Connect with us

ព័ត៌មានជាតិ

សាងសង់​ប៉ុស្តិ​​ត្រួតពិនិត្យ​ថ្មី​មួយ​ទៀត ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ

បានផុស

នៅ


ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្ត អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធទាំង៣អង្គភាព​ បាន​ចុះ​ត្រួតពិនិត្យទីតាំង​​កសាង​ស្នាក់ការក្រុមការងារ​ទំនាក់ទំនងព្រំដែន​កម្ពុជា​-​ថៃ ក្នុងច្រក​តំបន់​ម៉ាឡៃ ស្រុក​ម៉ាឡៃក្នុង​ខេត្ត​បន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​ទីស្នាក់ការ​ត្រួតពិនិត្យច្រកព្រំដែន​តំបន់​ម៉ាឡៃ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ការចុះត្រួតពិនិត្យ​​មាន​ការ​ចូលរួមដោយ លោកឧត្ដមសេនីយ៍ត្រី ជឹម ប៊ុន​អាន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រងបន្ទាយមានជ័យ រួមដំណើរជាមួយ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក​ឧត្ដមសេនីយ៍ទោ ចន្ទ រដ្ឋា មេបញ្ជាការរង យោធភូមិភាគ​ទី​៥​ទទួលបន្ទុក​ការងារ​ព្រំដែន។

លោកឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មានប្រសាសន៍ថា ការចុះត្រួតពិនិត្យទីតាំង​សាងសង់​ស្នាក់ការក្រុមការងារ​ទំនាក់ទំនង ព្រំដែនកម្ពុជា-ថៃគឺចង់បង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពនៅបណ្តោយព្រំដែនកម្ពុជា ថៃ។ បន្ថែមលើនោះ កងកម្លាំងក៏បន្តបង្កើនការពារសន្តិសុខសន្តិភាពនៅច្រកព្រំដែនល្បាត និងការពារតាមគោលដៅសំខាន់ៗ និងចុះស្រាវជ្រាវរុករកមុខសញ្ញាជនបទល្មើស បង្រ្កាបបទល្មើសផ្សេងៗឲ្យបានជាប្រចាំផងដែរ៕

អត្ថបទ៖ វ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម