ព័ត៌មានជាតិ
លោក សោម ពិសិដ្ឋ គាំទ្រគម្រោងកោងកាងដំបូងគេនៅខេត្តកែប ដើម្បីជំរុញទេសចរណ៍ និងការអភិវឌ្ឍ
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានគាំទ្រគម្រោងឆ្នេរសមុទ្រកោងកាងដំបូងគេនៅខេត្តកែប ដើម្បីជំរុញទេសចរណ៍ និងការអភិវឌ្ឍ។ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តកែប ជាតំបន់លំហែរកាយកម្រិតខ្ពស់ ដោយខេត្តនេះ នឹងមិនមានការសាងសង់អគារខ្ពស់ៗ រោងចក្រ សហគ្រាស នានា ដែលធ្វើឲ្យមានផ្សែងបំពុលបរិយាកាសឡើយ។

ខេត្តកែប សព្វថ្ងៃនេះ បាននិងកំពុងចាប់ផ្តើម បង្ហាញសក្តានុពលលើគម្រោងអភិវឌ្ឍន៍មួយចំនួនដូចជា គម្រោងសាងសង់ផ្លូវថ្មីតភ្ជាប់ជាមួយឆ្នេរសមុទ្រថ្មីៗ គម្រោងអភិវឌ្ឍន៍កោះទន្សាយ និងគម្រោងឆ្នេរសមុទ្រកោងកាង ដែលវិនិយោគដោយក្រុមហ៊ុន Youngsia Real Estate ក្នុងទុនជាង ១០លាន ដុល្លារអាមេរិកជាដើម។
ជាមួយគ្នានេះ តំបន់មួយចំនួននៅខេត្តកែប ក៏បាននិងកំពុងត្រៀមខ្លួនទទួលស្វាគមន៍ការវិនិយោគថ្មីៗ។ ជាក់ស្តែងគម្រោងវិនិយោគឆ្នេរសមុទ្រកោងកាង បាននិងកំពុងផ្តល់ទស្សនទានអភិវឌ្ឍន៍បែបថ្មី ជាគម្រោងដីលំហែរស្តង់ដាអន្តរជាតិ ដែលធំជាងគេជាលើកដំបូងនៅខេត្តកែប។ គម្រោងនេះ ស្ថិតនៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ចម្ងាយប្រមាណ២គីឡូម៉ែត្រ ពីរង្វង់មូលសេះ “ស” ។

ម្ចាស់គម្រោងឆ្នេរសមុទ្រកោងកាង លោក Cooler Tan បានមានប្រសាសន៍ឲ្យដឹងក្នុងពិធីបើកសម្ពោធលក់គម្រោងខាងលើកាលពីចុងសប្តាហ៍មុនថា គម្រោងឆ្នេរសមុទ្រកោងកាង មានភាពអំណោយផលពីធម្មជាតិ មានទិដ្ឋភាពឆ្នេរសមុទ្រដ៏ទាក់ទាញ មានដើមកោងកាងខៀវស្រេងាត់ មានទេសភាពស្រែអំបិលដ៏ឆើតឆាយ មានដងព្រែកធម្មជាតិដ៏ស្រស់ស្អាត ដែលគម្រោងនេះ អំណោយផលដល់ការជិះទូកកាយ៉ាក់កំសាន្ត និងអាចស្ទូចត្រីបាន ជាពិសេសមានព្រែកធម្មជាតិដែលអាចជិះទូក អូប័រ ទៅលេងសមុទ្រផងដែរ។

លោកបន្តថា “គម្រោងនេះ បាននិងកំពុងអភិវឌ្ឍន៍ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយខេត្តកែប ជាតំបន់លំហែរកាយកម្រិតខ្ពស់”។ លោកបន្តថា “ឆ្នេរសមុទ្រកោងកាង បាននិងកំពុងពង្រីកសក្តានុពលខេត្តកែប ដើម្បីក្លាយជាផលិតផលទេសចរណ៍ថ្មីមួយ ដែលមានបែងចែកតំបន់ដីលំហែរ និងអគារអាហារដ្ឋាន ពិសេសជំរុញខេត្តនេះ ឲ្យកាន់តែទាក់ទាញការវិនិយោគ និងអ្នកទេសចរបន្ថែមទៀត”។

អភិបាលនៃគណអភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានបង្ហាញនូវការគាំទ្រលើគម្រោងឆ្នេរសមុទ្រកោងកាងមួយនេះ ដោយបានចាត់ទុកថា គម្រោងនេះ នឹងរួមចំណែកធ្វើឱ្យខេត្តកែប សម្រេចបាននូវគោលបំណងនៃយុទ្ធសាស្រ្តធំៗ ប្រែក្លាយទៅជាគោលដៅទេសចរណ៍ធម្មជាតិ សម្រាកលំហែកម្សាន្ត ប្រណិតកម្រិតខ្ពស់។

អភិបាលខេត្តកែប បានលើកទឹកចិត្ត ឱ្យម្ចាស់គម្រោងឆ្នេរសមុទ្រកោងកាង អភិវឌ្ឍន៍ និងកែច្នៃគម្រោងមួយនេះ ធ្វើយ៉ាងណា ទៅជាទេសចរណ៍ធម្មជាតិ ក្នុងន័យអភិវឌ្ឍន៍រក្សាបាននូវការអភិរក្ស ហើយអភិរក្សគាំទ្រដល់ការអភិវឌ្ឍ ដោយកែច្នៃតំបន់នេះ ទៅជារមណីយដ្ឋានកម្រិតណាមួយតាមលទ្ធភាព ដែលរក្សាបាននូវធនធានព្រៃលិចទឹក ឬហៅថា ព្រៃកោងកាង មានការជិះទូកកាយ៉ាក់ មានអាហារដ្ឋាន លក់ម្ហូបចំណី ដែលមានគុណភាព និងអនាម័យ តាមស្តង់ដារ៕
អត្ថបទ៖ សេងណារិទ្ធិ

-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៧ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


