ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន សម្រេចយកដំណឹងអំពីមរណភាពរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ប្រាប់បងប្រុស
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចយកដំណឹងអំពីមរណភាពរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជាបងប្រុសទី២ ប្រាប់បងប្រុសទី១ គឺលោក ហ៊ុន សាន នេះបើតាមការបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេច នាល្ងាចថ្ងៃទី២៤ ខែមិថុនា នេះ។
បើតាមសម្តេចតេជោ ហ៊ុន សែន ការសម្រេចយកដំណឹងអំពីមរណភាពរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ប្រាប់ទៅបងប្រុសនេះ ដោយសារតែសុខភាពរបស់គាត់ (ហ៊ុន សាន) បានប្រសើរ ហើយពេលវេលាក៏សមស្របផងដែរ។ សម្តេចថា “ប្រតិកម្មដំបូងក្រោយទទួលព័ត៌មានថា ប្អូនស្លាប់ គឺភាពស្រឡាំងកាំង ការញ័រដៃ ភ្នែកឡើងក្រហម និងពោលពាក្យដដែលៗថា ហេតុអីមិនប្រាប់គាត់”។

សម្តេចតេជោ ហ៊ុន សែន អះអាងថា ក្រោយពីការពន្យល់របស់ប្អូនៗ និងក្មួយៗ គាត់យល់ តែអ្វីដែលបារម្ភ គឺក្រោយពេលប្អូនៗ និងក្មួយៗ ចេញផុត គាត់អង្គុយយំ និងពិសារគុយទាវតែ២ម៉ាត់គត់។ គាត់បាននិយាយថា ប្អូនគាត់មិនមានជំងឺអ្វីសោះ និងបន្តនិយាយថា ហេតុអីមិនប្រាប់គាត់។ ខ្ញុំកំពុងឱយក្មួយៗតាមដាន និងលួចថតរូបគាត់ផ្ញើមកខ្ញុំ។ គាត់ពិតជាពិបាកទទួលយកនូវរឿងបែបនេះណាស់ ព្រោះនេះជាការវាយប្រហារខាងផ្លូវចិត្តខ្លាំងបំផុតសម្រាប់គាត់។
សូមបញ្ជាក់ថា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ដែលជាបងប្រុសបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាព ដោយសារជំងឺគាំងបេះដូង កាលពីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ ឆ្នាំ ហើយសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវបានដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ