Connect with us

ព័ត៌មានជាតិ

លោក ឃួង ស្រេង ៖ ពលរដ្ឋ​ក្រីក្រ ជួប​ការ​លំបាក អត់​ស្បៀងអាហារ​ ទាក់ទង​ទៅ​ស្នាក់​ការ​សង្កាត់ ខណ្ឌ គឺ​មិន​ទុក​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ការ​អត់បាយ​នោះទេ

បានផុស

នៅ

ភ្នំពេញ​ ៖ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​ណែនាំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ជួប​ការលំបាក អត់​ស្បៀងអាហារ​ហូបចុក អាច​ទៅទាក់ទង​នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហម ឬ​ទីស្នាក់ការ​បក្ស​ប្រជាជន​កម្ពុជា​សង្កាត់ ខណ្ឌ នោះ ខាង​សង្កាត់​ខណ្ឌ​នឹង​ផ្តល់​ជូន​បងប្អូន ពោល​គឺ​មិន​ទុក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ការ​អត់បាយ​នោះទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំ​បែបនេះ​របស់លោក​ឃួ​ង ស្រេង ​បាន​ធ្វើ​ឡើង នា​រសៀល​ថ្ងៃទី​២០​ឧសភា ឆ្នាំ​២០២២​នេះ ខណៈដែល​លោក​នឹង​លោកស្រី ជា ស៊ីណា ឃួ​ង ស្រេង ចុះ​សំណេះសំណាល​និង​ចែក​អំណោយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា អ្នក​ផ្ទុកមេរោគ​អេដស៍ និង​អ្នក​រើស​អេតចាយ​សរុប​ចំនួន​៥៦២​នាក់ នៅក្នុង​វត្ត​នាគវ័ន្ត​ក្នុង​សង្កាត់​បឹងកក់ ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើង​ថា សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន សែន និង​សម្ដេច​តេ​ជោ​ហ៊ុន សែន សម្ដេច​ទាំង​ទ្វេ តែង​បាន​យកចិត្តទុកដាក់​ខ្លាំង​ណាស់​ចំពោះ​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ពោលគឺ នៅពេលដែល​សម្ដេច​តេ​ជោ នៅតែ​ដឹកនាំ​ប្រទេស​កម្ពុជា សម្ដេច​មិន​ទុក​ឲ្យ ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ការ​អត់បាយ​នោះទេ​។

លោក​ឃួ​ង ស្រេង បានស្នើ​ទៅ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ជួប​បញ្ហា​ខ្វះខាត​នៅក្នុង​ជីវភាព​គ្រួសារ​ខ្លាំង សូម​បងប្អូន ទំនាក់ទំនង ទៅ អនុសាខា​កាកបាតក្រហម សង្កាត់ ខណ្ឌ ឬ​នៅតាម​សាលាសង្កាត់ សាលាខណ្ឌ​ក៏ដូចជា​នៅតាម​បក្ស​សង្កាត់ បក្ស​ខណ្ឌ​ដែល​នៅ​ជិត​បងប្អូន​ប្រជាពលរដ្ឋ នោះ​បងប្អូន​នឹង​ទទួល​បាន​ស្បៀងអាហារ​ជាក់​ជាមិនខាន។ ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ជឿទុកចិត្ត​មកលើ​អាជ្ញាធរ​ដែនដី​គឺ​មិន​ទុក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ខ្វះ​ស្បៀងអាហារ​នោះទេ។

លោក​ឃួ​ង ស្រេង ក៏បាន​មានប្រសាសន៍​បញ្ជាក់​ផង​ដែរ​ថា អំណោយ​ដែល​ត្រូវ​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​៥៦២​នាក់​នេះ គឺជា​អំណោយ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ដោយ​ក្នុង​ម្នាក់ៗ ទទួលបាន​អង្ករ​៣០ គីឡូក្រាម​មី​១​កេស ទឹកស៊ីអ៊ីវ ប្រេងឆា ត្រីខ និង​ថវិកា​២​ម៉ឺន​រៀល​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម