ព័ត៌មានជាតិ
មន្ទីរពេទ្យកាល់ម៉ែត បើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ លើកទី ២៤ ក្រោមប្រធានបទ “ការព្យាបាល និងថែទាំផ្តោតលើអ្នកជំងឺ”
ដើម្បីបង្ហាញនូវប្រធានបទជាច្រើនរួមទាំង ការជជែកពិភាក្សាគ្នា និងការដកស្រង់យកបទពិសោធន៍ពីគ្នាទៅវិញទៅមក លើដំណើរជឿនលឿនតាមបច្ចេកទេសវេជ្ជសាស្ដ្រ-សល្យសាស្ត្រ និងការងារថែទាំ ដើម្បីជំរុញឱ្យឈានទៅរកការអភិវឌ្ឍ កាន់តែប្រសើរឡើងថែមទៀតនោះមន្ទីរពេទ្យកាល់ម៉ែតកាលពី ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២នេះ បានបើក “ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងវិទ្យាសាស្ត្រថែទាំ លើកទី ២៤ ក្រោមប្រធានបទ “ការព្យាបាល និងថែទាំផ្តោតលើអ្នកជំងឺ” ។

លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតបានមានប្រសាសន៍ថា ពិធីបើក “ទិវាវេជ្ជសាស្ដ្រ-សល្យសាស្ដ្រ និងវិទ្យាសាស្ត្រថែទាំលើកទី ២៤ ” របស់មន្ទីរពេទ្យកាល់ម៉ែត ដែលប្រធានបទឆ្នាំនេះគឺ “ការព្យាបាល និងថែទាំផ្តោតលើអ្នកជំងឺ” រៀបចំឡើងដោយគណៈកម្មការទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ មន្ទីរពេទ្យប្រចាំឆ្នាំ ២០២២ នេះ ខ្ញុំសម្ដែងនូវការកោតសរសើរដោយស្មោះអស់ពីចិត្ដ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការទិវាវេជ្ជសាស្ដ្រ-សល្យសាស្ត្រ និងវិទ្យាសាស្ត្រថែទាំ ដែលតែងតែបានខិតខំរួបរួមគ្នា ប្រារព្ធធ្វើទិវានេះឡើង ជារៀងរាល់ឆ្នាំ (អស់រយៈពេល ២៤ ឆ្នាំ) ពុំដែលអាក់ខាន ជាពិសេសឆ្នាំនេះ គណៈកម្មការបានរៀបចំប្រារព្ធបើកទិវានេះ ដោយមានការជួបជុំផ្ទាល់ឡើងវិញ ក្រោយមានការរៀបចំកម្មវិធីបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រតាមប្រព័ន្ធ ZOOM អស់រយៈពេលពីរ(០២)ឆ្នាំ ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ជាសកល។

លោកសាស្ត្រាចារ្យអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតបានបន្តថា លទ្ធផលដែលយើងអាចជួបជុំគ្នាបានឡើងវិញនាពេលនេះ គឺដោយសារនយោបាយដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការចង្អុលបង្ហាញទិសដល់ក្រសួងសុខាភិបាល និងគ្រប់ភាគីពាក់ព័ន្ធចូលរួមយ៉ាងសស្រាក់សស្រាំទាំងកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីរហូតដល់សម្រេចបានលើការគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងប្រទេស និងសម្រេចបើកប្រទេសឡើងវិញគ្រប់លើវិស័យតាំងពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ រហូតមកដល់ពេលនេះ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមានស្ថានភាពល្អប្រសើរគួរឱ្យមោទកភាពយ៉ាងក្រៃលែង។


ប្រធានបទ “ការព្យាបាល និងថែទាំដោយផ្តោតលើអ្នកជំងឺ” ឆ្នាំនេះ គឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំងដែលផ្តល់នូវគុណតម្លៃដ៏ធំធេង ផ្ដល់នូវបទពិសោធន៍ថ្មីៗ និងបច្ចេកទេសទំនើបជឿនលឿន សម្រាប់ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកជាមួយមន្ទីរពេទ្យ អង្គភាព សុខាភិបាលក្នុងប្រទេស ជាពិសេសប្រធានបទនេះ គឺផ្តោតលើតម្រូវការរបស់អ្នកជំងឺ និងក្រុមគ្រួសារជាចម្បង ដែលគ្រូពេទ្យ និងគិលានុបដ្ឋាកថែទាំត្រូវយកចិត្តទុកដាក់ផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព ព្រមទាំងធ្វើឱ្យអ្នកជំងឺមានទំនុកចិត្តខ្ពស់ ស្ម័គ្រចិត្តមកទទួលយកសេវាព្យាបាល និងថែទាំដោយក្តីស្រឡាញ់ពេញចិត្ត ដែលនេះសមស្របទៅនឹងទំនោរវិស័យវេជ្ជសាស្ត្របច្ចុប្បន្ន របស់ពិភពលោកនាសម័យឧស្សាហកម្ម ៤.០។


លោកសូមអរគុណចំពោះវត្ដមាន ឯកឧត្ដម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមដោយផ្ទាល់ និងតាមរយៈកម្មវិធី Zoom ក្នុងទិវាវេជ្ជសាស្ដ្រ-សល្យសាស្ដ្រ និងវិទ្យាសាស្ត្រថែទាំលើកទី២៤ របស់មន្ទីរពេទ្យកាល់ម៉ែត សបញ្ជាក់ឱ្យឃើញនូវសាមគ្គីភាពយ៉ាងស្អិតរមួតរវាងបណ្ដាអ្នកឯកទេសតាមជំនាញ ក៏ដូចជាអ្នកថែទាំ តាមរយៈការបង្ហាញនូវប្រធានបទជាច្រើន ការជជែកពិភាក្សាគ្នា និងការដកស្រង់យកបទពិសោធន៍ពីគ្នាទៅវិញទៅមក លើដំណើរជឿនលឿនតាមបច្ចេកទេសវេជ្ជសាស្ដ្រ-សល្យសាស្ត្រ និងការងារថែទាំ ដើម្បីជំរុញឱ្យឈានទៅរកការអភិវឌ្ឍ កាន់តែប្រសើរឡើងថែមទៀត។ តាមរយៈប្រធានបទ ដែលនឹងបង្ហាញជូនក្នុងពេលបន្តិចទៀតនេះ នឹងក្លាយទៅជាចំណេះដឹងល្អថ្មីៗជាទុនដ៏ប្រសើរបន្ថែម សម្រាប់សហភាតរៈរបស់យើងទាំងអស់ សិក្សាស្វែងយល់លើបច្ចេកទេសដែលជាបច្ចុប្បន្នភាព ឆ្លើយតបទៅនឹងការរីកចម្រើនក្នុងពេលបច្ចុប្បន្ន និងទៅអនាគតលើវិស័យវេជ្ជសាស្ដ្រ ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំសម្រេចបាននូវសុខសន្តិភាព និងការ អភិវឌ្ឍ លើគ្រប់វិស័យ ដែលជានិច្ចកាល សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែយកចិត្ដទុកដាក់គិតគូរជួយឧបត្ថម្ភគាំទ្រ និងផ្ដល់អាទិភាពដល់វិស័យសុខាភិបាលនេះជានិច្ច៕

អត្ថបទ៖ រស្មី
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


