ព័ត៌មានជាតិ
មកស្គាល់ទីតាំង ៣ កន្លែង ស្នាក់នៅ ៤ ឆ្នាំឥតបង់ថ្លៃ សិស្សបន្តសិក្សានៅភ្នំពេញ
ក្រោយពីបញ្ចប់ការសិក្សាថ្នាក់ទី១២ សិស្សនិសិ្សតតែងមានបំណងបន្តការសិក្សានៅភ្នំពេញ ប៉ុន្តែបញ្ហាប្រឈមគឺការស្វែងរកកន្លែងស្នាក់នៅ។ ជាពិសេសសិស្សនារីបារម្ភពីសុវត្ថិភាព ដូច្នេះហើយទើបមានស្ថាប័នមួយចំនួនបានផ្តល់ជាអាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្សបន្តការសិក្សា។

១. អង្គការមូលនិធិអនាគតកម្ពុជា/CFF
ជាអង្គការក្រៅរដ្ឋាភិបាល មានគោលបំណងផ្តល់អាហារូបករណ៍ជាកន្លែងស្នាក់នៅឥតបង់ថ្លៃ ប្រកបដោយផាសុខភាព និងសុវត្ថិភាព ព្រមទាំងផ្តល់ជាអាហារហូបចុក ៣ ពេល។
លក្ខខណ្ឌក្នុងការទទួលបានអាហារូបការណ៍៖
-សិស្សត្រូវតែមានចំណាត់ថ្នាក់ល្អក្នុងការសិក្សា
-ទើបតែជាប់បាក់ឌុប
-មកពីគ្រួសារក្រីក្រ ឬមធ្យម
-មានអាប្បកិរិយាល្អ ចេះយកយល់អធ្យាស្រ័យក្នុងការរស់នៅ មានភាពស្មោះត្រង់ ចេះគោរពនិងឱ្យតម្លៃ និងចូលចិត្តចូលរួមការងារសង្គម ក៏ដូចជាការងារស័្មគ្រចិត្តផ្សេងទៀត។
បន្ថែមពីនេះ ដើម្បីទទួលបានអាហារូបករណ៍ សិស្សត្រូវអនុវត្តន៍តាមគោលការណ៍ ៣គឺ៖ ទី១ សរសេរអត្ថបទសំណេរ ទី២ ជួបសម្ភាសន៍ផ្ទាល់ ទី៣ បំពេញពាក្យសុំស្នាក់នៅ និង ព័ត៌មានមួយចំនួនទៀត។
ក្រៅពីផ្តល់កន្លែងស្នាក់នៅ អង្គការក៏មានថ្នាក់បង្រៀនភាសាអង់គ្លេស ថ្នាក់ភាពជាអ្នកដឹកនាំ និង ថ្នាក់ត្រិះរិះពិចារណាដោយឥតគិតថ្លៃ ដល់សិស្សនារីរយៈពេល ៤ឆ្នាំ។ សិស្សក៏អាចមានឱកាសស្វែងយល់ពីការរស់នៅជាសហគមន៍ និងការរៀបចំផែនការជីវិតរបស់ខ្លួនបានត្រឹមត្រូវ។
២.មូលនិធិហាប់ស្វែល ( Harpswell Foundation)
អាហារូបករណ៍របស់មូលនិធិហាប់ស្វែល មិនសូវខុសប្លែកពីអាហារូបករណ៍របស់អង្គការ CFF ប៉ុន្មានទេ។ ហាប់ស្វែល បានផ្តល់អាហាររូបករណ៍ដល់សិស្សនារីប្រឡងជាប់ថ្នាក់ទី១២ ទទួលបាននិទ្ទេសល្អ ជាកន្លែងស្នាក់នៅរយៈពេល ៤ ឆ្នាំ មានជាអាហារហូបចុកបីពេល ថ្នាក់បង្រៀនភាសាអង់គ្លេសមិនគិតថ្លៃ ថ្នាក់ត្រិះរិះពិចារណាបែបស៊ីជម្រៅ ថ្នាក់កំព្យូទ័រ ហ្វឹកហាត់ថ្នាក់ភាពជាអ្នកដឹកនាំ ព្រមទាំងមានសិក្ខាសាលាមួយខែ ឬ ពីរខែម្តង។ ជាមួយគ្នានេះ ក៏មានឱកាសជួបសំណេះសំណាលជាមួយវាគ្មិនជាតិនិងអន្តរជាតិល្បីៗ និងមានថ្នាក់បណ្តុះបណ្តាជាច្រើនទៀត។

ក្រោយពីរស់នៅរយៈពេលបួនឆ្នាំ និស្សិតអាចមានឱកាសទទួលបានអាហារូបករណ៍ ទៅសហរដ្ឋអាមេរិក រយៈពេល ១ ឬ ២ឆ្នាំ។ ចំពោះលក្ខខណ្ឌក្នុងការជ្រើសរើស គឺជាសិស្សពូកែនៅក្នុងថ្នាក់ និងទទួលបាននិទ្ទេសល្អក្នុងការប្រឡង មធ្យមសិក្សាទុតិយភូមិ សិស្សត្រូវចេះភាសាអង់គ្លេសល្អ ឬ មធ្យម និងមានចិត្តស្រលាញ់ការងារសង្គម ព្រមទាំងចេះរៀបចំ គោលដៅជីវិតសម្រាប់ខ្លួនឯង។
លក្ខខណ្ឌសម្រាប់ទទួលបានអាហារូបករណ៍ស្នាក់នៅរបស់មូលនិធិហាប់ស្វែល សិស្សត្រូវធ្វើតាមបីដំណាក់កាល គឺ ទី១ ការសរសេរសំណេរជាភាសា ខ្មែរឬអង់គ្លេស ទី២ ជួបសម្ភាសន៍ផ្ទាល់ និងទី៣ ប្រឡងបាក់ឌុបបាននិទ្ទេសល្អ។
៣.អន្តេវាសិកដ្ឋាន ភូមិន្ទភ្នំពេញ
អាហារូបករណ៍របស់សាកលវិទ្យាល័យភូមន្ទភ្នំពេញ មានការខុសប្លែកពីអាហារូបករណ៍ពីរខាងលើ។ នៅអន្តេវាសិកដ្ឋានសកលវិទ្យាល័យភូមិន្ទ មានទាំងទទួលសិស្សស្រី និង ប្រុស ទើបតែចប់ថ្នាក់បាក់ឌុប ដោយមានការបែងចែកអគារស្នាក់នៅផ្សេងគ្នា និងមានច្បាប់ទម្លាប់តាមបទបញ្ជាផ្ទៃក្នុង។ នៅទីនោះ ផ្តល់ជាកន្លែងស្នាក់នៅដល់សិស្សរយៈពេលបួនឆ្នាំ ប៉ុន្តែមិនមានផ្តល់ជាអាហារហូបចុកឡើយ ហើយសិស្សក៏ត្រូវចូលរួមវិភាគទានបង់ថ្លៃសេវាទឹកភ្លើងក្នុងមួយឆ្នាំ ៣០ ដុល្លារ។
ចំពោះលក្ខខណ្ឌទទួលពាក្យ មិនមានការសរសេរសំណេរ ឬ សម្ភាសន៍ដូចអាហារូបករណ៍ផ្សេងឡើយ សិស្សគ្រាន់តែបំពេញព័ត៌មានទៅតាមក្រដាសពាក្យជាការស្រេច។ ដើម្បីសុំពាក្យ អាហារូបករណ៍នេះ សិស្សអាចសាកសួរនៅការិល័យសិក្សារបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញអំពីព័ត៌មាន អន្តេវាសិកដ្ឋាន កំឡុងពេលលក់ពាក្យចូលរៀនឆ្នាំមូលដ្ឋាន៕
អត្ថបទ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


