ព័ត៌មានជាតិ
ស្រុកចំនួនពីរនៅខេត្តតាកែវ មានវិទ្យាល័យជិត ២០ កន្លែង មិនពិបាកសិស្សសិក្សា
ជាខេត្តមួយដែលនៅកៀករាជធានីភ្នំពេញ ខេត្តតាកែវមានថ្នាលបណ្តុះបណ្តាលកម្រិតមធ្យមសិក្សាជាង ៥០ កន្លែង។ ក្នុងចំណោមស្រុកទាំង ១០ មានស្រុកពីរដែលមានចំនួនវិទ្យាល័យច្រើនបំផុត។ ស្រុក ២ ដែលបានរៀបចំបង្កើតថ្នាក់វិទ្យាល័យច្រើនជាងគេគឺស្រុកសំរោង មានរហូតដល់ ១០ កន្លែង និង ស្រុកព្រៃកប្បាសមាន ៨ កន្លែង។


វិទ្យាល័យរដ្ឋដែលមានទីតាំងនៅតាមបណ្តាស្រុក ក្រុងនីមួយៗមាន៖
១-ក្រុងដូនកែវមាន ២ វិទ្យាល័យ
-វិ.ជាស៊ីមតាកែវ និង វិ.ហ៊ុន សែន ឈើទាល
២-ស្រុកអង្គរបូរីមាន ២ វិទ្យាល័យ
វិ. ហ៊ុន សែន អង្គរបូរី និង វិ. សំរោងពន្លៃ
៣-ស្រុកបាទីមាន ៧ វិទ្យាល័យ
១/វិ.ប៊ុនរ៉ានី ហ៊ុនសែន បាទី
២/វិ.ហ៊ុន សែន ១ មិថុនា
៣/វិ.សុខ អាន ទន្លេបាទី
៤/វិ.ឈើទាលជ្រុំ
៥/វិ.គិតម៉េង ប្រាសាទ
៦/វិ.អង្គតាភោគ
៧/ វិ.សុខ អាន ត្រាំខ្នារ។
៤-ស្រុកបូរីជលសារមាន ០១ វិទ្យាល័យ
-វិ. សុខ អាន ដូងខ្ពស់បូរីជលសារ
៥-ស្រុកគីរីវង់មាន ៤ វិទ្យាល័យ
១/វិ. សុខ អាន ទន្លាប់
២/វិ. គីរីវង់
៣/វិ.សុខ អាន ភ្នំ
៤/វិ. សុខ អាន សូបិណ
៦-ស្រុកកោះអណ្តែតមាន ៣ វិទ្យាល័យ
១/វិ. ហ៊ុន សែន កោះអណ្តែត
២/វិ. សុខ អាន ព្រៃមេលង
៣/វិ. ក្រពុំឈូក
៧-ស្រុកព្រៃកប្បាសមាន ៨ វិទ្យាល័យ
១/វិ. ហេង សំរឹន ព្រៃល្វា
២/វិ.ភ្ញីមាស
៣/វិ.កំពែង
៤/វិ.បានយ
៥/វិ. សមរលាវ
៦/វិ.អង្គរអណ្តែត
៧/វិ.ក្រាំស្លា
៨/វិ.ចំប៉ា
៨-ស្រុកសំរោងមាន ១០ វិទ្យាល័យ
១/វិ.សម្តេច ឪ
២/វិ.ហ៊ុន សែន អង្គប្រិយ៍
៣/វិ.ហ៊ុន សែន ស្លាគូ
៤/វិ. ប៊ុនរ៉ានីហ៊ុនសែន ស្លារម
៥/វិ.សុខ អាន សំរោង
៦/ វិ.ប៊ុនរ៉ានី ហ៊ុនសែន ភ្នំជីសូរ
៧/វិ.សុខ អាន ក្តីទន្ទឹម
៨/វិ.អគ្គ អង្គព្រះស្តេច
៩/វិ.អេអូជីតាយើង
១០/វិ.ខ្សាច់ស
៩-ស្រុកត្រាំកក់មាន ៧ វិទ្យាល័យ
១/វិ.សុខ អាន ១ ឧសភា
២/វិ.សម្តេចក្រុមព្រះអង្គរនាម
៣/វិ.សុខ អាន លាយបូរ
៤/វិ.អង្គរកា
៥/វិ. សម្តេចអគ្គ.អង្គតាសោម
៦/វិ.អង្គសង្កែ
៧/វិ ហ៊ុន សែន ត្នោតជុំ។
១០-ស្រុកទ្រាំងមាន ៧ វិទ្យាល័យ
១/វិ.សុខ អាន ព្រៃសណ្តែក
២/វិ.សុខ អាន ខ្វាវ
៣/វិ.សុខ អាន ថ្នល់បំបែក
៤/វិ.សុខ អាន សន្លុង
៥/វិ.ព្រៃឈើទាល
៦/វិ.វត្តបារាយណ៍វិហារពីរ
៧/វិ.ព្រៃទប់
៨/វិ.សម្តេចហ៊ុន សែន
៩/វិ.ហ៊ុន សែន ពោធិអំពិល

លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំយុវជននិងកីឡាបានឲ្យដឹងថា ឆ្នាំសិក្សាកន្លងទៅ សិស្សនៅថ្នាក់មធ្យមសិក្សាទុតិយភូមិ បានជាប់មធ្យមភាគឡើងថ្នាក់រហូតដល់ ៩៩,៦៣ភាគរយ។ លទ្ធផលសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៩ – ២០២១ កន្លងទៅនេះគឺជាសញ្ញាល្អមួយក្នុងវិស័យអប់រំរបស់សិស្ស ដោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន៥៤៨៤នាក់ ក្នុងនោះស្រី៣១០២នាក់។ លើសពីនេះសិស្សដែលប្រឡងបាននិទ្ទេស A មានរហូតដល់៩៩នាក់ កើន៧០នាក់ បើធៀបការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាឆ្នាំមុន។
លោក ឡោ វីរិទ្ធិ បានបន្តទៀតថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងអប់រំ ពិសេសសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល វិស័យអប់រំត្រូវបានយកចិត្តទុកដាក់ខ្ពស់ជាអាទិភាព ដោយលោកបានពង្រីកវិសាលភាពសាលារៀនដល់គ្រប់ទីកន្លែង ធ្វើយ៉ាងណាសម្រួលដល់អាណាព្យាបាល អាចឲ្យកូនទៅសិស្សាបានងាយស្រួលគ្រប់ៗគ្នា។
លោកប្រធានមន្ទីរអប់រំខេត្តបន្ថែមថា មកដល់ថ្ងៃនេះ សាលាវិទ្យាល័យរដ្ឋទូទាំងខេត្តតាកែវបានកើនឡើងរហូតដល់ ៥៣ សាលា ដែលមាន ៧៤៩ ថ្នាក់ ក្នុងនោះ សិស្សដែលកំពុងសិក្សាថ្នាក់ទី១២មានចំនួន ៨៩៨៩នាក់ ស្រី ៤៧៨៥នាក់៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


