ព័ត៌មានជាតិ
ប្រធានក្រុមប្រឹក្សា កោតសរសើរគណៈអភិបាលរាជធានី លើកិច្ចការពារសន្តិសុខក្នុងដំណើរការយុទ្ធនាការឃោសនាបោះឆ្នោត
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានថ្លែងនូវការកោតសរសើរ ចំពោះគណៈអភិបាលរាជធានីភ្នំពេញ, មន្រ្តីរាជការអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធពិសេសគណៈបញ្ជាការឯកភាពខណ្ឌ សង្កាត់ បានបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុង កិច្ចការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ធ្វើឱ្យដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតប្រព្រឹត្ត ទៅដោយជោគជ័យ រលូន គ្មានអំពើហឹង្សា។

ការកោតសរសើរដូច្នេះរបស់លោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៧របស់ ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាថ្ងៃទី០៩ ខែមិថុនានេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុង កិច្ចការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ធ្វើឱ្យដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតប្រព្រឹត្ត ទៅដោយជោគជ័យ រលូន គ្មានអំពើហឹង្សា។ បានរារាំងទប់ស្កាត់សកម្មភាពរបស់អតីតបុគ្គលិក Naga World បានល្អ និងបានខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរនៅតាមដងផ្លូវក្នុងខែឧសភា ឆ្នាំ២០២២កន្លងមកនេះបានល្អប្រសើរ។

លោក ម៉ប់ សារិន បានបន្តថា ក្នុងខែឧសភា ឆ្នាំ២០២២នេះ ឃើញថា មានកំណើនបរិមាណនៃការប្រមូលសំរាមជាមធ្យមក្នុង១ថ្ងៃ(៣៧៩៥,៧៣តោន) ហើយត្រូវបានក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនបានល្អនិងទាន់ពេលវេលា។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើសុំអោយបន្តការផ្សព្វផ្សាយអំពីការប្រមូលវេចខ្ចប់ ការបញ្ចេញសំរាមតាមពេលកំណត់ដល់ខណ្ឌដែលមិនទាន់បានផ្សព្វផ្សាយ។

លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះក៏បានជម្រុញអោយស្ថាប័នពាក់ព័ន្ធ ពិសេសមន្ទីរសុខាភិបាលនិងមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញជម្រុញការចាក់វ៉ាក់សាំងជូនកុមារអោយបានគ្រប់ដុសទៅតាមការកំណត់របស់ក្រសួងសុខាភិបាល។ លោកថា នៅលើពិភពលោក គេបានទទួលស្គាល់រួចហើយថា ប្រទេសកម្ពុជាជាប្រទេសមួយដែលទទួលបានការចាក់វ៉ាក់សាំងល្អជាងគេ ដោយរហូតមកដល់ពេលនេះ មិនមានអ្នកឆ្លងជម្ងឺកូវីដ-១៩នោះទេ។ ដូច្នេះការងារនេះយើងត្រូវរួមគ្នាប្រឹងប្រែងបន្ថែមទៀត ព្រោះថាមនុស្សម្នាក់មិនអាចទទួលកាេងារនេះទទួលបានជោគជ័យនោះទេ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានលើកឡើងទៀតថា ចំពោះដើមឈើនៅក្នុងរាជធានីភ្នំពេញ ត្រូវតែអភិរក្សអោយបានល្អបំផុត ។ ចំពោះដើមឈើចាស់ៗ ប្រហោងក្នុង ដែលអាចបង្កហានិភ័យ ដល់បងប្អូនប្រជាពលរដ្ឋអ្នកដំណើរ គឺអាចស្នើសុំកាប់បានតែត្រូវដាំជំនួសមកវិញ សំដៅធ្វើយ៉ាងណាអោយរាជធានីភ្នំពេញ នៅរក្សាបានជាទីក្រុងមានពណ៌បៃតង និងបរិស្ថានល្អ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


