ព័ត៌មានជាតិ
លោក លី ធុជ អញ្ជើញអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩៦ ព្រះវស្សារបស់ព្រះអង្គម្ចាស់ក្សត្រី Elizabeth ទី២ នៃចក្រភពអង់គ្លេស
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កាលពីល្ងាចថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២២ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩៦ ព្រះវស្សារបស់ព្រះអង្គម្ចាស់ក្សត្រី Elizabeth ទី ២ នៃចក្រភពអង់គ្លេស។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្វាយព្រះពរចំពោះព្រះមហាក្សត្រីយានី Elizabeth II និងប្រជាជននៃចក្រភពអង់គ្លេស ក្នុងឱកាសប្រារព្ធខួបចម្រើនព្រះជន្មព្រះមហាក្សត្រីយានី នៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង។ ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវអំណរសាទរ និងប្រសិទ្ធិពរជ័យជូនចំពោះព្រះមហាក្សត្រីយានី Elizabeth II សូមឲ្យទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ និងសោយរាជ្យសម្បត្តិដ៏រុងរឿង និងសូមជូនពរប្រជាជននៃចក្រភពអង់គ្លេស សូមប្រកបដោយសុខភាពល្អបរិបូណ៍ សុខសន្តិភាព វិបុលភាព និងសុភមង្គល។

លោកទេសរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា ពិធីប្រារព្ធខួបចម្រើនព្រះជន្មនេះ ពិតជាឱកាសដ៏សំខាន់ និងវិសេសវិសាល សម្រាប់ប្រជាជននៃចក្រភពអង់គ្លេស ក្នុងការរំលឹកឡើងវិញនូវការលះបង់របស់ព្រះមហាក្សត្រីយានី Elizabeth ពេញមួយជីវិតរបស់ទ្រង់ ចំពោះចក្រភពអង់គ្លេស ចំពោះ Commonwealth និង Concord នៅលើឆាកពិភពលោក។

ព្រះមហាក្សត្រីយានី ត្រូវបានគេស្គាល់យ៉ាងច្បាស់ ចំពោះការចូលរួមមិនអាចកាត់ថ្លៃបាន របស់ទ្រង់សម្រាប់ប្រទេសជាតិរបស់ទ្រង់ និងសម្រាប់សន្តិភាពពិភពលោក។ ការសោយរាជ្យសម្បត្តិ ដ៏យូរអង្វែងរបស់ទ្រង់ ត្រូវបានកត់សម្គាល់ដោយកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់ទ្រង់ ក្នុងការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ និងសហគមន៍ តាមរយៈការឧបត្ថម្ភរបស់ទ្រង់ទៅកាន់មូលនិធិសប្បុរសធម៌ និងអង្គការជាងប្រាំមួយរយស្ថាប័ន។

លោកបានបន្តទៀតថា «ការដឹកនាំ និងការលះបង់ពេញមួយជីវិត របស់ព្រះមហាក្សត្រីយានី Elizabeth គឺជាឧទាហរណ៍មួយ សម្រាប់គ្រប់ប្រជាជាតិទាំងអស់។ ក្រោមការគ្រប់គ្រងរបស់ទ្រង់ ចក្រភពអង់គ្លេសបានឆ្លងកាត់ឧបសគ្គធំៗជាច្រើន និងទទួលបានសុខដុមរមនាក្នុងស្ថិរភាពដ៏យូរអង្វែង។ ចំណងទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជនយើងទាំងពីរ គឺជាពន្លឺដ៏មានអនុភាព ដែលបំភ្លឺមាគ៌ារបស់យើង សម្រាប់ពិភពលោកដ៏ស្រស់បំព្រង ដែលពោរពេញដោយក្តីស្រឡាញ់ សន្តិភាព និងវិបុលភាព»។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងបន្តទៀតថា «ចក្រភពអង់គ្លេស និងព្រះរាជាណាចក្រកម្ពុជា មានប្រវត្តិសាស្រ្តរួមគ្នាដ៏យូរលង់ និងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យផ្សេងៗ ចាប់តាំងពីការបង្កើតចំណងការទូតនៅឆ្នាំ ១៩៥៣។ យើងសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាជនអង់គ្លេស សម្រាប់ការគាំទ្រដ៏សប្បុរសចំពោះប្រជាជនកម្ពុជា ទៅលើវិស័យសុខាភិបាល ការកាត់បន្ថយភាពក្រីក្រ ប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ និងការបោសសម្អាតមីនជាដើម។ ការបន្តការគាំទ្រក្នុងវិស័យបោសសម្អាតមីន ក្រោមគម្រោង UK’s Global Mine Action Program ដោយបានបែងចែកថវិកាប្រមាណជាង ១០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការបោសសម្អាតមីន ផ្តល់ដីមានសុវត្ថិភាពសម្រាប់កសិកម្ម លំនៅដ្ឋាន និងការអភិវឌ្ឍជនបទ ដែលបានផ្តល់អត្ថប្រយោជន៍ជូនប្រជាជនកម្ពុជារាប់លាននាក់»។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ប្រទេសយើងទាំងពីរ បានគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរជាតិ ហើយបានរក្សាការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាប្រចាំលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីនៅតែមានស្ថិរភាព សូម្បីតែក្នុងអំឡុងពេលវិបត្តិ Covid-19 ក៏ដោយ។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល ដែលបានបន្តផ្តល់គម្រោងអនុគ្រោះទូទៅ GDP ដើម្បីជំរុញពាណិជ្ជកម្មសេរី និងយុត្តិធម៌ជាមួយប្រទេសកម្ពុជា។

កិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លានេះ ត្រូវបានពង្រឹងដោយវត្តមានដ៏រឹងមាំនៃធុរកិច្ច និងការវិនិយោគរបស់ចក្រភពអង់គ្លេស តាមរយៈការិយាល័យពាណិជ្ជកម្ម និងវិនិយោគរបស់ចក្រភពអង់គ្លេសនៅរាជធានីភ្នំពេញ ដែលត្រូវបានបង្កើតឡើងក្នុងខែមករា ឆ្នាំ ២០១៣។ក្នុងនាមរាជរដ្ឋាភិបាល លោកទេសរដ្ឋមន្រ្តី បានសង្ឃឹមយ៉ាងមុតមាំថា ការិយាល័យនេះនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធនៃប្រទេសកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរបស់យើងឱ្យឡើងដល់កម្រិតថ្មីមួយទៀត៕

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


