ្ជើញសម្តេច ហ៊ុន សែន ចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន អាមេរិកកាលពីដើមឆ្នាំ ២០២០ និងទី ៣ គឺការអញ្ជើញសម្តេចតេជោហ៊ុន សែន ដ៏កិត្តិយស ទៅចូលរួមកិច្វប្រជុំកំពូលអាស៊ាន អាមេរិក របស់លោក ចូ បៃឌិនប្រធានាធិបតីទី ៤៦ នៃសហរដ្ឋអាមេរិក។

លោកទីប្រឹក្សារូបនេះ បានបញ្ជាក់ទៀតថា ក្រៅពីចំណុចវិជ្ជមានទាំងនេះ លោកក៏សង្កេតឃើញថា សហរដ្ឋអាមេរិក គឺជាប្រទេសទី ៣ ដែលផ្តល់ជំនួយលើច្រើនវិស័យ និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា បន្ទាប់ពីប្រទេសចិន និង ជប៉ុន ជាពិសេសការផ្តល់ហិរញ្ញប្បទាន និងជំនួយវ៉ាក់សាំងដល់កម្ពុជា ក្នុងការរួមចំណែកទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកាចសាហាវកូវីដ១៩កន្លងមក។
លោកពៅ សុខ ក៏បានបង្ហើបឱ្យដឹងដែរថា ក្រៅពីសហរដ្ឋអាមេរិក លោកក៏នឹងរៀបរៀងសៀវភៅ ស្តីពីទំនាក់ទំនងជាវិជ្ជមានរវាងកម្ពុជា ចិន និងទំនាក់ទំនងជាវិជ្ជមានរវាងកម្ពុជា ជប៉ុន សម័យតេជោ ផងដែរ៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


