ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន មិនចង់រំលឹកលម្អិតជុំវិញបញ្ហាកើតឡើង កាលពីថ្ងៃទី ២០ មិថុនា ១៩៧៧នោះទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្ដេចចង់រំលឹកលម្អិត ជុំវិញបញ្ហាដែលបានកើតឡើងកាលពីថ្ងៃទី ២០ មិថុនា ១៩៧៧នោះទេ ដោយសារតែការរំលឹកទាំងនោះ ជាការផ្ដល់នូវការឈឺចាប់ដល់សម្ដេច និងពិបាករៀបរាប់។ ប៉ុន្តែសម្ដេច ចៀសវាងមិននិយាយ ក៏មិនបាន ដោយយ៉ាងហោចណាស់ សម្ដេចត្រូវព្យាយាម ដើម្បីបញ្ជាក់ជូនសាធារណជនឲ្យបានជ្រាបបន្តិច។

ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអញ្ជើញជាអធិបតី ខួបលើកទី ៤៥នៃទិវាការចងចាំដំណើរឆ្ពោះ ទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា កាលពីពេលនោះ សម្ដេចមានជម្រើសដល់ទៅ ៤ ដែលជម្រើសទីមួយ គឺប្រើប្រាស់កងកម្លាំងប្រដាប់អាវុធដែលសម្ដេចគ្រប់គ្រង, ជម្រើសទីពីរ គឺសម្ដេចត្រូវឆ្លងកាត់ទៅកាន់ប្រទេសវៀតណាម ដើម្បីរៀបចំការតស៊ូសារជាថ្មីទៀត, ជម្រើសទីបី គឺមិនធ្វើអ្វីទាំងអស់ទុកឲ្យខ្មែរក្រហម ចាប់យកទៅសម្លាប់ដូចអ្នកដទៃទៀត, និងជម្រើសទីបួន គឺការធ្វើអត្តឃាតខ្លួនឯងតែម្ដង។
ជាចុងក្រោយ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចជ្រើសរើសយកជម្រើសទីពីរ គឺត្រូវឆ្លងកាត់ទៅកាន់ប្រទេស វៀតណាម ដើម្បីរៀបចំការតស៊ូសារជាថ្មីទៀត រហូតទទួលបានជោគជ័យលើពួកខ្មែរក្រហម កាលពីថ្ងៃទី ៧ មករា ១៩៧៩៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


