ព័ត៌មានជាតិ
ទិន្នផលសាវម៉ាវ ទុរេន ឆ្នាំនេះបានល្អ តែតម្លៃធ្លាក់ចុះ ហើយមិនសូវមានទីផ្សារ
ម្ចាស់ចម្ការសាវម៉ាវ ទុរេន នៅស្រុកស្រែអំបិល ខេត្តកោះកុង អ្នកស្រី អ៊ុំ ស្រីស្រស់បានប្រាប់ថា ទិន្នផលផ្លែសាវម៉ាវ និង ទុរេន នៅចម្ការអ្នកស្រីឆ្នាំនេះ ទទួលបានផលល្អ ប៉ុន្តែគ្រាន់តែតម្លៃធ្លាក់ចុះបន្ដិច ហើយមិនសូវមានទីផ្សារក្នុងរយៈពេលជាងមួខែកន្លងមកនេះ។

ម្ចាស់ចម្ការរូបនេះបានបញ្ជាក់ថា ការលក់មិនដាច់អាចដោយសារតែទិន្នផលផ្លែឈើនៅក្នុងស្រុកកើនផលច្រើន រួមផ្សំនិងការនាំចូលពីក្រៅប្រទេសក៏ច្រើន។ ម្យ៉ាងទៀតឆ្នាំនេះ ហាក់មិនសូវមានអ្នកទិញផ្លែទុរេនយកទៅទទួលទានផង។
អ្នកស្រីបញ្ជាក់ថា “តម្លៃថោកថ្លៃមិនជាបញ្ហាទេ តែសំខាន់គ្មានអ្នកទិញ ពីមុនមានទំនិញគឺលក់បាន តែឥឡូវមានរបស់ហើយលក់អត់ចេញ ដូចថាអត់មានអ្នកញាំ អ្នកទិញ ខ្ញុំធ្លាប់បោះឱ្យម៉ូយនៅភ្នំពេញរាប់សិបគីឡូ គាត់ថា លក់អត់ដាច់”។

បច្ចុប្បន្នអ្នកស្រីលក់បោះដុំក្នុងតម្លៃ ១ ៥០០០ ទៅ ១ ៦០០០ រៀល ក្នុង១ គីឡូខុសពីមុនគឺ ២ ម៉ឺនរៀល។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុងបានឱ្យដឹងថា ផ្លែឈើកាលណាដល់រដូវកាលជន់ច្រើន តម្លៃក៏ធ្លាក់ចុះទៅតាមហ្នឹងដែរ។ លោកបញ្ជាក់ថា ការលក់ទិន្នផលនៅក្នុងខេត្តកោះកុងឆ្នាំនេះ មានលក្ខណល្អប្រសើរ មិនជាបញ្ហាចោទខ្លាំងនោះទេ។

លោកបានឱ្យដឹងទៀតថា ផ្លែឈើនារដូវទុំ ប្រសិនបើវាទុំបណ្ដាក់គ្នាមាននៅតាមតំបន់ នោះតម្លៃល្អអាចអូសពេលបានយូរ តែបើទុំចំពេលតែមួយតម្លៃក៏ធ្លាក់ថ្លៃហើយ។ លោកថាផ្លែសាវម៉ាវ ពីមុនលក់បោះដុំឱ្យគេបាន ១ ម៉ឺនរៀល ធ្លាក់មក ៥ ពាន់ ដល់ ៨ ពាន់រៀល តាមប្រភេទគុណភាពផ្លែឈើទៀតផង៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


