Connect with us

ព័ត៌មានជាតិ

មិត្តហ្វូន ដាក់ឲ្យដំណើរការមជ្ឈមណ្ឌលអប់រំឌីជីថល

បានផុស

នៅ

ក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា នៅថ្ងៃនេះ បានសម្ពោធដាក់ឲ្យដំណើរការនូវ មជ្ឈមណ្ឌលអប់រំឌីជីថល ដែលជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន​ជាមួយនឹង​ក្រសួង​អប់រំយុវជន និង​កីឡា សម្រាប់​ឆ្នាំ ២០២១-២០២៥ ។

​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​នោះ លោក ហ្វុ​ង វ៉ាន់ គឿង (Phung Van Cuong) អគ្គនាយក​ក្រុមហ៊ុន​វៀត​ធេ​ល ខេ​ម​បូ​ឌា (​មិត្ត​ហ្វូ​ន​) មានប្រសាសន៍ថា ការបង្កើតឡើង​នូវ​មជ្ឈមណ្ឌល​អប់រំ​ឌីជីថល​នេះ​ឡើង ជា​តឹកតាង​បង្ហាញ​ឲ្យ​ឃើញ​ពី​ការប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​មិត្ត​ហ្វូ​ន ក្នុងការ​ចូលរួមចំណែក​ដល់​ដំណើរ​ឌីជីថល​នីយកម្ម​នៃ​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា​។

​លោក Phung Van Cuong មានប្រសាសន៍ថា​៖ “​ក្នុង​រយៈកាល​ពីរ​ឆ្នាំ​មកនេះ យើង​បានសម្រេច​នូវ​សមិទ្ធផល និង​លទ្ធផល​ប្រកបដោយ​ជោគជ័យ​នៅក្នុង​ការសាកល្បង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​សាលារៀន (SIS) ហើយ​ការបង្កើត​នូវ​មជ្ឈមណ្ឌល​អប់រំ​នេះ​ឡើង បង្ហាញ​ឲ្យ​ឃើញ​ពី​ការប្ដេជ្ញាចិត្ត​របស់​មិត្ត​ហ្វូ​ន​ក្នុង​ការធ្វើ​ទំនើបកម្ម និង​អភិវឌ្ឍ​វិស័យ​អប់រំ​របស់​កម្ពុជា ក៏ដូចជា​សមត្ថភាព​គ្រូបង្រៀន ដែលជា​លទ្ធផល​នឹង​ជួយ​បង្កើន​ចំណេះដឹង និង​ជំនាញ​ដល់​សិស្សានុសិស្ស​” ។

​មជ្ឈមណ្ឌល​អប់រំ​ឌីជីថល ​នឹង​ដើរតួនាទី​ជា​បណ្ដុំ​មួយ​សម្រាប់​សម្របសម្រួល​នូវ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​សាលារៀន (SIS) ដែល​ត្រូវ​បានដាក់​ឲ្យ​ដំណើរការ​នៅតាម​សាលារៀន ចំនួន ៣០០ ទីតាំង ទូទាំង ២៥ ខេត្ត​ក្រុង ចាប់តាំងពី​ឆ្នាំ ២០២០ មក ក្រោម​ការសហការ​ជាមួយនឹង​ក្រសួង​អប់រំ ។ តាមរយៈ គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​សាលារៀន​នេះ (SIS) គេ​បាន​បង្កើត​នូវ​មូលដ្ឋាន​ទិន្នន័យ​ឌីជីថល​សម្រាប់​សិស្សានុសិស្ស​ចំនួន ប្រមាណ ៣១ ម៉ឺន​នាក់ ហើយ​គ្រូបង្រៀន​ប្រមាណ ១៥.៦០០ នាក់ បានទទួល​ការបណ្ដុះបណ្ដាល​ពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​នេះ នៅក្នុង​ការគ្រប់គ្រង​ការងារ​បង្រៀន​របស់ខ្លួន។

​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​សាលារៀន (SIS) អនុញ្ញាត​ឲ្យ​លោកគ្រូ អ្នកគ្រូ ពិនិត្យ និង​បញ្ចូល​ព័ត៌មាន​វត្តមាន ការសុំច្បាប់ និង​ពិន្ទុ​របស់​សិស្ស ទៅតាម​កញ្ចប់​ឯកសារ​ប្រវត្តិរូប​អេ​ឡិច​ត្រូ​និ​ក​របស់ខ្លួន ការគ្រប់គ្រង​កាលវិភាគ និង​ថ្នាក់រៀន ការពិនិត្យ និង​ផ្ទៀងផ្ទាត់​ប្រវត្តិរូប និង​ជាងនេះទៅទៀត គឺ​ការផ្ញើ និង​ទទួលដំណឹង​រវាង​សិស្សានុសិស្ស និង​ឪពុកម្ដាយ ឬ​និង​អាណាព្យាបាល​របស់គេ​។ សិស្សានុសិស្ស និង​ឪពុកម្ដាយ ឬ​អាណាព្យាបាល ក៏​អាច​ពិនិត្យមើល​អវត្តមាន កាលវិភាគ ព័ត៌មាន​អំពី​ការបង់ប្រាក់ និង​កាលបរិច្ឆេទ នៃ​ការប្រលង​ផងដែរ។ ឪពុកម្ដាយ ឬ​អាណាព្យាបាល​ក៏​អាច​ពិនិត្យមើល​ប្រវត្តិរូប​របស់​កូន​ពេលណា​ក៏បាន ហើយ​ទទួលបាន​ការជូនដំណឹង​ពី​លោកគ្រូ​អ្នកគ្រូ និង​ផ្ញើ​រាល់​លក្ខខណ្ឌ​ផ្សេងៗ​ទៅ​សាលារៀន​វិញ ។ រាល់​សកម្មភាព​ទាំងអស់នេះ ត្រូវធ្វើឡើង​តាម​ទូរស័ព្ទដៃ ឬ​កុំព្យូទ័រ​បាន​ដោយ​ងាយ។ តាមរយៈ​គម្រោង ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​សាលារៀន SIS នេះ មិត្ត​ហ្វូ​ន ក៏បានផ្ដល់​សេវា​អ៊ិន​ធើ​ណេ​ត សម្រាប់​សាលារៀន​ចំនួន ១ ពាន់​កន្លែង និង​បាន​កសាង​ប្រព័ន្ធ​របាយការណ៍​តាម​អន​ឡាញ រវាង​មន្ទីរអប់រំ នៅតាម​បណ្ដា ២៥ ខេត្ត​ក្រុង។

​ជា​លទ្ធផល​ដែល​បានមកពី​គម្រោង​នេះ មិត្ត​ហ្វូ​ន ​បានឈ្នះ​ពានរង្វាន់​មេដាយមាស និង​ប្រាក់ពី​ស្ថាប័ន​លំដាប់​ពិភពលោក Globee Awards សម្រាប់​ផ្នែក “Best IT Solution for Business of the Year”​។​

​ជាការ​ប្ដេជ្ញាចិត្ត​រយៈពេល​ប្រាំ​ឆ្នាំ​ចំពោះ​ក្រសួង​អប់រំ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន នៅ​ឆ្នាំ ២០២៥ នឹង​បានដាក់​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​សាលារៀន (SIS) សម្រាប់​សាលារៀន​ចំនួន ៣ ពាន់​ទីតាំង ដោយ​បង្កើតបាន​នូវ​មូលដ្ឋាន​ទិន្នន័យ​ឌីជីថល​សម្រាប់​សិស្សានុសិស្ស ២ លាន​នាក់ ហើយ​លោកគ្រូ អ្នកគ្រូ ចំនួន ៦ ម៉ឺ​ន​នាក់ នឹង​បានទទួល​ការបណ្ដុះបណ្ដាល​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ ព័ត៌មានវិទ្យា​គ្រប់គ្រង​សាលារៀន (SIS) នេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បណ្ណាល័យគោប្រាក់
ជីវិតកម្សាន្ដ៥ នាទីutes មុន

Orn Richard គ្រោងបន្ថែមកុំព្យូរទ័រ ២០គ្រឿង សម្រាប់ជាថ្នាក់សិក្សាក្នុងបណ្ណាល័យសាធារណៈរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ផ្ទុះសង្គ្រាមពាក្យសម្តីរវាង Trump និងអភិបាលរដ្ឋកាលីហ្វ័រញ៉ា ជុំវិញកុបកម្មនៅ LA

ព័ត៌មានជាតិ២១ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល ជំរុញនិស្សិតពេទ្យឱ្យពង្រឹងសមត្ថភាព និងប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

របាយការណ៍៖ AI ធ្វើឱ្យសញ្ញាបត្រ​មហាវិទ្យាល័យ​ «ហួសសម័យ»

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

រមាសសរាប់សិបក្បាលត្រូវបានផ្លាស់ទីលំនៅពីអាហ្វ្រិកខាងត្បូងទៅកាន់ប្រទេសរវ៉ាន់ដា

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខណ្ឌទួលគោក ចាត់វិធានការក្ដៅលើម្ចាស់រថយន្តដែលចតលើ ផ្លូវថ្មើរជើងជាប់របងវិទ្យាល័យសន្ធម៉ុក

សន្តិសុខសង្គម២៤ ម៉ោង មុន

សិស្សវិទ្យាល័យសន្ធរម៉ុក បង្ខំចិត្តដើរលើគន្លង​យានជំនិះ ខណៈផ្លូវថ្មើរជើងជាប់របងសាលាក្លាយជាចំណតរថយន្ដ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា

ព័ត៌មានជាតិ២ ម៉ោង មុន

ថៃថាតំបន់មុំបីជាដីថៃ៖ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សួរវិញថា បើជាដីខ្លួនឯងហេតុអ្វីមិនទៅតុលាការអន្តរជាតិជាមួយកម្ពុជា?

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រមុខមហាផ្ទៃ ឱ្យត្រៀមជម្លៀសពលរដ្ឋដែលវិលចូលប្រទេស និងរស់នៅព្រំដែន ក្នុងករណីកម្ពុជា-ថៃផ្ទុះអាវុធ

Sokha Hotels

ព័ត៌មានពេញនិយម