ព័ត៌មានជាតិ
អាជ្ញាធរបើកឲ្យចរាចរឡើងវិញ ត្រង់កំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង
រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងអំពីការបើកឲ្យចរាចរឡើងវិញ ត្រង់កំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

សេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មកដល់វេលាព្រឹក ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២នេះ កម្រិតជំនន់ទឹកភ្លៀងបានថយចុះជាបណ្ដើរៗ ស្រកផុតពីកំណាត់ផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលបានជន់លិចកាលពីថ្ងៃម្សិលមិញ។

ដូចនេះ រដ្ឋបាលខេត្តព្រះសីហនុ អនុញ្ញាតឲ្យយានយន្ដគ្រប់ប្រភេទចរាចរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចនោះឡើងវិញចាប់ ចាប់ពីពេលជូនដំណឹងនេះតទៅ។ យ៉ាងណាក៏ដោយ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវឲ្យអ្នកបើកបរទាំងអស់ ត្រូវបើកបរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ យោគយល់អធ្យាស្រ័យ និងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ឲ្យបានល្អប្រសើរ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


