ព័ត៌មានជាតិ
យុវជនដែលជិះកង់ដង្ហែក្បួនឃោសនាបោះឆ្នោត ទទួលបានម៉ូតូមួយគ្រឿង និងថវិកាមួយចំនួនពីក្មួយស្រីសម្តេចតេជោ
យុវជនម្នាក់ដែលជិះកង់ចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងមានការចាប់អារម្មណ៍ពីមហាជន ត្រូវបានលោកស្រី ហ៊ុន ចាន់ថុល កូនស្រីលោក ហ៊ុន សាន និងជាក្មួយស្រីបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភម៉ូតូម៉ាក Scopy ១គ្រឿង និងថវិកាចំនួន២០០ដុល្លារ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ។

សូមរំលឹកថា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ព្រិកមិញនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការពេញចិត្តជាខ្លាំងនូវរូបភាពរបស់យុវជនម្នាក់ដែលចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោតពោរពេញដោយស្នាមញញឹម តែមិនមានយានជំនិះល្អដូចគេ។
តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៤ ខែឧសភា បានលើកឡើងថា «កូនប្រុស ទោះកូនក្រទ្រព្យសម្បត្តិតែទឹកចិត្តកូនមិនក្រទេ។ ទឹកមុខកូនពោរពេញដោយស្នាមញញឹមបង្ហាញថាគណបក្សប្រជាជន ជារបស់ប្រជាជន ហើយក៏ជារបស់កូនដែរដែលកូនត្រូវចូលរួមការពារដើម្បីបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍ»។

សូមបញ្ជាក់ថា រូបភាពយុវជនដែលជិះកង់និងមានចងថង់ប្រអប់បាយជាមួយនេះ កំពុងមានការចាប់អារម្មណ៍នៅលើបណ្ដាញសង្គមហ្វេសប៊ុក ខណៈដែលយុវជនរូបនោះបានចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅ ដោយស្នាមញញឹមទោះបីខ្លួនគ្មានយានជំនិះល្អដូចគេក៏ដោយ។ នេះបង្ហាញពីការគោរពស្រលាញ់ និងជឿជាក់ទៅលើគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសកម្ពុជា មានសន្តិភាព និងការអភិវឌ្ឍ៕
អត្ថបទ៖ សុខុម



-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


