ព័ត៌មានជាតិ
ខេត្តសៀមរាប បង្កើតផែនការសកម្មភាពអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារដំបូងគេ
លោក សោម ចំណាន អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ខេត្តសៀមរាប ជាខេត្តដំបូង ដែលមានផែនការសកម្មភាពឆ្នាំ២០២២-២០២៣ សម្រាប់អនុវត្តគោលនយោបាយជាតិស្តីពី មុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ ។

ថ្លែងក្នុងកិច្ចប្រជុំដើម្បីពិនិត្យនិងអនុម័តផែនការសកម្មភាពឆ្នាំ២០២២-២០២៣ នៃគណៈកម្មខេត្តសៀមរាប សម្រាប់អនុវត្តគោលនយោបាយជាតិ ស្តីពី មុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥កាលពីថ្ងៃទី២០ឧសភា លោក បានបន្តថាខេត្តសៀមរាបជាខេត្តគំរូមួយសម្រាប់បណ្តាខេត្ត-រាជធានី ទាំង២៤ផ្សេងទៀត យកគំរូតាម ដើម្បីពិនិត្យចងក្រង បង្កើតជាផែនការសកម្មភាពសម្រាប់ខេត្តរបស់ខ្លួនផងដែរ។
លោក អនុរដ្ឋលេខាធិការ បានបន្តថា« បើសិនជាផែនការសកម្មភាពនេះអនុវត្តបានជាអតិបរិមាជាការចូលរួមចំណែកសម្រាប់ភាពសុខដុមក្នុងខេត្តសៀមរាប ដោយផ្តល់ជូនប្រជាពលរដ្ឋនូវឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពការងារខ្ពស់ ការលើកកម្ពស់ការអភិវឌ្ឍជំនាញ និងធនធានមនុស្ស និងការពង្រឹងអភិបាលកិច្ចទីផ្សារការងារ»។

ជាមួយគ្នានេះ លោកអនុរដ្ឋលេខាធិការ លើកឡើងទៀតថា ការអនុវត្តគោលនយោបាយនេះនឹងរួមចំណែកលើកតម្កើងជីវភាព ភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងសុខដុមរមនាសង្គម តាមរយៈការបង្កើតឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ជូនប្រជាពលរដ្ឋប្រកបដោយសមធម៌ សំដៅធ្វើការផ្លាស់ប្តូរ និងលើកស្ទួយរចនាសម្ព័នឧស្សាកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មពលកម្មផ្អែកលើជំនាញនៅឆ្នាំ២០២៥ ក៏ដូចជាការលើកកម្ពស់ការប្រកួតប្រជែង និងផលិតភាព សំដៅប្រែក្លាយពីឧស្សាហកម្មមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានកំណើនខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់ភាពសុខដុមក្នុងសង្គមដោយផ្តល់ជូនប្រជាពលរដ្ឋនូវឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពការងារខ្ពស់ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
លោកនាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ឆ្លើយតបទៅនឹងគោលនយោបាយជាតិស្តីពី មុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ រដ្ឋបាលខេត្តសៀមរាប បានធ្វើការរៀបចំ និងកែសម្រួលនូវសមាសភាពគណៈកម្មការខេត្តសម្រាប់អនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ នេះ ចំនួន ២លើករួចមកហើយ ដោយមានកិច្ចសហការរៀបចំ និងគាំទ្រជាបច្ចេកទេសពីក្រុមលេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួង(គ.អ.ម.ក) ។
លោកអភិបាលរង បញ្ជាក់បន្ថែមថា ផែនការសកម្មភាពនេះ និងត្រូវអនុវត្តរួមគ្នា ទៅតាមសមត្ថកិច្ចរបស់មន្ទីរ អង្គភាពរៀងខ្លួន និងសហការអោយបានជិតស្និទ្ធិជាមួយក្រុមការងារលេខាធិការដ្ឋាន ដែលមានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប៕សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


