ព័ត៌មានជាតិ
សម្ដេចតេជោ ទុកឲ្យច្បាប់អាមេរិកចាត់ការលើបុគ្គល ដែលយកស្បែកជើងគប់មកលើសម្ដេច
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្ដេចមិនទាមទារឲ្យអាមេរិក ដាក់ទោសទៅលើបុគ្គលដែលយកស្បែកជើងគប់ មកលើសម្ដេចនៅសហរដ្ឋមអាមេរិកនោះទេ តែបើច្បាប់របស់អាមេរិកអនុវត្តបែបណានោះ គឺអាស្រ័យលើអាមេរិកតែប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ នាព្រឹកថ្ងៃទី ១៧ ខែឧសភានេះថា «ខ្ញុំមិនទាមទារឲ្យអាមេរិកដាក់ទោសអ្នកនេះទេ ប៉ុន្តែច្បាប់អាមេរិកយ៉ាងណានោះ វាអាស្រ័យលើអាមេរិកតែប៉ុណ្ណោះឯង បើអាមេរិកចាត់ទុកជននេះ គឺជាការសម្ដែងមតិ តាមរបៀបយកស្បែកជើងគប់ក្បាលមនុស្ស គ្រាន់តែជម្រាបទៅអាមេរិកថា បើសិនជារឿងករណីបែបនេះកើតឡើងនៅកម្ពុជា សូមកុំបន្ទោសកម្ពុជា»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី សង្ឃឹមថា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា អាចស្ដាប់ចំណុចនេះបាន ប្រជាពលរដ្ឋនៅអាមេរិកក៏អាចស្ដាប់បាន និងអ្នកប្រព្រឹត្តក៏អាចស្ដាប់បាន ហើយអ្នកដែលធ្វើបទសម្ភាសន៍ក៏អាចស្ដាប់បានដែរ។ ម្យ៉ាងទៀត វិទ្យុនានា ក៏មិនគួរយកសម្ដីរបស់សម្ដេច ទៅបំភាន់គេនោះទេ ហើយស្ថានីយ៍ទូរទស្សន៍នានា ក៏ត្រូវកាត់ប្រសាសន៍របស់សម្ដេច ត្រង់ចំណុចខាងលើនេះ យកទៅផ្សព្វផ្សាយឲ្យបានច្រើនផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ