ព័ត៌មានជាតិ
ពលរដ្ឋរាប់ពាន់នាក់ រារាំងក្រុមជញ្ជីងចល័តយករថយន្តថៃដឹកលើសទម្ងន់ មកអនុវត្តតាមច្បាប់
មានប្រជាពលរដ្ឋរាប់រយរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាទាំងយប់ ដើម្បីរារាំងមិនឲ្យក្រុមការងារជញ្ជីងចល័ត នាំយករថយន្តថៃដែលចូលមកដឹកកសិផលខ្មែរលើសទម្ងន់ មកកាន់មន្ទីរជំនាញដើម្បីអនុវត្តតាមនីតិវិធីឡើយ បើទោះបីជាដឹងថា រថយន្តថៃទាំងនោះល្មើសនឹងផ្លូវច្បាប់យ៉ាងណាក៏ដោយ។


ការលើកគ្នាមកធ្វើការរារាំងនេះ គឺចាប់តាំងពីល្ងាចរហូតដល់ម៉ោងជាង ៩ យប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុច ភូមិចំបក់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅលើកំណាត់ផ្លូវតាមបណ្តោយព្រំដែនថៃចេញពីច្រកកាប៊ីន។
ដោយនៅម៉ោងនោះ ប្រជាពលរដ្ឋនៅតែបន្តឡោមព័ទ្ធ និងមិនឲ្យក្រុមមន្រ្តីជញ្ជីងចល័តយកឡានថៃ ដែលដឹកលើសទម្ងន់ចេញពីទីតាំងឃាត់នោះឡើយ បើទោះបីព្រះរាជអាជ្ញាដឹកនាំកម្លាំងសមត្ថកិច្ច មានមន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីនគរបាល ជាច្រើននាក់ទៅជួយអន្តរាគមន៍ក៏ដោយ។ ដោយប្រជាពលរដ្ឋនិងម្ចាស់សាយឡូ នាំគ្នាលើកឡើងថា មួយឆ្នាំមានតែម្តងក្នុងការប្រមូលកសិផលទាំងនេះចេញពីចម្ការ។
កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៥៩ ក្នុងស្រុកសំពៅលូន ក៏មានប្រជាពលរដ្ឋប្រមូលផ្តុំគ្នាតវ៉ាម្តងរួចមកហើយ ខណ:ដែលរថយន្តថៃកំពុងធ្វើសកម្មភាពសម្រុកដឹកចូលប្រទេសថៃដោយប្រើប្រាស់លើខ្នងផ្លូវលេខ ៥៩ កម្ពុជា ហើយការដឹកជញ្ជូនកសិផលខែ្មរនេះ គឺរថយន្តថៃដឹកលើសទម្ងន់សឹងគ្រប់រថយន្ត ហើយត្រូវបានក្រុមជញ្ជីងចល័តឃាត់បានជាច្រើនគ្រឿង ដើម្បីនាំយកមកកាន់មន្ទីរសាធារណការ ក្នុងការអនុវត្តតាមផ្លូវច្បាប់ ព្រោះអាចបង្កអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្លូវក្រវ៉ាត់ព្រំដែនផង។



ដោយឡែកការទាមទារបស់ប្រជាពលរដ្ឋ ឬ ម្ចាស់សាយឡូ នៅពេលនោះគឺស្នើសុំឲ្យមន្ត្រីអនុវត្តច្បាប់ធ្វើការពិន័យនៅនិងកន្លែងបានហើយ ដោយមិនចាំបាច់នាំយករថយន្តថៃមកកាន់ខេត្តឡើយ ព្រោះបើមិនដូច្នេះទេខាងភាគីថៃគេនិងមិនចូលមកទិញដំណាំកសិកម្មពោត ដំឡូង សណ្តែកនៅតាមព្រំដែនកម្ពុជាបន្តទៀតឡើយ។
លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការខេត្តបានបញ្ជាក់ថា ភាពតានតឹងកាលពីយប់មុិញនេះ គឺដោយសារតែមន្ត្រីជញ្ជីងចល័តបានឃាត់រថយន្រថៃដែលដឹកលើសទម្ងន់រហូតដល់ ៧០ តោន ហើយកម្លាំងបានបញ្ជាអោយរថយន្តនោះចូលទៅចាក់ពោតក្នុងសាយឡូវិញ ដើម្បីអូសក្បាលឡានយកមកខេត្ត ។
លោកបានបន្តថា នៅពេលនោះដែរប្រជាពលរដ្ឋបានសំណូមពរដល់មន្ត្រីជំនាញដោយសុំដឹកដល់កម្រិត ៥០ តោន ដែលជាធម្មតាកម្រិតស្តង់ដារត្រឹមតែ៤០តោនប៉ុណ្ណោះ។ នៅពេលនោះដែរក្រុមការងារក៏បានប្រាប់ពួកគាត់អោយធ្វើលិខិតស្នាមនិងផ្តិតមេដៃមកដើម្បីក្រុមការងារបញ្ជូនសំណូមពរនេះឆ្លងទៅក្រសួង។ នៅពេលនោះដែរ ពេលដែលកម្លាំងជំនាញត្រៀមនាំយករថយន្តដែលល្មើសចេញមក ក៏ស្រាប់តែមានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាមករារាំងម្តងទៀត ដោយមិនអោយយករថយន្តថៃនោះចេញពីក្នុងសាយឡូឡើយព្រមទំងបានលួចចាក់ទម្លាយកង់រថយន្តថែមទៀតផង។
នៅក្នុងហេតុការណ៍នេះដែរ មានប្រភពមួយចំនួនបានអះអាងថា អាចមានមន្ត្រីយោធាម្នាក់ឈ្មោះ រោង សារីម នៅពីក្រោយខ្នងនៃការបើកដៃអោយដឹកលើសទម្ងន់ និងហាក់ដូចជាមានផែនការរួចជាស្រេចដើម្បីបង្កើតចលនានេះ ព្រោះនៅពេលនោះគេសង្គេតឃើញមន្ត្រីយោធារូបនេះបានត្រៀមបាយកញ្ចប់ និងទឹកសុទ្ធសម្រាប់ក្រុមប្រឆាំងផងដែរ។
ប៉ុន្តែទោះបីជាកាលពីយប់មានសភាពតានតឹង ហើយកម្លាំងបានដកថយនៅប្រមាណជាជិតពាក់កណ្តាលអាធ្រាត្រក៏ដោយ ក៏លោកប្រធានមន្ទីរបានសង្កត់ធ្ងន់ថា ព្រឹកនេះលោកនឹងបន្តនីតិវិធីដោយប្រើច្បាប់ជាធរមាន៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


