ព័ត៌មានជាតិ
ផ្ទុះជំងឺលើសត្វគោ ក្របីចំនួន ១១០ក្បាល និងងាប់១៩ក្បាល នៅស្រុកចន្ទ្រា
ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង កំពុងមានការព្រួយបារម្ភ បន្ទាប់ពីសត្វគោ ក្របី ឈឺចំនួន ១១០ក្បាល និងងាប់ ១៩ក្បាល ដោយសារជំងឺ។ មន្ត្រីពេទ្យសត្វស្រុកចន្ទ្រា បានបញ្ជូនមន្រ្តីជំនាញចុះទៅពិនិត្យក្រោយទទួលបានដំណឹងនេះ។

ចាប់ពីនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ មកដល់ថ្ងៃទី០១ មិថុនា ២០២២ នេះ លោក សុខ ដារ៉ូ ប្រធានការិយាល័យអង្កេតតាមដានជំងឺឆ្លងសត្វ នៃនាយកដ្ឋានសុខភាពសត្វ និងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពផ្ទាល់ ដោយបានណែនាំដល់ម្ចាស់សត្វ និងបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ដែលមានសត្វឈឺសរុបចំនួន១១០ក្បាល គោ៤៤ក្បាល ក្របី៥៤ក្បាល កំពុងព្យាបាល និងងាប់១៩ ក្បាល ប៉ះពាល់លើប្រជាកសិករ ចំនួន១៧គ្រួសារ ។

មន្ត្រីជំនាញបានបន្តទៀតថា ក្រៅពីជួយព្យាបាលសត្វឈឺ មន្រ្តីបានផ្ដល់ថ្នាំសម្លាប់មេរោគដល់ភ្នាក់ងារសុខភាពសត្វភូមិ និងគ្រួសារកសិករ ដែលមានសត្វឈឺ និងយកវត្ថុវិភាគ ចំនួន២សំណាក (ដំបាសំបោ) និងសួតសត្វងាប់ ចំនួន២សំណាក ពិនិត្យរោគ និងវិនិច្ឆ័យ ហើយក្រុមការងារបានបាញ់ថ្នាំសម្លាប់មេរោគ និងចាក់ថ្នាំព្យាបាលជំងឺសត្វ ចែកថ្នាំសម្លាប់មេរោគ ទៅតាមគ្រួសារចិញ្ចឹមសត្វ ដែលមានសត្វគោក្របីឈឺទាំងអស់៕ ដោយ:ភក្ដី





-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


