ព័ត៌មានជាតិ
មន្ត្រីជំនាញចុះបិទស្ទីកឃ័រចំណាំងផ្លាតលើបង្គោលសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់
ការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោកសហការជាមួយការិយាល័យសាធារណការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ជារៀងរាល់ខែ តែងបានចុះបិទស្ទីកឃ័រចំណាំងផ្លាត (ពណ៌លឿង) លើបង្គោលសុវត្ថិភាព លើរនាំងដែកសុវត្ថិភាពតាមទីតាំងដែលមានស្ថានភាពផ្លូវកោងខ្លាំង ផ្លូវរអិល និងនៅលើក្បាលស្ពាន ជាពិសេសកន្លែងដែលមានគ្រោះថ្នាក់ញឹកញាប់នៅពេលយប់ និងគោយន្តកន្រ្តៃ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកប្រើប្រាស់យានយន្តលើដងផ្លូវ។

ការចុះបិទស្លាកសញ្ញានេះ ធ្វើឡើង នៅតាមបណ្ដោយផ្លូវជាតិលេខ៦២ គីឡូម៉ែត្រលេខ៩០ និងផ្លូវជាតិលេខ៩៥ គីឡូម៉ែត្រលេខ៦០ ដើម្បីជាការដាស់តឿន បញ្ញាក់អារម្មនិងពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់យានយន្តដែលកំពុងបើកបរលើផ្លូវ ទាំងថ្ងៃទាំងយប់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងបានការបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុណាមួយ។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា នេះជាការអំពាវនាវពីការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារផងដែ៕


អត្ថបទ៖ ស្រីរ័ត្ន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


