ព័ត៌មានជាតិ
ជំនួបរវាងឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងទូតអ៊ីស្រាអែល ជាការបើកច្រកសម្រាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ
នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកស្រី អ័រណា សាហ្គីវ (Orna Sagiv) ឯកអគ្គរដ្ឋទូតនៃរដ្ឋអ៊ីស្រាអែល ទទួលបន្ទុកកម្ពុជា មាននិវេសនដ្ឋាននៅរាជធានីបាងកក ក្នុងឱកាសដែលលោកស្រី បានអញ្ជើញមកបំពេញទស្សនកិច្ចការងារ និងចូលគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីថ្វាយសារតាំង។
ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងអំពីចំណងមិត្តភាពដ៏យូរលង់រវាងកម្ពុជា-អ៊ីស្រាអែល រាប់ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៦៧ ហើយនៅក្នុងដំណាក់កាលបច្ចុប្បន្ននេះ ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អលើវិស័យសំខាន់ៗជាច្រើនដូចជា វិស័យទេសចរណ៍, វិស័យអប់រំ និងជាពិសេស វិស័យកសិកម្ម ដែលបានដើរតួនាទីនាំមុខនៅក្នុងការភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ចំពោះវិស័យសេដ្ឋកិច្ច និងយោធា ទោះបីសកម្មភាពកិច្ចសហប្រតិបត្តិការនៅមានកម្រិត ប៉ុន្តែក៏ស្ថិតក្នុងលទ្ធភាព និងសក្តានុពលដែលអាចបន្តពង្រឹងឱ្យបានរីកចម្រើនទៅមុខផងដែរ ការណ៍នេះក៏នឹងអាចជួយដល់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេស និងប្រទេសឱ្យកាន់តែជិតស្និទ្ធិ។
ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដ៏ល្អក្នុងរយៈពេលយូរឆ្នាំកន្លងមក ជាពិសេសកិច្ចសហប្រតិបត្តិការប្រកប ដោយផ្លែផ្កា ក្នុងវិស័យកសិកម្ម ដោយក្នុងនេះ មាននិស្សិតកម្ពុជាជាច្រើនបានចេញ ទៅសិក្សា និងហាត់ការនៅក្នុងប្រទេសអ៊ីស្រាអែល។ ក្រៅពីផ្នែកកសិកម្ម លោកស្រីក៏បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួនទៀត ដែលមានដូចជា វិស័យធនធានទឹក, ថាមពល, សហគ្រិនភាព, ការងារ, នវានុវត្តន៍ និងបច្ចេកវិទ្យា ជាដើម។
ចំពោះទិសដៅនៃការពង្រឹងកិច្ចសហប្រតិ បត្តិការក្នុងវិស័យយោធា លោកស្រី ក៏បានសម្តែងនូវការស្វាគមន៍រីករាយគាំទ្រ និងបានបញ្ជាក់ថា កិច្ចប្រជុំក្នុងថ្ងៃនេះ គឺការបើកច្រកសម្រាប់ការសម្លឹងមើលឱកាសនៃការចាប់ផ្តើមកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរសម្រាប់ពេលអនាគត។
ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្តូរចែករំលែកយោបល់ និងបទ ពិសោធន៍ទៅវិញទៅមកលើការងារគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយក្នុងនេះ លោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរ និងការ វាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់កម្ពុជាក្នុងការឆ្លើយតបទៅនឹងវិបត្តិជាសាកលនេះយ៉ាងមានប្រសិទ្ធភាព ដែលស្តែងឡើងតាមរយៈអត្រាចាក់វ៉ាក់សាំងដ៏ខ្ពស់ក្នុងកម្រិតចំណាត់ថ្នាក់ពិភពលោក និងការសម្រេចបាននូវការបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យបានយ៉ាងឆាប់រហ័ស៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


